ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនរួចខ្លួនទេ ! នគរបាលខណ្ឌដង្កោបង្ហាញមុខក្មេងទំនើ.ងរហស្សនាម(D4) ក្រោយកា.ប់ប្ល.ន់យកស្លាកលេខម៉ូតូនៅផ្ទះជួល

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ដោយ​មានការ​ចូលរួម​ពី​សំណាក់​លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែធ្នូ ឆ្នាំ​២០២៤ បាន​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើ​.​ង​រហស្សនាម​ឆ្កែ​៤ ហៅ​កាត់​ជា​ភាសា​អង់គ្លេស​(D4) បន្ទាប់​ពី​ក្រុម​នេះ​ធ្វើ​សកម្មភាព​ចូល​កា​.​ប់​ប្ល​.​ន់​យក​ស្លាក​លេខ​ម៉ូតូ នៅ​ក្នុងផ្ទះ​ជួល​មួយ​កន្លែង ហើយ​បាន​ត្រឹមតែ​រយៈពេល​១០​ម៉ោង​ប៉ុណ្ណោះ​ក៏​ត្រូវ​នគរបាល​ធ្វើការ​ស្រាវជ្រាវ ចាប់ខ្លួន​បាន​ចំនួន​៧​នាក់ ។

នៅ​ខណៈ​ពេល​នគរបាល​កំពុងធ្វើការ​បង្ហាញមុខ​ក្រុម​ក្មេង​ទំនើ​.​ង​នោះ​ក៏​ស្រាប់តែ​លេចមុខ​ស្ត្រី​ម្នាក់ ដែល​ជា​ម្ដាយ​ក្មេង​ទំនើ​.​ង​ម្នាក់​ឈ្មោះ ថៃ សីហា បាន​ទៅ​យំ​ស្រែក​នៅ​មុខ​អធិការ​ដ្ខា​ន​នគរបាល​ខណ្ឌដង្កោ សុំ​អង្វរ​ឲ្យ​នគរបាល​ដោះ​លែង​កូនប្រុស​គាត់​មក​វិញ​ដោយ​គាត់​រៀបរាប់​ថា គាត់​មានកូន​៥​នាក់​ហើយ កូនប្រុស​ដែល​ត្រូវ​នគរបាល​ចាប់ខ្លួន​នោះ គឺជា​កូន​ទី​២ ។

គាត់​និយាយ​ទៀត​ថា កូនប្រុស​គាត់​ម្នាក់​នេះ កំសត់កម្រ​វេទនា​ជាមួយ​គាត់​ខ្លាំង​ណាស់ ជួយ​រកស៊ី​គាត់ ជួយ​មើលថែ​បងប្អូន ហើយ​និយាយ​ស្ដី​ជាមួយ​គាត់​ដឹង​ខុស​ត្រូវ​ថែម​ទៀត ចំណែក​នៅ​យប់​ថ្ងៃ​កើតហេតុ​នៅ​ជួយ​លក់ដូរ​សោះ​គាត់​មិន​បានដឹង​ថា កូន​ធ្វើ​បែប​នេះ​ទេ ។ គាត់​ក៏​បាន​សុំ​អង្វរ​ឲ្យ​ម្ចាស់​ម៉ូតូ​លើកលែងទោស​ដល់​កូន​គាត់​ផង​ដែរ បើ​លើកលែង​គាត់​សុខចិត្ត​រក​លុយ​ចេញ​សង​រាល់​ការ​ខូចខាត ប៉ុន្តែ​ទោះជា​គាត់​ខំ​អង្វរ​យ៉ាងណា​ក៏​មិន​អាច​ទៅ​រួច​ដែរ ច្បាប់​មិន​អាច​អត់ឱន​បាន​ឡើយ ព្រោះ​បើ​មើល​តាម​រូបភាព​កាមេរ៉ា​សុវត្ថិភាព​ឃើញ​ថា ក្រុម​ក្មេង​ទំនើ​.​ង​ទាំងនោះ គឺ​សាហា​.​វ​ខ្លាំង​ណាស់ ។

នគរបាល​បាន​ប្រាប់​ថា ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​រួម​មាន ១/​ឈ្មោះ មុត រតនា អាយុ​១៨​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល​លេខ​៤០៥ ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ២/​ឈ្មោះ យ៉ុ​ម តុលា ហៅ​តឿ អាយុ​១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ ៣/​ឈ្មោះ វ​ណ្ណា សំណាង អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៤៤ ផ្លូវ​បេតុង ស្ថិត​នៅ​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ៤/​ឈ្មោះ ថៃ សីហា អាយុ​១៨​ឆ្នាំ ៥/​ឈ្មោះ អាត ជី​ង​ហ៊​ត អាយុ​១៨​ឆ្នាំ ៦/​ឈ្មោះ វ៉ុ​ន តូ​ណុ​ន អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ទាំង​៣​នាក់​នេះ ស្នាក់​នៅ​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​៧/​ឈ្មោះ ឈុ​ន សុខ​គ្រី ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។

ចំពោះ​វត្ថុ​តាង ដែល​នគរបាល​ចាប់​យក​រួម​មាន ៖ ម៉ូតូ​ម៉ាក​ហុងដា​សេ ១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1HZ-8990 ១​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1I-1947 ១​គ្រឿង​, ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ​1GN-5181 ចំនួន​០១​គ្រឿង​, កន្ទុយ​ម៉ូតូ​ជាប់​ស្លាក​លេខ​ភ្នំពេញ​1KU-6804​មួយ , កាំបិតប៉័ងតោ​១ ម៉ូតូ​ម៉ាក​ស្កូ​ប​ពី ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ​១​គ្រឿង ដែល​ត្រូវ​ជនសង្ស័យ​កា​.​ប់យក​ស្លាក​លេខ​, ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ដែល​ត្រូវ​ជនសង្ស័យ​កា​.​ប់យក​ស្លាក​លេខ ។

ដោយឡែក ជន​រង​គ្រោះ​ចំនួន​០២​នាក់ ១/​ឈ្មោះ វ៉ុ​ន សិ​វ៉ា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ដឹក​អ៊ី​វ៉ា​ន់​អន​ឡាញ ស្នាក់​បន្ទប់​ជួល​លេខ​៤០៥ បុរី​HP ស្ថិត​នៅ​ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ ។ ២/​ឈ្មោះ សុខ ស្រី​ណែ​ត ភេទ​ស្រី អាយុ​២២​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​លក់​អន​ឡាញ ស្នាក់​នៅ​បន្ទប់​ជួល​លេខ​៣០២ ស្ថិត​នៅ​ភូមិ​ប្រកា សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ ចំណែក​ការ​បាត់បង់​ស្លាក​លេខ​កំពង់ចាម​1Q-7527 ,​និង​ស្លាក​លេខ​ភ្នំពេញ​1KJ-5417 ។

លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ បាន​ប្រាប់​ឲ្យ​ដឹង​ថា ហេតុការណ៍​ខាងលើ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែធ្នូ ឆ្នាំ​២០២៤ ត្រង់​ចំណុច​ផ្ទះ​ជួល បុរី​HP ស្ថិត​នៅ​ភូមិ​ប្រការ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ថា មាន​ជនសង្ស័យ​ចូល​ទៅ​កា​.​ប់​ប្ល​.​ន់​យក​ស្លាក​លេខ​ម៉ូតូ​ខាងលើ​នោះ​ហើយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ព្រៃ​ស បាន​ចុះ​ទៅ​សាកសួរ​ជន​រង​គ្រោះ​ដល់​កន្លែង​កើតហេតុ ។ ពេល​នោះ​ស្ងប់ស្ងាត់​ទៅ​ហើយ ចំណែក​ជន​រង​គ្រោះ​បាន​ប្រាប់​ថា គាត់​ស្គាល់​មុខសញ្ញា​អស់ហើយ តែ​គាត់​សុំ​សម្រាក​សិន ព្រោះ​គាត់​ធ្វើការ​ពេល​យប់ ខណៈនោះ​កម្លាំង​របស់​លោក​ក៏​បាន​ដក​ចេញ​សិន តែ​មិន​ទុក​ពេល​យូរ​ទេ​ក៏​ដាក់​កម្លាំង​ឃ្លាំមើល និង​ឲ្យ​កម្លាំង​គ្រប់​ប៉ុស្តិ៍ និង​គ្រប់​ផ្នែក​ទាំងអស់​ចេញ​ធ្វើការ​ព្រម​គ្នា ។

លោក​អធិការ​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយមក​នៅ​យប់​ថ្ងៃ​កើតហេតុ​ដដែល​នោះ​ឃាត់​បាន​ម្នាក់​នៅ​ម្ដុំ​ជិត​វត្ត​សំបួរមាស ស្ថិត​នៅ​ក្នុងភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រួច​នាំ​ទៅ​សាកសួរ​ទើប​ឈាន​ដល់​ការ​ឃាត់​បក្សពួក​បានជា​បន្តបន្ទាប់​ទៀត​សរុប​៧​នាក់ បន្ទាប់​មក​បាន​ហៅ​ជន​រង​គ្រោះ​ទៅ​ចង្អុលមុខ ។

ពេល​នោះ ជន​រង​គ្រោះ​បាន​ប្រាប់​ថា ក្រុម​ក្មេង​ទំនើង​នោះ​ពិតជា បាន​ចូល​ទៅ​កា​.​ប់​ប្ល​.​ន់​យក​ស្លាក​លេខ​ម៉ូតូ​របស់​គាត់​មែន ដោយឡែក​ក្រុម​ក្មេង​ទំនើង​ខាងលើ ក៏​បាន​សារភាព​ផង​ដែរ​ថា ក្រុម​ខ្លួន​ឈ្មោះ​ក្រុម​ឆ្កែ​៤(D4) ។ ពិតជា​បាន​ធ្វើ​សកម្មភាព​កា​.​ប់​ប្ល​.​ន់​យក​ស្លាក​លេខ​ម៉ូតូ​ខាងលើ​មែន ក្រុម​ខ្លួន​ក៏​បាន​ចងក្រង​បង្កើត​ជា​ផេ​ក ដើម្បី​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​គ្នា​ក្នុង​ពេល​ចេញ​ធ្វើ​សកម្មភាព​ផង​ដែរ ។

លោក​អធិការ​បាន​បញ្ជាក់​ថា កម្លាំង​នគរបាល​ទើបតែ​ជួប​ក្រុម​នេះ​ទេ ហើយ​តាម​ការ​សាកសួរ​លម្អិត​តាម​ជំនាញ ឃើញ​ថា ក្រុម​នេះ​ទើបតែ​ធ្វើ​សកម្មភាព​ម្ដងនេះ​ប៉ុណ្ណោះ ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​បាន​ថ្លែងប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ក្រុម​ក្មេង​ទំនើ​.​ង​រហស្សនាម​ខាងលើ​(D4) ធ្វើ​សកម្មភាព​បង្ក​ហិ​.​ង្សា​កា​.​ប់​ប្ល​.​ន់​យក​ស្លាក​លេខ​ម៉ូតូ​ខាងលើ កម្លាំង​នគរបាល​ខណ្ឌដង្កោ​ដឹកនាំ​បញ្ជា​ផ្ទាល់​ដោយ​លោក​វរសេនីយ៍ឯក​ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌ ។

ដោយ​មានការ​សហការ​ដោយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្ដមសេនីយ៍ឯក​ជួន ណា​រិ​ន្ទ បើក​ប្រតិបត្តិការ​ស្រាវជ្រាវ​ភ្លាម​ៗ ហើយ​ត្រឹម​រយៈពេល​១០​ម៉ោង​ប៉ុណ្ណោះ​ឈាន​ដល់​ការ​ចាប់ខ្លួន​បាន​ចំនួន​៧​នាក់ ។ នេះ គឺជា​កិច្ច​ការងារ​រហ័ស​របស់​សមត្ថកិច្ច​ដែល​មាន​ភាព​វ័យឆ្លាត ហើយ​កំណត់​បាន​មុខសញ្ញា​ច្បាស់លាស់ និង​ឈាន​ដល់​ការ​បង្ក្រាប​តែ​ម្ដង ។

លោក​វរសេនីយ៍ឯក សំ វិច្ឆិកា បាន​រម្លឹក​ប្រាប់​ផង​ដែរ​ថា ដោយឡែក​នៅ​ក្នុង​រយៈពេល​៣​ខែ​ចុង​ក្រោយ​នេះ ក្រោម​ការ​ដឹកនាំ​បញ្ជា​ដោយ​លោក​ឧត្ដមសេនីយ៍ឯក​ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​សមត្ថកិច្ច​យើង​បង្ក្រាប​បាន​៣១​ករណី​ក្នុង​ចំណោម​៣២​ករណី លើ​បញ្ហា​ក្មេង​ទំនើ​.​ង ហើយ​ក្នុង​នោះ​មាន​ជនសង្ស័យ​១៤៤​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​តុលាការ​រួច​ហើយ ។

ម្យ៉ាងទៀត​ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត កាលពី​ថ្ងៃ​ទី​២៣ ខែឧសភា ឆ្នាំ​២០២៤ លោកនាយ​ឧត្ដមសេនីយ៍ ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​លោក​ឧត្ដមសេនីយ៍ឯក​ជួនណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ដាក់​បទបញ្ជា​ឲ្យ​កងកម្លាំង​ធ្វើការ​បង្ក្រាប​ក្រុម​ក្មេង​ទំនើ​.​ង​ទាំងអស់​ឲ្យ​អស់​ឫសគល់ ។

អ្នកនាំពាក្យ​រូប​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ការ​បង្ក្រាប គឺ​ធ្វើ​តាម​បែប​ភ្លៀងរលឹម និង​ប្រាកដប្រជា​ច្បាស់លាស់ គឺ​មិន​អនុញ្ញាត​ឲ្យ​ក្មេង​ទំនើ​.​ង​មាន​ភាព​ផុសផុល​បង្ក​សកម្មភាព​អសន្តិសុខ​នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ​នោះ​ទេ ដូច្នេះ​សុំ​អំពាវនាវ​ដល់​យុវជន យុវតី​ដទៃ​ទៀត សូម​បញ្ឈប់​ជា​បន្ទាន់​នៅ​ការ​ប្រមូលផ្តុំ​បង្កើត​ក្រុម​បង​តូច​បងធំ ។ បង្ក​ហិ​.​ង្សា និង​អុកឡុក​ក្នុង​រាជធានី​ភ្នំពេញ និង​សូម​ឲ្យ​អាណាព្យាបាល​ជួយ​តាមដាន និង​អប់រំ​កូនចៅ​ឲ្យ​បាន​ល្អ បើ​ពុំ​ដូច្នោះ​សមត្ថកិច្ច និង​អនុវត្ត​តាម​ផ្លូវច្បាប់​យ៉ាង​ដាច់ខាត​ដោយ​គ្មាន​ការ​លើកលែង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ