ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វតេះ​ឈ្មោល​១​ក្បាល​ត្រូវ​សុន.ខ​ដេញ​ធ្លា​.​ក់​ទឹក

11 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ សត្វតេះ​ឈ្មោល​១​ក្បាល ​ទម្ងន់​ជាង​៥០​គីឡូក្រាម ត្រូវបាន​​ក្រ​ទះ​ឃើញ​ឆ្កែ​ដេញ​ធ្លាក់ទឹក​អាង​ ក៏ត្រូវបានចាប់​ប្រគល់​ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ​កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ​នៅ​ចំ​ណុ​ច​អាង​អន្លង់​ត្រាច​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖​ សត្វតេះ​ឈ្មោល​១​ក្បាល ​ទម្ងន់​ជាង​៥០​គីឡូក្រាម ត្រូវបាន​​ក្រ​ទះ​ឃើញ​ឆ្កែ​ដេញ​ធ្លាក់ទឹក​អាង​ ក៏ត្រូវបានចាប់​ប្រគល់​ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស ​កាលពី​ថ្ងៃ​ទី​១៣ ខែធ្នូ ឆ្នាំ​២០២៤ ​នៅ​ចំ​ណុ​ច​អាង​អន្លង់​ត្រាច​ ក្នុងភូមិ​អន្លង់​ត្រាច ឃុំ​/​ស្រុក​ថ្មពួក ​។

លោក លីវ សុ​គុណ មេឃុំ​ថ្មពួក​បាន​ប្រាប់​ថា​ សត្វតេះ​ឈ្មោល​១​ក្បាល​ដែល​មាន​ទម្ងន់​ជាង​៥០​គីឡូក្រាម ​ដែល​ប្រជា​កសិករ​ទៅ​មើល​ស្រែ​ហើយ​ប្រ​ទះឃើញ​ឆ្កែ​ដេញ​ធ្លាក់ទឹក​អាង​អន្លង់ត្រាច ​ទើប​ចាប់​បាន​ប្រគល់​ជូន​អាជ្ញាធរ​ឃុំ​ថ្មពួក​ ហើយ​ប្រគល់​ជូន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ការពារ​ទេសភាព​បន្ទាយឆ្មារ​និង​តំបន់​ប​តិក​ភ័​ណ​ភ្នំ​ព្រៈ​ភ្នំ​វែង​ដើម្បី​យក​ទៅ​អភិរក្ស​រក្សា​ទុក​។

លោក​បាន​បញ្ជាក់​ថា​ នៅ​ពេល​ចាប់​សត្វតេះ​ គឺ​ប្រជា​កសិករ​ប្រមាណ​៤​ទៅ​៥​នាក់​ មាន​ឆ្កែ​៤​ទៅ​៥​ក្បាល​ទៅ​មើល​ស្រែ ​ហើយ​ប្រ​ទះឃើញ​សត្វតេះ​ ហើយ​ឆ្កែ​បាន​ដេញ​សត្វតេះ​រត់​ធ្លាក់ទឹក​អាង​អន្លង់​ត្រាច​ហែល​ទៅ​ទួល​កណ្តាល​កោះ ​ប្រជា​កសិករ​ឃើញ​នាំ​គ្នា​ដេញចាប់​ត្រូវ​បាន​សត្វតេះ​លោត​ចុះ​ទឹក​ចាប់ ក៏​នាំ​គ្នា​ដាក់​សែង​មក​ប្រគល់​ជូន​អាជ្ញាធរ​ឃុំ​ថ្មពួក​។

លោក លីវ សុ​គុណ បាន​បញ្ជាក់​ថា ​ក្រោយ​ប្រជា​កសិករ​ចាប់​បាន​សត្វតេះ​ឈ្មោល​១​ក្បាល​ទម្ងន់​ជាង​៥០​គីឡូក្រាម​ ​ក៏បាន​ទំនាក់ទំនង​ទៅ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ ដើម្បី​មក​ទទួលយក​សត្វតេះ​ទៅ​អភិរក្ស​តំបន់​បេតិក​ភ័​ណ្ឌ​ភ្នំ​ព្រះ​ភ្នំ​វែង​ ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ