ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះការភ្ញាក់ផ្អើល! អតីតស្ដេចប្រដាល់គុនខ្មែរ លោក​អេ ភូថង មកដល់ខ្មែរភ្លាមបញ្ជូនទៅមន្ទីរពេទ្យភ្លែត

1 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក អេ ភូ​ថង អតីត​ស្ដេច​ប្រដាល់​គុន​ខ្មែរ​ត្រូវបាន​ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីធ្វើដំណើរតាមយន្តហោះពីប្រទេសអូស្ត្រាលីត្រឡប់មកដល់មាតុប្រទេសវិញកាលពីរាត្រីថ្ងៃទី១៦ ធ្នូ ដោយសារបញ្ហាសុខភាព ។ ប្រភព​ជិត​ស្និទ្ធ​អតីត​អធិរាជ​កែង​ឆេះ​ជង្គង់​ហោះ​ខាងលើ​បាន​ឲ្យ​ដឹង​ថា…

0:00
0:00

រាជធានីភ្នំពេញ ៖ លោក អេ ភូ​ថង អតីត​ស្ដេច​ប្រដាល់​គុន​ខ្មែរ​ត្រូវបាន​ក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗបន្ទាប់ពីធ្វើដំណើរតាមយន្តហោះពីប្រទេសអូស្ត្រាលីត្រឡប់មកដល់មាតុប្រទេសវិញកាលពីរាត្រីថ្ងៃទី១៦ ធ្នូ ដោយសារបញ្ហាសុខភាព ។

ប្រភព​ជិត​ស្និទ្ធ​អតីត​អធិរាជ​កែង​ឆេះ​ជង្គង់​ហោះ​ខាងលើ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៦ ធ្នូ កន្លង​ទៅ លោក អេ ភូ​ថង ត្រូវ​ក្រុម​គ្រួសារ​​បញ្ជូន​ទៅ​កាន់មន្ទីរពេទ្យភ្លាមក្រោយលោកមានអាការៈមិនស្រួលខ្លួនខ្លាំងពេលធ្វើដំណើរតាមយន្តហោះពីប្រទេសអូស្ត្រាលីមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញវិញ ​។ មកដល់ពេលនេះ គេមិនទាន់ដឹងថា លោកអេ ភូថង ស្ថិតក្នុងស្ថានភាពបែបណានោះទេ ខណៈជំងឺចាស់របស់លោកត្រូវគេដឹងថា លោកមានជាតិ​អាស៊ីត​ឡើង​ខ្លាំង ខ្លាញ់​រុំ​បេះដូង​ខ្លាំង សម្ពាធ​សរសៃឈាម​បេះដូង​ និងលើសជាតិស្ករបន្តិច ព្រោះ​លោក​ធាត់​ពេក​ ព្រមទាំងធ្លាប់ឆ្លងជំងឺកូវីដ​១៩ថែមទៀតផង ។

គួរឱ្យដឹងផងដែរថា លោកអេ ភូថង និងអ្នកស្រីសាំង សុម៉ាលី ជាភរិយា បានរួមដំណើរជាមួយ
កីឡាករ កីឡាការិនី​គុន​ខ្មែរ​៦​រូប​​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​អូស្ត្រាលី​ជា​លើក​ទី​២ កាលពីថ្ងៃ​ទី​១ ខែធ្នូ ឆ្នាំ​២០២៤ ។ ការ​ចេញ​ទៅ​ប្រកួត​លើក​ទី​២​នេះ អ្នក​រៀបចំ​កម្មវិធី​បាន​សម្រិតសម្រាំង​សុទ្ធតែ​កីឡាករ កីឡាការិនី​ល្អ​លំដាប់​ជួរ​មុខ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ។ ក្នុង​នោះ​អ្នកលេង​ដៃ​ភ្លើង​ជើង​រន្ទះ រឿង សុ​ភ័​ណ្ឌ​, ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម​២​ជំនាន់ បឺត សង្ឃឹម ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​មម៉ឺន មេ​ឃា ម្ចាស់​មេដាយមាស​ស៊ី​ហ្គេ​ម កញ្ញាទូច ចាន់​វ​ត្តី អ្នកលេង​រន្ទះ​ជើង ធន់ ផានិត និង​កីឡាករ​វ័យក្មេង​ម្នាក់​ទៀត​ ។

ជាលទ្ធផលក្នុងចំណោមកីឡាករ-កីឡាការិនីកម្ពុជាទាំង៦រូបតាមប្រភពព័ត៌មានថាទទួល
បាន​ជោគជ័យ៤រូបក្រោមការបោះម៉ូប្រាប់ពីលោកគ្រូអេ ភូថង ពេលប្រកួត ។ កីឡាករកីឡា​ការិនីគុនខ្មែរទាំង៦រូប និងលោកគ្រូអេ ភូថង ព្រមទាំងភរិយា បានធ្វើដំណើរត្រឡប់មក​ដល់មាតុប្រទេសវិញកាលពីរាត្រីថ្ងៃទី១៦ធ្នូ ឆ្នាំ២០២៤ ។ អំឡុងពេលធ្វើដំណើរត្រឡប់មកវិញ លោកគ្រូអេ ភូថង កើតអាការៈមិនស្រួលខ្លួនខ្លាំងរហូតដើរលែងរួចទើបក្រុមគ្រួសារបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅក្នុងបរិវេណអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

កោះសន្តិភាពសូមជូនពរលោកគ្រូអេ ភូថង ឆាប់ជាសះស្បើយពីជំងឺដើម្បីបន្តការងារក្នុងនាម
ជាអ្នកថែរក្សា និងលើកស្ទួយកីឡាគុនខ្មែរដែលជាកេរដំណែលរបស់ដូនតាឱ្យស្ថិតនៅគង់វង្ស
យូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ