ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទន្ទឹម​នឹង​សកម្មភាព​សេដ្ឋកិច្ច​ហាក់​មាន​កំណើន​ឡើង​វិញ​នោះ ម្នាក់​ៗ​ហាក់​បាន​កំពុង​ខិតខំ​បង្កើន​ជីវភាព​តាម​ឱកាស និង​តាម​ធនធាន ប៉ុន្តែ​កុំ​ភ្លេច​យកចិត្តទុកដាក់​នឹង​បញ្ហា​គំ​រា​.​ម​កំហែង​សុខភាព​ប៉ុន្មាន​ចំណុច ផង​ខាងក្រោម​ពីព្រោះ​វា​កំពុង​តែ​មាន​សញ្ញា​នៃ​កំណើន​គួរ​ឲ្យ​បារម្ភ ហើយ​តែ​យើង​ប្រហែស​សុខភាព និង​អ្នក​ដទៃ​នឹង​មាន​បញ្ហា ។ កុំ​លេងសើច ហើយ​ប្រហែស​ឲ្យ​សោះ​ពីព្រោះ​ថា…

ទន្ទឹម​នឹង​សកម្មភាព​សេដ្ឋកិច្ច​ហាក់​មាន​កំណើន​ឡើង​វិញ​នោះ ម្នាក់​ៗ​ហាក់​បាន​កំពុង​ខិតខំ​បង្កើន​ជីវភាព​តាម​ឱកាស និង​តាម​ធនធាន ប៉ុន្តែ​កុំ​ភ្លេច​យកចិត្តទុកដាក់​នឹង​បញ្ហា​គំ​រា​.​ម​កំហែង​សុខភាព​ប៉ុន្មាន​ចំណុច ផង​ខាងក្រោម​ពីព្រោះ​វា​កំពុង​តែ​មាន​សញ្ញា​នៃ​កំណើន​គួរ​ឲ្យ​បារម្ភ ហើយ​តែ​យើង​ប្រហែស​សុខភាព និង​អ្នក​ដទៃ​នឹង​មាន​បញ្ហា ។

កុំ​លេងសើច ហើយ​ប្រហែស​ឲ្យ​សោះ​ពីព្រោះ​ថា បញ្ហា​ផល​ប៉ះពាល់​នៃ​សុខភាព​ខាងក្រោម​នេះ គឺ​ពិតជា មាន​ទំនាក់ទំនង​យ៉ាង​ជិត​ស្និ​ទ​នឹង​បញ្ហា​សង្គម​-​សេដ្ឋកិច្ច នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុង​ទ្រង់ទ្រាយ​មួយ ដែល​អាច​ធំ​ក៏​ថា​បាន ។

១. ផល​ប៉ះពាល់​នៃ​ការ​ឡើងក​ម្តៅ​ផែនដី និង​ការ​រស់​ឡើង​វិញ​នៃ​មេរោគ​ផ្សេង​ៗ
យោង​តាម​ទីភ្នាក់ងារ​បរិស្ថាន​អ៊ឺ​រ៉ុ​ប សីតុណ្ហភាព​ជា​មធ្យម​នៃ​ពិភពលោក​ក្នុង​ឆ្នាំ​២០២៣ បាន​ឈាន​ដល់​កម្រិត​ខ្ពស់​បំផុត​ដែល​ប៉ះពាល់​ដល់​ជីវចម្រុះ បរិស្ថាន និង​សុខភាព​របស់​មនុស្ស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន ។ អនុសញ្ញា​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​បាន​ព្រមាន​ថា នៅ​ក្នុង​ស្ថានភាព​នេះ ប្រជាពលរដ្ឋ​ដែល​ងាយ​រង​គ្រោះជា​ពិសេស គឺ​អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប ។ ប្រភព​ដដែល​ក៏​បាន​លើក​ឡើង​ផង​ដែរ នៅ​ក្នុង​ស្ថានភាព​នេះ​ជំងឺ និង​មេរោគ​ផ្សេង​ៗ​ដែល​ធ្លាប់​បាត់​ស្រមោល​រាប់​ឆ្នាំ​នឹង​អាច​កើត​មាន​ឡើងជា​ថ្មី និង​ជំងឺ​ប្លែក​ៗ​ផ្សេង​ៗ​ទៀត ។

២. ការ​បំពុល​ខ្យល់​ដោយ​ធូលី និង​ផ្សែង​យានយន្ត
ប្រទេស​កម្ពុជា​នៅ​មិន​ទាន់​មាន​បញ្ហា​នេះ​នៅឡើយ​ទេ ប៉ុន្តែ​វា​អាច​រង​ឥទ្ធិពល​ពី​ប្រទេស​ជិតខាង​ពីព្រោះ​វា ជា​បាតុភាព​ដែល​ផ្ទុះ​ឡើង​រាល់​ឆ្នាំ​នៅ​ថៃ ហើយ​ពេល​ខ្លះ​នៅ​វៀតណាម ។ គុណភាព​ខ្យល់​យើង​នៅ​ល្អ​ប្រសើរ ប៉ុន្តែ​នៅ​ក្នុង​ករណី​ដែល​យើង​គ្រប់គ្រង និង​អនុវត្ត​កិច្ចការ​មួយ​ចំនួន​មិន​ប្រសើរ​ជាក់ស្តែង​ដូច​ជា យានយន្ត​ចាស់​ច្រើន​ពេក ហើយ​ស្តង់ដារ​មាត្រដ្ឋាន​សំណង​មិន​ត្រូវ​បាន​គ្រប់គ្រង​ដិត​ដល់ វា គឺជា​ហា​និ​ភ័​មួយ​ដូច​ជា នៅ​ប្រទេស​ថៃ ដែល​មួយ​ឆ្នាំ​ៗ​មាន​ពលរដ្ឋ​ដល់​ទៅ​ជាង​១១​លាន​នាក់​មាន​បញ្ហា​ជំងឺ​ផ្លូវដង្ហើម ។

៣. សុខភាព​ផ្លូវចិត្ត
វា គឺជា​បញ្ហា​មួយ​ដែល​គួរតែ​យកចិត្តទុកដាក់​ហើយ ខណ​:​មន្ទីរពេទ្យ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​យើង​ហាក់​មិន​ទាន់​មាន​វេជ្ជបណ្ឌិត ឬ​ក្រុម​គ្រូពេទ្យ​ជំនាញ​នេះ​នៅឡើយ ។ ចំណែក​ទស្សនៈ​របស់​ពលរដ្ឋ​យើង​មួយ​ចំនួន​ធំ​ក៏​នៅ​តែ​មិន​ទទួលស្គាល់​ថា វា គឺជា​ជំងឺ ។ សូម​ប្រុង​ប្រយ័ត្ន​ហើយ​ហ៊ាន​ទទួលស្គាល់​ការ​ពិត ពីព្រោះ​តាម​ស្ថិតិ​ដែល​ផ្សព្វផ្សាយ​ដោយ Our World In Data ថា កម្ពុជា​មាន​ប្រជាជន​កម្ពុជា​ប្រមាណ​១២% ឬ​ស្មើ​ជាង​២​លាន​នាក់ កំពុង​មាន​បញ្ហា​វិបត្តិ​ផ្លូវចិត្ត ។ តួលេខ​នេះ​ខ្ពស់​ជាង​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន​ផ្សេង​ទៀត ។ ឡាវ ជា​ប្រទេស​អាស៊ាន​ស្ថិត​ចំណាត់ថ្នាក់​ទី​២ បន្ទាប់​ពី​កម្ពុជា​ដែល​មាន​ចំនួន​ពលរដ្ឋ​កើត​វិបត្តិ​ផ្លូវចិត្ត​ប្រមាណ​១១,៥៩​ភាគរយ ហើយ​ម៉ា​ឡេ​ស៊ី​ដែល​មាន​ចំនួន​១១,៥៣​ភាគរយ ។

៤. ការ​គំរាមកំហែង​តាម​អ៊ីនធឺណិត
យោង​តាម​ទិន្នន័យ DataReportal កម្ពុជា​មាន​អ្នក​ប្រើប្រាស់​អ៊ីនធឺណិត​ចំនួន​១៣,៤៤ លាន​កាលពី​ឆ្នាំ​២០២២ ហើយ​គេ​ជឿ​ថា នៅ​ពេល​នេះ​កំណើន​នឹង​កើនឡើង​ខ្លាំង​បន្ថែម​ទៀត ។ ក្នុង​ចំណោម​នោះ​តួរ​លេខ​បង្ហាញ​ថា ជាង​៨០​ភាគរយ គឺជា​អ្នក​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​សកម្ម​ដោយ​ចំណាយពេល​ជា​មធ្យម​រហូត​ដល់​ទៅ​៣​ម៉ោង និង​៣៦​នាទី​ក្នុង​មួយ​ថ្ងៃ​នៅ​លើ​វេទិកា​ផ្សេង​ៗ ។ ពួក​គេ​កំពុង​តែ​រីករាយ​សប្បាយ​ខ្លាំង​នឹង​ការ​ប្រើប្រាស់​វា ប៉ុន្តែ​ប្រជាជន​កម្ពុជា​ភាគច្រើន​មិនសូវ​ដឹង​អំពី​ការ​ការពារ​ការ​គំ​រា​.​ម​កំហែង​តាម​អ៊ីនធឺណិត​នោះ​ទេ ។ ការ​គំរាមកំហែង​ទាំងនេះ គឺជា​មូលហេតុ​នៃ​បញ្ហា​សង្គម​មួយ​ចំនួន​ដូច​ជា ការ​បោកប្រាស់​ការ​ញៀ​.​ន​ល្បែង ការ​គំ​រា​.​ម​កំ​ហែ​.​ង​តាម​អ៊ីនធឺណិត និង​ការ​បៀតបៀន​ផ្លូវភេទ​ក៏​ដូច​ជា ការ​ចំណាយ​ខ្ជះខ្ជាយ​ជាដើម ។

៥. ជំងឺមិនឆ្លង (NCDs)
ក្រុម​អ្នក​ជំនាញការ​សុខភាព​នៅ​កម្ពុជា​បង្ហាញ​ថា បញ្ហា​ជំងឺមិនឆ្លង​នឹង​ក្លាយជា​បន្ទុក​ដ៏​ធ្ងន់​មួយ​សម្រាប់ បុគ្គល គ្រួសារ សេដ្ឋកិច្ច​សង្គម រដ្ឋាភិបាល នៅ​ពេល​អនាគត​កាន់តែ​ធ្ងន់ធ្ងរ បើ​ពលរដ្ឋ​ធ្វេសប្រហែស​លើ​បញ្ហា​របប​អាហារ ដូច​ជា ការ​ទទួលទាន​ជាតិ ផ្អែម ប្រៃ និង​ជាតិ​ខ្លាញ់​ច្រើន ព្រមទាំង​ពិសា​បារី និង​គ្រឿង​ស្រវឹង​, ការ​អង្គុយ​ច្រើន​ម៉ោង​ដោយ​មិន​ធ្វើ​ចលនា​, ការ​ទទួលទាន​ទឹក​មិន​គ្រប់​, សម្រាក​មិន​គ្រប់​, ការ​និយម​ប្រើប្រាស់​ថ្នាំ​ផ្សះ​ដោយ​មិន​មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ និង​កត្តារួម​ផ្សំ​មួយទៀត​ទាក់ទង​នឹង​ការ​អប់រំ ដែល​ប្រជាជន មិន​ចាប់អារម្មណ៍​សិក្សា​ស្វែង​យល់​ពី​ការ​ថែទាំ​សុខភាព ។

៦. ជំងឺ​កាមរោគ
កុំ​ភ្លេច​ឲ្យ​សោះ​រឿង​ជំងឺ​កាមរោគ ពីព្រោះ​នៅ​ពេល​នេះ​នៅ​លើ​បណ្តាញ​សង្គម​មានការ​ពិភាក្សា​ច្រើន​ហើយ ក៏​លើក​ឡើង​ពី​កំណើន​នៃ​ការ​រួ​.​ម​ភេ​.​ទ​ដែល​មិន​មាន​សុវត្ថិភាព ។ ក្រៅពី​ជំងឺ​កាមរោគ​នេះ​ក្តី​បារម្ភ​មួយទៀត ដែរ គឺ​ហានិភ័យ​នៃ​ការ​កម្រើក​ឡើង​វិញ​នៃ​មេរោគ​អេ​ដស៍ ទោះបីជា​ពេល​នេះ​លើ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង ជំងឺអេដស៍​មានការ​រីក​ចម្រើន​ទៅ​មុខ​មែន ប៉ុន្តែ​នៅ​ក្នុង​ករណី​ធ្វេសប្រហែស​តែ​បន្តិច​នោះ​កំណើន​នឹង​កើន ។

៧. បារី​អេ​ឡិច​ត្រូ​និ​ច
បារី​អេ​ឡិច​ត្រូ​និ​ច​ជា​របស់​ខុសច្បាប់ តែ​ការ​បង្ក្រាប​មិន​ផុលផុស ហើយ​ផ្ទុយ​ទៅ​វិញ​ការ​ធ្វើ​ទីផ្សារ​របស់​ផលិតផល​នេះ​ជាមួយនឹង​ការ​វេច​ខ្ចប់​ប្រកបដោយ​ពណ៌ រូបរាង​ទំនើប ក៏​ដូច​ជា ក្លិនក្រអូប​បាន​កំពុង​តែ​ទាក់ទាញ ។ នៅ​កម្ពុជា​នៅ​ពេល​នេះ​ស្ថិតិ​នៃ​អ្នក​ជក់បារី​នេះ​អាច​ពិបាក​រក ប៉ុន្តែ​កន្លង​មក​វា​បាន​រីក​រាលដាល​ដល់​សាលារៀន​ហើយ ។ នោះ​ហើយ គឺជា​ក្តី​បារម្ភ ។

សរុប​ទៅ​អ្វី​ៗ​នៅ​តែ​មានឱកាស​អាច​ស្តារ​ឡើង​វិញ​បាន​ទាំងអស់ បើ​យើង​មាន​សុខភាព​ល្អ ។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ប្រហែស​ភ្លេច​គិត​ពី​សុខភាព​ហើយ​យើង​ទុក​ឲ្យ​វា​ចុះ​ខ្សោយ​នោះ ជីវិត និង​ជីវភាព​របស់​យើង​គី​ចប់​តាម​នោះ​ដែរ ។ ដូច្នេះ​សូម​ប្រុង​ប្រយ័ត្ន និង​លើកកម្ពស់​ការ​យកចិត្តទុកដាក់​ដល់​សុខភាព​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ