ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូក្រុមគោព្រៃកម្ពុជាបារម្ភខ្លាំងជុំវិញកម្លាំង និង​អវត្តមានកីឡាករសំខាន់ក្នុង​ជំនួបកាត់ក្តីជាមួយ​ថៃ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ក្រោយឈ្នះ​ទី​ម័​រ​ខាងកើត ​២-១ ក្នុង​ជំនួប​ទី​៣ ពូ​ល A នៃ​ការ​ប្រកួត​ពានរង្វាន់ Asean Cup…

រាជធានីភ្នំពេញ ៖ ក្រោយឈ្នះ​ទី​ម័​រ​ខាងកើត ​២-១ ក្នុង​ជំនួប​ទី​៣ ពូ​ល A នៃ​ការ​ប្រកួត​ពានរង្វាន់ Asean Cup 2024 កាលពី​ល្ងាច​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក​ លោក Koji Gyotoku គ្រូបង្វឹកក្រុមគោព្រៃកម្ពុជានិយាយ​ថា ​ទម្រង់​លេង​របស់​កូនក្រុម​គោព្រៃ មាន​ចំណុច​ខ្វះខាត ក្នុង​វគ្គ១ តែ​ប្រសើរ​វិញ​នៅ​វគ្គ​២​ ។

គ្រូ​បង្វឹកសញ្ជាតិ​ជប៉ុន​រូប​នេះ ក៏​បាន​លើក​សរសើរ​ពី​ទម្រង់ និង​បច្ចេកទេស​លេងរបស់​ទី​ម័​រ​ខាងកើត លើ​ការ​វាយបក​លឿន​ៗ និង​ការ​ការពារ​ល្អ​ ។ ប៉ះ​ថៃ​ចុង​ក្រោយ លោក Koji Gyotoku បានបង្ហាញក្ដីបារម្ភជុំវិញបញ្ហាកម្លាំង និង​អវត្តមាន​កីឡាករ​សំខាន់​ៗ ស្រប​ពេល​កម្ពុជា​ត្រូវការ​ឈ្នះ​ដាច់ខាតបែបនេះ។

បច្ចុប្បន្ន ក្នុង​ពូ​ល A ក្រុម​ថៃ គឺជា​ក្រុម​ដែល​បាន​កក់​កៅអី​ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​រួច​ជា​ស្រេច ដោយ​មាន​៩​ពិន្ទុ​ដាច់​គេ​ ។ សិង្ហ​បុរី ឈរ​លេខ​២ មាន​៦​ពិន្ទុ តាម​ពីក្រោយ​ដោយ​កម្ពុជា ដែល​មាន​៤​ពិន្ទុ ស្មើ​ក្រុម​លេខ​៤ ម៉ា​ឡេ​ស៊ី​។

សិង្ហ​បុរី កម្ពុជា និង​ម៉ា​ឡេ​ស៊ី ត្រូវ​កាត់ក្តី​យក​មួយ​ក្រុម​ទៅ​វគ្គ​ខ្វែង ក្នុង​ការ​ប្រកួត​ចុង​ក្រោយ ពូ​ល A នា​ថ្ងៃ​ទី​២០ ខែធ្នូ​ នេះ ។ សិង្ហ​បុរី ត្រូវ​ប្រកួត​ជាមួយ ម៉ា​ឡេ​ស៊ី ដែលនៅក្នុងហាងឆេងភ្នាល់គឺ​ម៉ាឡេសុី​ជាអ្នកតឱ្យសិង្ហបុរី(0.5/1)ខណៈ​ក្រុម​ជម្រើសជាតិ​ថៃ ត្រូវ​ស្វាគមន៍​ក្រុម​គោព្រៃ​កម្ពុជា​ដែលនៅក្នុងហាងឆេងភ្នាល់គឺថៃតឱ្យកម្ពុជា(1.5/2)។

អ្វីដែលជាការ​ព្រួយបារម្ភ​របស់​គ្រូបង្វឹកក្រុមគោព្រៃកម្ពុជា គឺ​កម្លាំង​របស់​កីឡាករមិន​គ្រប់គ្រាន់​​សម្រាប់​ប្រកួត​ជាមួយថៃ ដោយសារ​កីឡាករ​កម្ពុជា មិនសូវ​បាន​ដូរ​អំឡុង​ពេល​ប្រកួត ជា​ហេតុ​នាំ​ឲ្យ​ថមថយ​កម្លាំង​ខ្លាំង​ ។​ ក្រៅពី​បញ្ហា​កម្លាំង​របស់​កីឡាករ ប្រធាន​ក្រុម កាន់ ម៉ូ រួម​ជាមួយ​ខ្សែបម្រើ​លេចធ្លោ គី​ម សុខ​យុទ្ធ សុទ្ធតែ​ត្រូវ​អវត្តមាន​ដោយសារ​របួស ស្រប​ពេល យូ​ដៃ អូ​កា​វ៉ា រង​ពិន័យ​មួយ​ប្រកួត ក្រោយ​ទទួល​បាន​កាត​លឿង​២ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ