ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់ មក​បំភ្លឺ ក្រោយ​មានការ​រិះគន់​ថា ពួនស្ទាក់​រង​ចាំ​ចាប់​មធ្យោបាយ​ប្រជាពលរដ្ឋ នៅ​គោលដៅ​ស្ពាន​អាកាស​៥​មក​រា​(​តិច​ណូ​)

17 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បំភ្លឺ​ថា ក្រោយ​ឃើញ​ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម…

រាជធានី​ភ្នំពេញ ៖ ក្រុមការងារ​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤​នេះ បាន​បំភ្លឺ​ថា ក្រោយ​ឃើញ​ការ​បង្ហោះ​ព័ត៌មាន​តាម​បណ្តាញ​សង្គម កាលពី​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ ថា​មាន​មន្ត្រី​ជាប់កិច្ចសន្យា​ម្នាក់ ឈរជើង​នៅ​គោលដៅ​ស្ពាន​អាកាស​៥​មក​រា (​តិច​ណូ​) ពួនស្ទាក់​រង​ចាំ​ចាប់​មធ្យោបាយ​ប្រជាពលរដ្ឋ ដោយ​អនុវត្ត​ផ្ទុយ​គោលការណ៍​ដឹកនាំ​របស់​លោក​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នោះ មន្ត្រី​ជាប់កិច្ចសន្យា​រូប​នេះ ត្រូវ​បាន​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ អញ្ជើញ​មក​សួរនាំ ជុំវិញ​ការ​បង្ហោះ​រិះគន់​នៅ​ក្នុង​បណ្តាញ​សង្គម ។

លោក ប៊​ន បៃ​លិ​ន មន្ត្រី​ជាប់កិច្ចសន្យា​បម្រើ​ការងារ​នៅ​ផ្នែក​បញ្ជា​ចរាចរណ៍​ទី​២ ឈរជើង​នៅ​គោលដៅ​ស្ពាន​អាកាស​៥​មក​រា (​តិច​ណូ​) នៅ​រសៀល​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤ បាន​ឆ្លើយ​បំភ្លឺ ថា រូប​គាត់​មិន​បាន​ឈរ​ពួនស្ទាក់​នោះ​ទេ គឺ​គាត់​ឈរ​រង​ចាំ​បញ្ចៀស​ចរាចរណ៍ ស​ម្រូ​ល​ក្បួន​រថយន្ត​ថ្នាក់ដឹកនាំ ឆ្លងកាត់ ខណៈ​ដែល​មានការ​ហៅ​តាម​វិទ្យុទាក់ទង (ID) ឲ្យ​ត្រៀម​ចេញ​សម្រួល​ចរាចរណ៍ ជូន​ក្បួន​ថ្នាក់ដឹកនាំ ធ្វើ​ដំណើរ​ជិត​ដល់​គោលដៅ​របស់​ខ្លួន​នោះ​ហើយ ។

គួរ​ជម្រាបផងដែរ​ថា កន្លង​មក​ ដោយសារ​មានការ​រិះគន់​ពី​ប្រជាពលរដ្ឋ ដែល​ធ្វើ​ដំណើរ​តាម​ដងផ្លូវ​មានការ​មិន​ពេញចិត្ត​ចំពោះ​មន្ត្រី​ជាប់កិច្ចសន្យា ដែល​តែងតែ​អនុវត្ត​លើស​ពី​តួនាទី​របស់​ខ្លួន ដូច​ជា មានការ​ឃាត់​យាន្ត​យន្ត​នៅ​តាម​ដងផ្លូវ ដើម្បី​ធ្វើការ​ផាកពិន័យ​ជាដើម ។

ម្យ៉ាងវិញទៀត ដោយសារ​តែ​ឯកសណ្ឋាន​ហាក់​ស្រ​ដៀង​ទៅ​នឹង​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក​ផង ទើប កន្លង​មកនេះ សាលា​រាជធានី​ភ្នំពេញ និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្រេច​ធ្វើការ​ផ្លាស់​ប្តូរ ឯកសណ្ឋាន​មន្ត្រី​ជាប់កិច្ចសន្យា​ទាំងអស់ ដើម្បី​កុំឱ្យ​ប្រជាពលរដ្ឋ​មានការ​ភ័ន្ត​ច្រឡំ ។

បច្ចុប្បន្ន មន្ត្រី​នគរបាល​ជាប់កិច្ចសន្យា ត្រូវ​បាន​ប្តូរ​ឯកសណ្ឋាន​អាវ​ពី​ពណ៌​ខៀវផ្ទៃមេឃ មក​ជា​ពណ៌​លឿងទុំ​វិញ ដែល​មិន​ច្រឡំ ជាមួយនឹង​មន្ត្រី​នគរបាល ពេញ​សិទ្ធិ​។ មន្ត្រី​ជាប់កិច្ចសន្យា​នេះ ជា​ជំនួយការ​សហការ​ការងារ​ជាមួយ​មន្ត្រី​នគរបាល​ចរាចរណ៍​ផ្លូវគោក រាជធានី​ភ្នំពេញ ។ ហើយ​មន្ត្រី​ជាប់កិច្ចសន្យា​នេះ មាន​តួនាទី​ត្រឹម​ជួយ​សម្រួល​ការងារ​ចរាចរណ៍ នៅ​តាម​ដង​វិ​ថី និង​មិន​មាន​សិទ្ធិ​ចាប់​ឃាត់​យានយន្ត​ល្មើសច្បាប់​ចរាចរណ៍​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ