ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាសូរ! អ្នកម្តាយសុំអង្វរគេឱ្យដោះលែងកូន ក្រោយ​ធ្វើ​សកម្មភាពលួ.ចមិនរើសមុខ​

6 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាចោរកម្មគាស់ផ្ទះលួចទ្រព្យសម្បត្តិឃើញអីលួចនឹង លួចមិនរើសមុខ មិនថារបស់មានតម្លៃខ្លាំង មិនសូវមានតម្លៃនោះទេ ។ សូម្បីតែ ខោ អាវ…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាចោរកម្មគាស់ផ្ទះលួចទ្រព្យសម្បត្តិឃើញអីលួចនឹង លួចមិនរើសមុខ មិនថារបស់មានតម្លៃខ្លាំង មិនសូវមានតម្លៃនោះទេ ។ សូម្បីតែ ខោ អាវ ក្នុងក្រៅទាំងរបស់មនុស្សប្រុស និងស្រី ឲ្យតែនៅថ្មីអាចយកទៅលក់បានលុយ គឺលួចយកទាំងអស់ នេះបើតាមការលើកឡើងរបស់ប្រជាពលរដ្ឋ ។

ដោយឡែកនៅវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ បានចូលទៅលួចទ្រព្យសម្បត្តិនៅក្នុងផ្ទះមួយកន្លែងស្ថិតនៅក្នុងភូមិត្រពាំងពោធិ៍សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ប៉ុន្តែទើបតែលួចបានខោអាវមួយចំនួន និងយកសំបកកំប៉ុងអេតចាយបានខ្លះប៉ុណ្ណោះ ក៏ត្រូវបានម្ចាស់ផ្ទះឃើញទាន់ ស្រែកឆោឡោចាប់បានម្នាក់ ឯម្នាក់ទៀតរត់រួចបាត់ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួននោះឈ្មោះវណ្ណា រ័ត្ន អាយុ១៧ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ និងបក្សពួកម្នាក់ទៀតដែលរត់គេចខ្លួនបាត់នោះមិនទាន់ត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ ។ ប្រជាពលរដ្ឋដកហូតបានដាវ១ដើមនិងឧបករណ៍សម្រាប់ឆ្កឹះសោ ១ផងដែរ ចំណែកម្ចាស់ផ្ទះឈ្មោះជីម សុឃីម ភេទប្រុស​ អាយុ២៩ឆ្នាំ មុខរបរជាងបិទស្កុតរថយន្ត ហើយពុំមានបាត់បង់ទ្រព្យសម្បត្តិមានតម្លៃអ្វីនោះទេ ។

ប្រជាពលរដ្ឋបាននិយាយថា ក្រុមជនសង្ស័យខាងលើនោះលួចមិនរើសមុខនោះទេ ប៉ះអីលួចនឹងតែម្ដង ហើយនៅវេលាព្រឹកព្រឹកព្រលឹមថ្ងៃកើតហេតុ ជនសង្ស័យទាំង២នាក់នោះប្រដាប់ដោយដាវ និងឧបករណ៍ឆ្កឹះសោ បានឡើងទៅលើផ្ទះជាងបិទស្កុតរថយន្តខាងលើ ដើម្បីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ។ ប៉ុន្តែខណៈនោះពុំទាន់លួចបានទ្រព្យសម្បត្តិមានតម្លៃនៅឡើយទេ ទើបតែលួចបានខោអាវមួយចំនួន និងប្រមូលយកសំបកកំប៉ុងអេតចាយខ្លះប៉ុណ្ណោះ ក៏ត្រូវបានម្ចាស់ផ្ទះឃើញទាន់ ។

ប្រភពដដែលបានប្រាប់ឲ្យដឹងបន្តថា ពេលនោះម្ចាស់ផ្ទះបានខលហៅមិត្តភក្ដិឲ្យទៅជួយដេញចាប់និង ស្រែកឆោឡោបង្កការភ្ញាក់ផ្អើលទាំងព្រឹក ហើយចាប់បានម្នាក់ភ្លាមៗ ព្រមទាំងដកហូតបានដាវ១ដើម និងឧបករណ៍ឆ្កឹះសោ១ ។ ក្រោយពេលចាប់ខ្លួនបានបន្តិច ក៏បានឃើញស្រ្តីម្នាក់ដែលត្រូវជាម្ដាយរបស់ជនសង្ស័យរូបនោះទៅ សុំអង្វរឲ្យដោះលែងកូនប្រុសគាត់វិញ ប៉ុន្តែម្ចាស់ផ្ទះនិងប្រជាពលរដ្ឋអត់ព្រមលែងឡើយ ។

បន្ទាប់មកក៏បានប្រគល់ជននោះជូននគរបាលប៉ុស្តិ៍ចោមចៅទី៣ ដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ចំណែកបក្សពួកម្នាក់ទៀតកំពុងរត់គេចខ្លួននៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ