ខេត្តចំនួន៥នៅភាគខាងត្ពូងចិនបានចេញការប្រកាសអាសន្នខណៈដែលខ្យល់ព្យុះត្រូពីកាល់ឈ្មោះ MEARI ដែលត្រូវបង្កើនកម្លាំងទៅជាព្យុះទីហ្វុង កំពុងបោកបក់ជិតមកដល់ ។ កកើតឡើងកាលពីប៉ុន្មានថ្ងៃមុននេះក្នុងដែនទឹកនៃឆ្នេរសមុទ្រហ្វ៊ីលីពីន ព្យុះ MEARI ដែលពេលនេះកំពុងបោកបក់ឆ្ពោះទៅទិសខាងជើង នឹងក្លាយជាព្យុះទីហ្វុងដំបូងគេវាយប្រហារលើតំបន់ឆ្នេរសមុទ្រទាំងឡាយរបស់ចិននាឆ្នាំ
នេះ ។
ព្យុះនោះត្រូវបោកបក់លើភាគឦសានសមុទ្រចិនខាងត្បូង ច្រកសមុទ្រតៃវ៉ាន់ សមុទ្រចិនខាងកើត និងសមុទ្រលឿងរយៈពេល៣ថ្ងៃខាងមុខនេះ ។ គេបានស្នើដល់ទីភ្នាក់ងារមូលដ្ឋានទទួលបន្ទុកកិច្ចការស៊ីវិលក្រុងសៀងហៃ និងខេត្តយ៉ាងស៊ូ ហ្សេយ៉ាង ហ្វូជាន និងសានដុង
ឱ្យតាមដានដោយប្រកិតនូវព្យុះនោះហើយធ្វើការប្រកាសអាសន្នខ្យល់ព្យុះដល់សាធារណជនឱ្យបានទាន់ពេលវេលា ៕
ចែករំលែកព័តមាននេះ