ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូក​អ្នក​ដំណើរ​បុ.ក​គ្នា​ជា​មួយ​នាវា​ចម្បាំង​ឥណ្ឌា​ស្លា​.ប់​យ៉ាង​តិច​១៣​នាក់

5 ខែ មុន

ទី​ក្រុងញូដេលី៖ មនុស្ស​យ៉ាង​តិច​១៣​នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​នៅ​ក្នុង​ហេតុ​ការណ៍​លិច​​កាណូត​​​ដឹក​ជញ្ជូន​អ្នក​ដំណើរ​នៅ​លើ​​ផ្ទៃ​សមុទ្រ​នៃ​ទី​ក្រុង​បុំ​បៃ​ ប្រទេស​ឥណ្ឌា​។ អាជ្ញា​ធរ​អះ​អាង​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​:៥៥​ល្ងាច​ថ្ងៃ​ពុធ​នៅ​ពេល​កាណូត​ឈ្មោះ​នីល​ខាម៉ាល់ (Neelkamal) បុក​គ្នា​១​ទំហឹង​ជា​មួយ​​នា​វា​របស់​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​។ រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​​ និង​ក្រុ​មអ្នក​ជួយ​សង្គ្រោះ​​​បន្ត​ស្វែង​រក​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​នេះ​។…

ទី​ក្រុងញូដេលី៖ មនុស្ស​យ៉ាង​តិច​១៣​នាក់​ស្លាប់​ និង​ជា​ច្រើន​នាក់​ទៀត​បាត់​ខ្លួន​នៅ​ក្នុង​ហេតុ​ការណ៍​លិច​​កាណូត​​​ដឹក​ជញ្ជូន​អ្នក​ដំណើរ​នៅ​លើ​​ផ្ទៃ​សមុទ្រ​នៃ​ទី​ក្រុង​បុំ​បៃ​ ប្រទេស​ឥណ្ឌា​។ អាជ្ញា​ធរ​អះ​អាង​ថា​ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលា​ម៉ោង​៣​:៥៥​ល្ងាច​ថ្ងៃ​ពុធ​នៅ​ពេល​កាណូត​ឈ្មោះ​នីល​ខាម៉ាល់ (Neelkamal) បុក​គ្នា​១​ទំហឹង​ជា​មួយ​​នា​វា​របស់​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​។

រហូត​មក​ដល់​ពេល​នេះ អាជ្ញាធរ​​ និង​ក្រុ​មអ្នក​ជួយ​សង្គ្រោះ​​​បន្ត​ស្វែង​រក​អ្នក​ដែល​អាច​នៅ​រស់​រាន​មាន​ជីវិត​ពី​ហេតុ​ការណ៍​នេះ​។ ស្លាប់​ប៉ុន្មាន​ រស់​ប៉ុន្មាន​ បាត់​ខ្លួន​ប៉ុន្មាន​ នឹង​ដឹង​លទ្ធ​ផល​នៅ​ថ្ងៃ​ស្អែក​តាម​រយៈ​ការ​ចេញ​សេចក្ដី​ប្រកាស​ជា​លាយ​លក្ខណ៍​អក្សរ​។ អាជ្ញា​ធរ​ប្រកាស​ថា​ដើម្បីប៉ះប៉ូវ​ការ​ខូច​ខាត​ គ្រួ​សារ​ជន​រង​គ្រោះ​ដែល​ស្លាប់​ ឬ​របួស​នឹង​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​ខ្លះ​។

អាជ្ញាធរ​ប្រាប់​​​ថា​នៅ​ពេល​បុក​គ្នា​នោះ​ កាណូត​ដឹក​អ្នកដំណើរ​​ក្រឡាប់​ចូល​ទៅ​ក្នុង​ទឹក​សមុទ្រ​​។ អាជ្ញា​មិន​បាន​និយាយ​ថា​កប៉ា​ល់​របស់​កង​ទ័ព​ជើង​ទឹក​រង​ផល​ប៉ះ​ពាល់​កម្រិត​ណា​ទេ​ព្រោះ​ជា​កិច្ច​ការ​សម្ងាត់​របស់​ជាតិ​​។ មក​ទល់​នឹង​​​​ពេល​នេះ គេ​អាច​ជួយ​សង្គ្រោះ​អ្នក​នៅ​រស់​​១០១​នាក់​។ ក្នុង​ចំណោម​​អ្នក​ស្លាប់​ទាំង​១៣​នាក់​នោះ ដប់​នាក់​ជា​ជន​ស៊ីវិល​, ៣​នាក់​ជា​ទាហាន​ជើង​ទឹក​។

កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​​រួម​ជា​មួយ​ឆ្មាំ​ល្បាត​ដែន​សមុទ្រ​ និង​នគរ​បាល​ជើង​ទឹក​បាន​បញ្ជូន​ទូក​ល្បាត​​​ចំនួន​១១​គ្រឿង​ និង​ឧទ្ធ​ម្ភាគ​ចក្រ​​៤​គ្រឿង​ដើម្បី​ពន្លឿន​ការ​ស្វែង​រក​ និង​ជួយ​សង្គ្រោះ​។ ប៉ុន្តែ​បេសក​កម្ម​នេះ​មិន​ទាន់​បញ្ចប់​នៅ​ឡើយ​ទេ​។ សមត្ថ​កិច្ច​ត្រៀម​បង្កើត​គណៈ​កម្ម​ការ​ចំពោះ​កិច្ច​ដែល​មាន​សមាស​ភាព​មក​ពី​នគរ​បាល​ និង​ទាហាន​ជើង​ទឹក​ដើម្បី​ស៊ើប​អង្កេត​រួម​គ្នា​។

អ្នក​នាំ​ពាក្យ​​កង​ទ័ព​ជើង​ទឹក​ឥណ្ឌា​បញ្ជាក់​បន្ថែម​ថា​មូល​ហេតុ​នៃ​ការ​បុក​គ្នា​រវាង​កាណូត​ដឹក​អ្នក​ដំណើរ​ និង​កប៉ាល់​របស់​កង​ទ័ព​ជើង​ទឹក​នោះ​ដោយ​សារ​​បញ្ហា​បច្ចេក​ទេស​នៅ​ក្នុង​កប៉ាល់​របស់​ទាហាន​ជើង​ទឹក​ ជា​ហេតុ​ធ្វើ​ឱ្យ​បាត់បង់​​ម្ចាស់​ការអស់​រលីង​ លែង​បញ្ជា​ដៃ​ចង្កូត​បាន​ត​ទៅ​ទៀត​។ នៅ​ពេល​នោះ កប៉ាល់​នេះ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​បើក​បរ​សាក​ល្បង​​នៅ​ឡើយ​ទេ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ