ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់នៅថៃកាន់តែអា.ក្រ.ក់ ចំនួនអ្នក.ស្លា.ប់,បន្តកើនឡើង​

7 ម៉ោង មុន

បរទេស៖ ស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ កាន់តែអាក្រក់ទៅៗ ជាពិសេស នៅខេត្តណៈខនស៊ីធម្មរាជ ។ សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤…

បរទេស៖ ស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ កាន់តែអាក្រក់ទៅៗ ជាពិសេស នៅខេត្តណៈខនស៊ីធម្មរាជ ។

សារព័ត៌មានបាងកកប៉ុស្តិ៍បានរាយការណ៍ថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ វិបត្តិទឹកជំនន់ដ៏ធ្ងន់ធ្ងរនាភាគខាងត្បូងប្រទេស​កំពុងបន្តជន់លិចបំផ្លិចបំផ្លាញខ្លាំងបំផុត នៅក្នុងស្រុកសរុប៤៧​នៃខេត្តចំនួន ៥ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង​១២៨,០០០គ្រួសារ ខណៈចំនួនអ្នកស្លាប់ដោយ​សារទឹកជំនន់កើនឡើងនៅក្នុងខេត្តទាំង៥នេះ បានកើនឡើងដល់​៨នាក់ ។

ដើម្បីឆ្លើយតបនឹងគ្រោះទឹកជំនន់ដ៏ធ្ងន់ធ្ងរបំផុត ជាពិសេស នៅខេត្តណៈខនស៊ីធម្មរាជ នៅរសៀលថ្ងៃអង្គារ៍នេះលោកស្រី Paethongtarn Shinawatra នាយករដ្ឋមន្ត្រីថៃ បានចុះទៅត្រួតពិនិត្យស្ថានភាពទឹកជំនន់ ដឹកនាំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយ​វិបត្តិមួយនេះ រួមទាំងឆ្លៀតពេលជួបសំណេះសំណាលសួរសុខទុក្ខ និង​ចែកអំណោយដល់ប្រជាពលរដ្ឋក្នុងតំបន់រងគ្រោះ។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ ខេត្តចំនួន៥ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន ខេត្តណៈខនស៊ីធម្មរាជ ស៊ូរ៉ាត់ថានី ជុំផន ប៉ាថាឡុង និងខេត្តរ៉ាននុង។ ខណៈដែលខេត្ត៦ទៀត ដូចជា ខេត្តទ្រុង សាទូន ស៊ុងក្លា ប៉ាតានី យ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់ ក៏កំពុងលិចលង់ដោយកន្លែងផងដែរ ។

សរុបជារួមខេត្តទាំង ១១នាភាគខាងត្បូង ប្រទេសថៃ មានស្រុកសរុប ៧០២ ត្រូវបានជន់លិចដោយទឹកជំនន់ បង្ករផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជន ៧៣៧,០៩១គ្រួសារ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់​៣៥នាក់ហើយ។ ចំពោះដើមហេតុដែលធ្វើឱ្យ ខេត្តណៈខនស៊ីធម្មរាជ រងការលិចលង់ធ្ងន់ធ្ងរជាងគេ គឺដោយតែភ្លៀងធ្លាក់ខ្លាំងជោគជាំជាបន្តបន្ទាប់។ នៅស្រុកថាសាល ទឹកជំនន់បានហូរកាត់បង្គោលភ្លើង លិចផ្លូវសំខាន់ៗ រំខានដល់ការដឹកជញ្ជូន និងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី។ មន្ទីរពេទ្យ មជ្ឈមណ្ឌលសេដ្ឋកិច្ច រួមទាំងស្រុកមឿង នៅតែស្ថិតនៅក្រោមទឹក ដោយកម្រិតទឹកជំនន់ឡើងដល់ ១០០-១២០សង់ទីម៉ែត្រ នៅតាមតំបន់ទំនាប។

​ចរាចរណ៍នៅលើផ្លូវសំខាន់ៗ ដូចជាផ្លូវហាយវេ ៤០១ តភ្ជាប់ខេត្តណៈខនស៊ីធម្មរាជ និង ស៊ូរ៉ាត់ថានី ត្រូវបានផ្អាកចរាចរណ៍ចំពោះយានយន្តតូចៗ។ ជាក់ស្តែងនៅថ្ងៃទី១៧ ធ្នូ ភូមិចំនួន ២ នៅឃុំក្រុងឈីង ស្រុកណុបភីតតាំ ខេត្តណៈខនស៊ីធម្មរាជ បានរងការវាយប្រហារពីទឹកជំនន់រហ័សដែលធ្លាក់ពីជួរភ្នំក្រុងឈីង ដែលមកជាមួយការបាក់ដីនិងទឹកភក់បានបំផ្លាញផ្ទះអ្នកស្រុកពី ៣០០ ទៅ៤០០ខ្នង ដោយផ្ទះខ្លះត្រូវទឹកលិចដល់ដំបូល តែសំណាងហើយគ្មានអ្នកស្លាប់ក្នុងហេតុការណ៍នេះ។

ពលរដ្ឋក្នុងភូមិលោកតា អេនច័ន្ទជុំ អាយុ៨៥ ឆ្នាំ បានបង្ហើបថា គាត់ធ្លាប់ជួបគ្រោះមហន្តរាយទឹកជំនន់ភក់ជាច្រើនដងពីមុនមក ទាំងក្នុងឆ្នាំ ១៩៨៨ និង ២០១១ ប៉ុន្តែហេតុការណ៍ថ្ងៃនេះគឺអាក្រក់បំផុតមិនធ្លាប់ប្រទះពីមុនមកឡើយ។ ដោយឡែកនៅកោះសាមុយ ខេត្តស៊ូរ៉ាត់ថានី ភ្លៀងធ្លាក់ខ្លាំងពេញមួយយប់ បង្កឲ្យមានទឹកជំនន់នៅតំបន់មួយចំនួន។ ទឹកហូរចេញពីភ្នំបានហក់បុកចូលទៅក្នុងភូមិ និងតំបន់ពាណិជ្ជកម្ម បណ្តាលឱ្យផ្លូវជាច្រើនមិនអាចធ្វើដំណើរបានដោយសារទឹកជំនន់ខ្លាំង។ ជាពិសេស ហេតុការបាក់ដីចុះពីភ្នំនៅលើកោះសាម៉ុយ បានឆក់យកជីវិតកម្មករសំណង់មីយ៉ាន់ម៉ាពីរនាក់ថែមទៀតផង។

គួរកត់សម្គាល់ថា នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍នៅថ្ងៃទីទី១៧ធ្នូថា ភាគខាងត្បូងថៃនឹងបន្តមានផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួននៃផ្នែកខាងក្រោម រហូតដល់ថ្ងៃទី២២ ខែធ្នូ ដែលអាចបង្កឲ្យមានទឹកជំនន់ភ្លាមៗ និងទឹកជំនន់ព្រៃឈើនៅខេត្តចំនួន ៨ ដែលរួមមាន ខេត្តណៈខនស៊ីធម្មរាជ ស៊ូរ៉ាត់ថានី, ប៉ាថាឡុង, ស៊ុងក្លា, ប៉ាតានី, យ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់៕ ​

កែសម្រួលដោយ