ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ចត​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ទៅ​ដល់ បុក​ធ្លាក់​អ្នកបើកបរ រង​របួស​ធ្ងន់

13 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX-330 មួយ​គ្រឿង បាន​ឈប់​ចត​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ១​គ្រឿង ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​គាប​ជាប់​គ្នា…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX-330 មួយ​គ្រឿង បាន​ឈប់​ចត​ស្ងៀម​លើ​ចិញ្ចើម​ផ្លូវ​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ ស្រាប់តែ​មាន​បុរស​ម្នាក់​បើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក ១​គ្រឿង ទៅ​ដល់​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​គាប​ជាប់​គ្នា ហើយ​បុរស​ដែល​ជា​អ្នក​បើក​រ៉ឺ​ម៉ក​នោះ បាន​ធ្លាក់​បោក​ផ្ទប់​ថ្នល់​បែកក្បាល​រង​របួស​ធ្ងន់ធ្ងរ ដេក​សន្លប់​ស្ដូកស្ដឹង​ក្បែរ​រថយន្ត​ខាងលើ ។

ឧប្បត្តិហេតុ​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៤ នៅ​តាម​ផ្លូវ​បេតុង​ក្នុង​បុរី​សែន​សុខ ស្ថិត​នៅ​ក្នុងភូមិ​ត្រពាំង​ក្រសាំង សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

បុរស​រង​គ្រោះ​អ្នកបើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខាងលើ​នោះ មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ រង​របួស​បែកក្បាល​ពីក្រោយ ។ ដោយឡែក​រថយន្ត​ម៉ាក​ឡិច​ស៊ិ​ស RX-330 ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AU-0255 ឈប់​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​បញ្ច្រាស់ទិស​ដៅ​ចរាចរណ៍ ។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ម៉ូតូ ១​គ្រឿង​ខាងលើ ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​លឿន​គួរសម​ដែរ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ពុំ​ដឹង​ថា គេច​អ្វី​នោះ​ទេ ក៏​ជ្រុល​ទៅ​បុក​ចំ​ទ្វារ​មុខ​ខាងស្ដាំ​រថយន្ត​នោះ​ពេញទំហឹង បណ្ដាល​ឲ្យ​គាប​ជាប់​គ្នា ហើយ​បុរស​អ្នក​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ធ្លាក់​បោក​ផ្ទប់​ថ្នល់​រង​របួស​បែកក្បាល​ពី​ខាងក្រោយ​ហូរ​ឈាម​សន្លប់​ស្ដូក​ចំណែក​រថយន្ត និង​រ៉ឺ​ម៉ក​ម៉ូតូ បាន​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ នគរបាល​ប៉ុស្តិ៍​ត្រពាំង​ក្រសាំង បាន​ចុះ​ទៅ​កាន់​ទីនោះ ហើយ​បាន​បញ្ជូន​បុរស​អ្នក​បើក​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ខាងលើ​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ ។ បន្ទាប់​មក​បាន​នាំ​យក​រថយន្ត និង​ម៉ូតូ​សណ្ដោង​រ៉ឺ​ម៉ក​ម៉ូតូ ទៅ​រក្សា​ទុក​រង់ចាំ​ការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ