ខេត្តសៀមរាប ៖ សិស្សប្រុសស្រីនៃវិទ្យាល័យកំពង់ឃ្លាំងបានដួលសន្លប់ និងយំស្រែក រយៈពេល២ថ្ងៃត្រូវបានមិត្តភក្តិ និងលោកគ្រូ អ្នកគ្រូ បញ្ជូនទៅសង្គ្រោះនៅមណ្ឌលសុខភាពកំពង់ឃ្លាំង ខណៈពេលនោះត្រឡប់មកផ្ទះវិញអស់ហើយ ។ ហេតុការណ៍សិស្សដួលសន្ល.ប់ និងយំស្រែកបន្តបន្ទាប់នោះបានកើតឡើងរយៈពេល២ថ្ងៃជាប់គ្នា គឺថ្ងៃទី១៧.១៨ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណវិទ្យាល័យកំពង់ឃ្លាំង ក្នុងភូមិសាស្ត្រ ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ខេត្តសៀមរាប ។
បើតាមលោក ប៉ា បូ មេឃុំ កំពង់ឃ្លាំងបានប្រាប់ តាមទូរស័ព្ទនៅវេលាម៉ោង៣រសៀល ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះថា ប៉ុន្មានថ្ងៃកន្លងទៅនេះករណីកើតហេតុសិស្ស ប្រុសស្រីនៃវិទ្យាល័យកំពង់ឃ្លាំង បានដួលសន្ល.ប់ និងយំស្រែកមានរយៈពេល២ថ្ងៃមកហើយ ចាប់ពីថ្ងៃទី១៧ ដល់១៨ ខែធ្នូ មានការសន្ល.ប់ក្នុង១ថ្ងៃ ៣នាក់ ហើយនៅព្រឹកថ្ងៃទី១៨ ខែធ្នូ មានចំនួន១០នាក់ ខ្លះសន្ល.ប់ មានខ្លះយំ ខ្លះចូលរូបថា គេជាព្រាយបីសាច ចំពោះក្មេងដែលសន្ល.ប់កន្លងមកបានធ្វើការសង្គ្រោះនៅមណ្ឌលសុខភាពផ្អែកតាមករណី សន្ល.ប់ និងតាមការចុះទៅពិនិត្យផ្ទាល់នៅមណ្ឌលសុខភាព និងបានសាកសួរពីមន្ត្រីពេទ្យមណ្ឌលសុខភាពបានរៀបរាប់ថា តាមការពិនិត្យតាមដានពេលដែលដឹកអ្នកសន្ល.ប់មកដល់ក្មេងនោះមានដង្ហើមធម្មតា តែមានអាការៈទន់ជើងដៃភ្នែកធ្មេចហើយ មិនដឹងខ្លួន ពេទ្យបានដាក់ឧបករណ៍វាស់ឈាម លេខ១៣ និង ដាក់ឧបករណ៍ជោះឈាមពិនិត្យសារជាតិស្ករឃើញធម្មតា ហើយខ្លះក្រោយពីដាក់ឱ្យដេកលើគ្រែ បាន៥នាទី ក៏ដឹងខ្លួនខ្លះដាក់ស៊ីរ៉ូមបាន១០នាទីក៏ដឹងខ្លួនវិញ ។
ក្រោយពីដឹងខ្លួនបានសាកសួរពីហេតុការណ៍មុនសន្ល.ប់ខ្លះថា ឃើញមនុស្សដើរអត់ឃើញមានជើងដោយអារម្មណ៍ ខ្លាចក៏ទន់ជើងដៃភ្លាមខ្លះថា មិនមានឃើញអ្វីទេ តែមុនសន្ល.ប់ចាប់ផ្តើមឈឺក្បាលតិចៗក្រោយមកក៏មិនដឹងខ្លួនខ្លះថាពេលឃើញគេសន្ល.ប់ក៏ ទន់ជើងទន់ដៃក៏សន្ល.ប់ទៅហើយថ្ងៃទី១៨ ប្រមាណជា១០នាក់ មានខ្លះទន់ជើងដៃ តែស្រែកយំខ្លះរត់ទៅមើលគ្នាក៏ទន់ជើងដៃហើយស្រែកយំ ហើយដឹកទៅមណ្ឌលសុខភាព ស្ថានភាពមិនខុសពីអ្នកមុនៗនោះទេ ក្រោយដាក់ឱ្យដេកលើគ្រែនៅមណ្ឌលសុខភាព មួយស្របក់ក៏ដឹងខ្លួនវិញហើយក្មេងដែលស្រែកយំ និងទន់ជើងដៃសន្ល.ប់ គឺសុទ្ធសឹងតែជាក្មេងស្រីទាំងអស់ ក្មេងៗដែលសន្ល.ប់ទាំងនោះក្រោយពេទ្យពិនិត្យថា បានស្រួលបួលវិញ ហើយក៏ឱ្យទៅផ្ទះសម្បែងរៀងៗខ្លួន ពេលទៅដល់ផ្ទះក្មេងទាំងនោះមានសុខភាពជាធម្មតាវិញ ខ្លះសន្ល.ប់ពីថ្ងៃ១៧ ថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២៤ មករៀនវិញធម្មតា ។
មកដល់ពេលនេះ ខាងមណ្ឌលសុខភាពមិនមានការវិនិច្ឆ័យថា វាជាជម្ងឺអ្វីឱ្យប្រាកដដែរ ដោយឡែក ម៉ែឪចាស់ទុំខ្លះនាំគ្នាបន់ស្រន់ថ្វាយមាន់ ក្បាលជ្រូក ហើយរៀបចំសែនប្រេនបញ្ជូនតាមជំនឿប្រថុយប្រថាន បែបអរូបីយ ។
តាមប្រភពពីសមត្ថកិច្ចមូលដ្ឋានបានប្រាប់នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះថា ករណីដែលក្មេង ប្រុសក្មេង ស្រី សិស្សសាលាវិទ្យាល័យកំពង់ឃ្លាំងនោះដួលសន្ល.ប់ និងយំស្រែកនៅក្នុងសាលាមូលហេតុ មកពីពួកគាត់អត់ងងុយ និងហូបចំណីផ្តេសផ្តាស ។ នេះបើតាមសម្តីរបស់លោកគ្រូពេទ្យប្រចាំនៅមណ្ឌលសុខភាពកំពង់ឃ្លាំង ។ បច្ចុប្បន្នសិស្សានុសិស្សវិទ្យាល័យកំពង់ឃ្លាំងបានត្រឡប់មកផ្ទះវិញរៀងៗខ្លួន ហើយ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤នេះ ៕
ចែករំលែកព័តមាននេះ