ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចា.ក់ភ្លេងម្នាក់ សុំម្តាយទៅកម្មវិធីមិត្តភក្តិ ស្រាប់តែ​ជួបគ្រោះអកុស.ល​តាម​ផ្លូវ៥០​ម៉ែត្រ​

4 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរសជាអ្នកចាក់ភ្លេងតាមហាងម្នាក់ ខណៈជិះម៉ូតូធ្វើដំណើរតាមផ្លូវជ្រុលទៅបុកនិងឃឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម ​កាលពី​វេលាម៉ោង៣និង១២នាទី​ឈានចូលព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី…

រាជធានីភ្នំពេញ ៖ បុរសជាអ្នកចាក់ភ្លេងតាមហាងម្នាក់ ខណៈជិះម៉ូតូធ្វើដំណើរតាមផ្លូវជ្រុលទៅបុកនិងឃឿនសួនច្បារពុះចែកទ្រូងផ្លូវ បណ្ដាលឲ្យដួលបោកក្បាលហូរឈាមស្លាប់យ៉ាងអាណោចអាធ័ម ​កាលពី​វេលាម៉ោង៣និង១២នាទី​ឈានចូលព្រឹក​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវ៥០ម៉ែត្រ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះមានឈ្មោះ យ៉ុង សុវណ្ណា ហៅអូ ភេទប្រុស អាយុ២២ឆ្នាំ ​ជា​អ្នកចាក់ភ្លេង (DJ) ជិះម៉ូតូម៉ាកហុងដាឃ្លីក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1KG 0918 និងស្នាក់នៅបុរីសន្តិភាព២ ផ្ទះជួលលេខ៣១C ផ្លូវជាតិលេខ៣ ភូមិត្រពាំងត្រយឹង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញជនរងគ្រោះបានជិះម៉ូតូធ្វើដំណើរតាមបណ្ដោយផ្លូវ៥០ម៉ែត្រ ក្នុង​ទិសដៅពីទិសដៅពីលិចទៅកើត លុះមកដល់ចំនុចកើតហេតុ ក៍ស្រាប់តែជ្រុលចង្កូតទៅកៀរនិងឃឿនសួនច្បារពុះចែកទ្រូងផ្លូវបណ្ដាលឲ្យដួល​បោក​ទៅនឹងផ្លូវបណ្ដាលឲ្យបុរសជាអ្នកជិះម៉ូតូរងរបួសបែកក្បាលហូរឈាមស្លាប់មួយរំពេចតែម្តងទៅ ដោយឡែកម៉ូតូវិញដួលអូសប្រហែលជាង១០០ម៉ែត្រផងដែរ ។

ពាក់ព័ន្ធករណីនេះផងដែរ បន្តិចក្រោយមកឃើញមានកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញចរាចរណ៍បានចុះទៅកន្លែងកើតហេតុដើម្បីពិនិត្យនិងទាក់ទងសាច់ញាតិនៃជនរងគ្រោះ
អោយមកទទួលសពផងដែរ ។

ដោយឡែកនៅពេលដែលក្រុមគ្រួសារមកដល់បានឲ្យដឹងថា ជនរងគ្រោះពេលថ្ងៃបានសុំលុយម្តាយថាទៅចូលរួមកម្មវិធីមិត្តភ័ក្ដិ តែស្រាប់តែទទួលដំណឹងតាមជួបរឿងបែបនេះសោះ ។

ក្រោយកើតហេតុ សពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់អោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំនែកមធ្យោបាយត្រូវយកទៅរក្សាទុកនៅផ្នែកជំនាញនៃអធិការដ្ឋានខណ្ឌដង្កោ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ