ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដេញតាមស្ទា.ក់ឡាន១គ្រឿងពាក់ស្លាកលេខរដ្ឋ ឆ្លងខណ្ឌ និងបង្កគ្រោះថ្នា.ក់ផ្អើលសមត្ថកិច្ចសួរនាំ ធ្លាយមូលហេតុរៀងៗខ្លួន

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានករណី​រថយន្តតូយូតាព្រូស១គ្រឿង ដេញតាមស្ទាក់រថយន្តកាមរីស្លាកលេខរដ្ឋ១គ្រឿងទៀត តាំងពីខណ្ឌឫស្សីកែវ រហូតដល់មាត់ទន្លេ បង្កជាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ លុះសមត្ថកិច្ចឃាត់សួរនាំ ទើបដឹង​មូលហេតុផ្តើមចេញពីជម្លោះរឿងលុយកាក់…

រាជធានីភ្នំពេញ ៖ មានករណី​រថយន្តតូយូតាព្រូស១គ្រឿង ដេញតាមស្ទាក់រថយន្តកាមរីស្លាកលេខរដ្ឋ១គ្រឿងទៀត តាំងពីខណ្ឌឫស្សីកែវ រហូតដល់មាត់ទន្លេ បង្កជាគ្រោះថ្នាក់ចរាចរណ៍ នៅក្នុងមូលដ្ឋានខណ្ឌដូនពេញ លុះសមត្ថកិច្ចឃាត់សួរនាំ ទើបដឹង​មូលហេតុផ្តើមចេញពីជម្លោះរឿងលុយកាក់ ។

ហេតុការណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលកើតឡើង​កាលពីវេលាម៉ោង១២អធ្រាត្រថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ស្ថិតក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថ​យន្ត​កាមរី ពណ៌ស១គ្រឿង ពាក់ស្លាកលេខរដ្ឋ 06 2-0259 បើកបរដោយបុរសម្នាក់រួមដំណើរដោយជនបរទេសម្នាក់ ជាជនជាតិបង់ក្លាដេស និងមានស្ត្រីម្នាក់ រួមទាំងក្មេងតូចទៀត ដោយរថយន្ត​មួយគ្រឿងនេះ​បានបើកបរតាមបណ្តោយវិថីព្រះស៊ីសុវត្ថិ ក្នុង​ទិសដៅពីជើងទៅត្បូង។ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែគេ​ឃើញមានរថយន្តមួយគ្រឿងម៉ាកតូយូតាព្រូស ពណ៌ខៀវ ពាក់​ស្លាកលេខ ភ្នំពេញ 2AQ-7160 បើកបរដោយបុរសម្នាក់ រួមដំណើរដោយ​មិត្តភក្តិម្នាក់ទៀត បានបើកដេញតាមរថយន្តស្លាកលេខរដ្ឋពីក្រោយ រហូតឈប់ស្ទាក់ពីមុខ បណ្តាលឲ្យរថយន្តស្លាកលេខរដ្ឋខាងលើជ្រុលទៅបុក បង្កជាគ្រោះថ្នាក់ចរាចរណ៍តែម្តង ។

ក្រោយកើតហេតុ ពេលសមត្ថកិច្ចសាកសួរនាំទើបដឹងថា ជាបញ្ហាលុយកាក់ ដោយភាគីរថយន្តព្រូស បានដេញតាមរថយន្ត ពណ៌ស ពាក់ស្លាកលេខរដ្ឋ បានលើកឡើងថាជនបរទេសនៅក្នុងរថយន្តនោះជំពាក់ប្រាក់គេមិនព្រមសង រួចបើករថយន្តនោះបុកនារីរងគ្រោះបណ្តាលឲ្យរងរបួសធ្ងន់ បញ្ជូនទៅពេទ្យ ទើបរថយន្តព្រូសខាងលើបើកដេញតាមឃាត់ដូច្នេះ។

តាមប្រភពពីជនបរទេសខាងលើបានអោយដឹងថា មានជនបរទេស២នាក់ បានលួចលុយគាត់ចំនួន៣ពាន់ដុល្លារ ពេលគាត់តាមទារវិញ ក៏ត្រូវក្រុមនោះព្រួតវាយគាត់អោយរបួស ទើបគាត់ប្តឹងប៉ូលីសនៅសង្កាត់ច្រាំងចំរេះទី១ អោយជួយដោះស្រាយគ្នា តែគាត់ទទួលបានសំណងត្រឹម១៥០០ដុល្លារ ដោយដោះស្រាយគ្នាបញ្ចប់រឿង ។ បន្ទាប់ពីទទួលបានលុយរួច គាត់បានជិះរថយន្តស្លាកលេខរដ្ឋខាងលើចេញ ស្រាប់តែមានរថយន្តព្រូសខាងលើ ដេញតាមស្ទាក់គាត់ ទំនងជាក្រុមដែលកាងអោយជនបរទេសខាងលើ មកតាមរករឿងគាត់ផង​ក៍មិនដឹង។

ដោយសារតែសាច់រឿងពាក់ព័ន្ធជាមួយលុយកាក់ផង គ្រោះថ្នាក់ចរាចរណ៍ និងបង្ករបួសស្នាមផង សមត្ថកិច្ចមូលដ្ឋានខណ្ឌដូនពេញ បាននាំខ្លួនភាគីទាំងសងខាងទៅប៉ុស្តិ៍ ដើម្បីសាកសួរនាំ និងអនុវត្តបន្តតាមនីតិវិធីច្បាប់។ ចំណែករថយន្តទាំង​២គ្រឿង​ខាងលើ​ ត្រូវបានយកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំការដោះស្រាយគ្នាចប់ទើបប្រគល់ជូនភាគីទាំងសងខាងវិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ