រាជធានីភ្នំពេញ ៖ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ បានជម្រាបជូននូវសេចក្តីប្រកាសព័ត៌មាន ពាក់ពន្ធនឹងករណីក្មេងទំនើង ចំនួន៤ ក្រុម ដែលកម្លាំងសមត្តកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ចាប់បញ្ជូនមកនោះ បានចោទប្រកាន់ជាផ្លូវការហើយ បន្ទាប់ពីតំណាងអយ្យការបើកការស៊ើបសួរ តាមសំណុំរឿង ដែលជនសង្ស័យបានប្រព្រឹត្ត ។
ក្រោយពីការចោទប្រកាន់ជាផ្លូវការ សំណុំរឿងត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនក្រុមក្មេងទំនើងទាំងអស់នោះ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ដោយរង់ចាំបើកសវនាការកាត់ទោស ទៅតាមផ្លូវច្បាប់ ៕
ចែករំលែកព័តមាននេះ