មរណភាពអ្នកកីឡាកាសជើងចាស់ Rey Misterio Sr. ធ្វើឱ្យអ្នកគាំទ្រសម្តែងក្តីសោ.កស្តាយ
សហរដ្ឋអាមេរិក ៖ អ្នកកីឡាកាសជើងចាស់ដ៏ល្បី លោក Rey Misterio Sr. ដែលត្រូវជាពូបង្កើតរបស់អ្នកកីឡាកាសដ៏ល្បីរបស់ស្ថាប័ន WWE លោក…
សហរដ្ឋអាមេរិក ៖ អ្នកកីឡាកាសជើងចាស់ដ៏ល្បី លោក Rey Misterio Sr. ដែលត្រូវជាពូបង្កើតរបស់អ្នកកីឡាកាសដ៏ល្បីរបស់ស្ថាប័ន WWE លោក…
សហរដ្ឋអាមេរិក ៖ អ្នកកីឡាកាសជើងចាស់ដ៏ល្បី លោក Rey Misterio Sr. ដែលត្រូវជាពូបង្កើតរបស់អ្នកកីឡាកាសដ៏ល្បីរបស់ស្ថាប័ន WWE លោក លោក Rey Mysterio Jr. នោះ បានទទួលមរណភាពហើយ នៅក្នុងជន្មាយុ៦៦ឆ្នាំ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ពោល១៩ថ្ងៃ មុនថ្ងៃខួបកំណើតអាយុ៦៧ឆ្នាំ។
លោក Rey Misterio Sr. ដែលមានឈ្មោះពិតប្រាកដថា Miguel Ángel López Díaz ជាអ្នកកីឡាកាសពាក់ស្រោមមុខដ៏ល្បីឈ្មោះ ឬត្រូវបានស្គាល់ថា Misterio ជំនាន់ទី១ គឺជាបុគ្គល និងមូលដ្ឋានគ្រឹះដ៏សំខាន់បំផុតមួយរូបក្នុងការបង្កើតភាពលេចធ្លោ នៃកីឡាចំបាប់ ឬកីឡាកាសនៅក្នុងប្រទេសម៉ិកស៊ិក ដោយបន្សល់ទុកនូវកេរដំណែលជាច្រើនរាប់មិនអស់ដែលអ្នកគាំទ្រ និងអ្នកកីឡាកាសជាច្រើនលើពិភពលោក កោតស្ងប់ស្ងែងយ៉ាងខ្លាំង។ មរណភាពលោក Rey Misterio Sr. ត្រូវបានប្រកាសដោយក្រុមគ្រួសារលោកផ្ទាល់តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម រួមទាំង Lucha Libre AAA Worldwide ដែលស្ថាប័នផ្សព្វផ្សាយកីឡាចំបាប់អាជីព Lucha កំពូលរបស់ប្រទេសម៉ិកស៊ិក ដោយមិនបានបញ្ជាក់អំពីមូលហេតុ។
លោក Rey Misterio Sr. ចាប់ផ្តើមហ្វឹកហាត់ដំបូងជាអ្នកប្រដាល់សកល ប៉ុន្តែបន្ទាប់ពីចម្រើនវ័យកាន់តែធំឡើង សមត្ថភាពការប្រើប្រាស់កណ្តាប់ដៃដាល់របស់លោកបានធ្លាក់ចុះ ជាហេតុនាំឱ្យគ្រូបង្វឹកប្រាប់ថា លោកមិនអាចកណ្តាប់ដៃដាល់ខ្លាំងបានទេ ហើយពួកគេក៏ណែនាំលោកអំពីការប្រកួតចំបាប់។ មិនយូរប៉ុន្មាន លោកបានចាប់ផ្តើមហ្វឹកហាត់កីឡាចំបាប់ និង Lucha Libre។ ទីបំផុត នៅខែមករា ឆ្នាំ១៩៧៦ Rey Misterio Sr. បានបង្ហាញខ្លួនលើកដំបូងក្នុងនាមជាអ្នកកីឡាកាសអាជីព នៅក្នុងកម្មវិធីមួយដែលមានឈ្មោះថា «Day of the Kings»។
ភាពល្បីល្បាញរីកសាយភាយពីមួយថ្ងៃទៅមួយថ្ងៃ Rey Misterio Sr. បានបោះជំហានជាមួយអាជីពលើទឹកដីសហរដ្ឋអាមេរិក ដោយបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Starrcade ឆ្នាំ ១៩៩០ របស់ស្ថាប័ន WCW រួមជាមួយអ្នកកីឡាល្បីឈ្មោះម្នាក់ទៀត លោក Konnan ដើម្បីតំណាងឱ្យប្រទេសម៉ិកស៊ិក។
តាមពិតទៅ ឈ្មោះកីឡាកាសរបស់លោកគឺ Rey Misterio មានន័យស្តេចអាថ៌កំបាំង។ ប៉ុន្តែគ្រប់គ្នាសម្រេចហៅលោកថា Rey Misterio Sr. ដើម្បីកុំឱ្យច្រឡំជាមួយក្មួយប្រុសបង្កើតលោក គឺ Rey Mysterio ឬ Rey Mysterio Jr. ខណៈមរណភាពរបស់លោក កាលពីពេលថ្មីៗនេះ ក៏ធ្វើឱ្យអ្នកគាំទ្រជាច្រើននៅជុំវិញមានការភាន់ច្រឡំផងដែរ នៅពេលឃើញដំណឹងភា្លមៗ។
បើសិនជារាប់ពីការចាប់ផ្តើមអាជីពជាអ្នកកីឡាកាសអាជីព លោក Rey Misterio Sr. ជា Misterio ជំនាន់ទី១។ ចំណែក Rey Mysterio ត្រូវជាក្មួយប្រុសបង្កើត ដែលមានឈ្មោះពិតប្រាកដថា Óscar Gutiérrez Rubio គឺជា Mysterio ជំនាន់ទី២។ មិនទាន់អស់ត្រឹមនេះឡើយ លោក El Hijo de Rey Misterio មានឈ្មោះពិតថា Miguel Aaron López Hernández គឺជា Misterio ជំនាន់ទី៣ លោកត្រូវជាកូនប្រុសបង្កើតរបស់លោក Rey Misterio Sr. ខណៈ Mysterio ជំនាន់ទី៤ គឺ Dominik Mysterio មានឈ្មោះពិតថា Dominik Óscar Gutiérrez ដែលត្រូវជាកូនប្រុសបង្កើតលោក Rey Mysterio Jr.។ ទោះយ៉ាងណាក៏ដោយ នៅក្នុងចំណោម Misterio ឬ Mysterio ទាំង៤ជំនាន់ មានតែ Dominik Mysterio ប៉ុណ្ណោះ ដែលមិនពាក់ស្រោមមុខ៕ ដកស្រង់ ៖ Sportskeeda Wrestling និង PRWrestling
ចែករំលែកព័តមាននេះ