ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះសាលាឆាន់ក្នុងវត្តមួយកន្លែង នៅស្រុកឆ្លូង ខូចខាតអស់ប្រហែល២៥​ម៉ឺនដុល្លារ​

9 ម៉ោង មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ មានករណី​អគ្គីភ័យបានឆាបចេះសាលាឆាន់ កុដិព្រះសង្ឃ និងបដិមាក្នុងវត្តមួយកន្លែងនៅស្រុកឆ្លូង ​បណ្តាល​ឱ្យរងការ​ខូចខាតគិតជាទឹកប្រាក់អស់​ប្រមាណជា​២៥​ម៉ឺនដុល្លារ។ ហេតុការណ៍ខាងលើ​នេះ​បានបង្ក​ការភ្ញាក់​ផ្អើលកើតឡើង​កាលពីវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវត្តដំរីផុង…

0:00
0:00

ខេត្តក្រចេះ ៖ មានករណី​អគ្គីភ័យបានឆាបចេះសាលាឆាន់ កុដិព្រះសង្ឃ និងបដិមាក្នុងវត្តមួយកន្លែងនៅស្រុកឆ្លូង ​បណ្តាល​ឱ្យរងការ​ខូចខាតគិតជាទឹកប្រាក់អស់​ប្រមាណជា​២៥​ម៉ឺនដុល្លារ។

ហេតុការណ៍ខាងលើ​នេះ​បានបង្ក​ការភ្ញាក់​ផ្អើលកើតឡើង​កាលពីវេលាម៉ោង៦និង៣០នាទីយប់​ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៤ នៅចំណុចវត្តដំរីផុង ស្ថិត​ក្នុងភូមិបុស្ស ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។

អធិការស្រុកឆ្លូង លោក ឆុង តូរ៉ាន់ បានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះអគ្គីភ័យខាងលើនេះ គឺកើតឡើងដោយសារផ្ទុះកំប៉ុងហ្គាសពីចង្ក្រាន ខណៈលោកសង្ឈដាក់ដាំទឹកឆាន់ ហើយនៅលើសាលាឆាន់នោះក៏មានប្រេងសាំងចំនួន៣០កាន ដែលពុទ្ធបរិស័ទប្រគេនព្រះសង្ឃ ទុកគ្រាន់ប្រើប្រាស់ក្នុងវត្ត ទើប​ធ្វើ​ឱ្យស្ថានភាព​អគ្គីសភ័យឆាបឆេះលឿនបែបនេះ ។

ពេលហេតុការណ៍នេះកើតឡើង​ភ្លាមៗ ក៏មានការអន្តរាគមន៍ពន្លត់ពីប្រជាពលរដ្ឋ ព្រមទាំងមានកិច្ចអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបាលស្រុកឆ្លូង បាញ់ពន្លត់ ដោយប្រើប្រាស់ទឹកអស់ចំនួន៤រថយន្ត និងប្រើប្រាស់ធុងបាញ់ថ្នាំប្រហែល១០០ធុងដាក់ទឹក
ជួយបាញ់​ពន្លត់ ទើបទប់ស្កាត់មិនរាលដាលទៅកន្លែងផ្សេងទៀត ។

ចំពោះការខូចខាតបណ្តាលមក​ពីអគ្គីភ័យខាងលើរួមមាន ឆេះសាលាឆាន់១ខ្នង មាន​ទំហំ​១៥ម៉ែត្រ គុណ​២៥ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ឆេះកុដិព្រះសង្ឃ ១ខ្នង មានទំហំទំហំ៦​ម៉ែត្រកន្លះគុណនឹង​១៣​ម៉ែត្រ ធ្វើអំពីឈើប្រក់ក្បឿង ឆេះរូបបដិមាចំនួន៨អង្គ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត ។ដែលសរុបជាទឹកប្រាក់អស់ប្រហែលចំនួន២៥​ម៉ឺនដុល្លារ ។

នេះជាគ្រោះអកុសលមួយដែលបានកើតឡើងក្នុងទីវត្តអារាមស្ថិតនៅក្នុងស្រុក​ឆ្លូង ខេត្តក្រចេះ ធ្វើឱ្យមានការខាតបង់ថវិកាកសាងយ៉ាងច្រើន​សន្ធឹកសន្ធាប់នាចុងឆ្នាំ២០២៤នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ