ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​រាជធានី​ភ្នំពេញ បង្ហាញមុខ​ជនសង្ស័យ​ប៉ុនប៉ង​ស​ម្លា​.​ប់ និង​ប្លន់ ចំនួន​៤​នាក់

15 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ម្នាក់ ពាក់ព័ន្ធ​ប៉ុនប៉ង​ឃា​.​ត​កម្ម​គិត​ទុកជា​មុន (​ប្រើ​ពូថៅ​កាប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​) នៅ​ក្នុង​ដង្កោ និង​៣​នាក់​ទៀត…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ ចំនួន​៤​នាក់ ក្នុង​នោះ​មាន​ម្នាក់ ពាក់ព័ន្ធ​ប៉ុនប៉ង​ឃា​.​ត​កម្ម​គិត​ទុកជា​មុន (​ប្រើ​ពូថៅ​កាប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​) នៅ​ក្នុង​ដង្កោ និង​៣​នាក់​ទៀត ប្រើ​កាំបិតប៉័ងតោ កា​.​ប់​ប្លន់​យក​ម៉ូតូ ត្រូវ​បាន​ស្នងការដ្ឋាន​នគ​បាល​រាជធានី​ភ្នំពេញ ធ្វើ​ស​ន្និ​សិ​ទ​កាសែត បង្ហាញ​មុខជា​សាធារណៈ កាលពី​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០២៤​នេះ ។

នៅ​ក្នុង​ស​ន្និ​សិ​ទ​កាសែត​នេះ មានការ​អញ្ជើញ​ចូលរួម​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​នគ​បាល​រាជធានី​ភ្នំពេញ ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ​, នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​, នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​, នគរបាល​ខណ្ឌ​ព្រែក​ព្នៅ និង​លោក​វរសេនីយ៍ឯក ជឹ​ម ស៊ី​ថា អធិការ​នគរបាល​ខណ្ឌដង្កោ ដែល​ជា​ម្ចាស់​ករណី ។

ជនសង្ស័យ​ដែល​បង្ហាញមុខ រួម​មាន ៖
១. ឈ្មោះ អ៊ុត ឆេ​ង​ហ៊​ត ភេទ​ប្រុស ឆ្នាំ​កំណើត​១៩៨៨ ជនជាតិ​ខ្មែរ មុខរបរ​នៅផ្ទះ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវ​លេខ​២១ ភូមិ​ថ្នល់បំបែក ឃុំ​ទឹក​វិល ស្រុក​ស្អាង ខេត្តកណ្តាល ជា​ជន​ដៃដល ប៉ុនប៉ង​ឃា​.​ត​កម្ម ។
២. ឈ្មោះ ធា គ្រី ហៅ​ម៉ា​រ៉ា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ​ព្រែក​ទាល់ សង្កាត់​ស្ទឹង​មាន​ជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ (​ជន​ដៃដល់​) ។
៣. ឈ្មោះ ជា កឹង ហៅ​ពេជ្រ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បន្ទប់​ជួល ផ្លូវ​បេតុង ភូមិ​ជំរៅ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំពេញ (​ជន​ដៃដល់​)
និង​៣. ឈ្មោះ ហាក់ ឆាយ ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ជនជាតិ ខ្មែរ មាន​ទីលំនៅ​ផ្ទះ​ជួល ផ្លូវ​បេតុង ភូមិ គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​ទទួលផល​ចោរកម្ម​) ។ ជនសង្ស័យ​ទាំង​៣​នាក់ ពាក់ព័ន្ធ​កាប់​ប្លន់​យក​ម៉ូតូ ។

លោក​ឧត្តមសេនីយ៍ត្រី ប៊ុ​ន សត្យា ស្នងការ​រង​នគ​បាល​រាជធានី​ភ្នំពេញ ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បានអោយ​ដឹង​ថា ដោយ​មាន​បទបញ្ជា​ពី​ឯកឧត្តម ស ថេ​ត អគ្គស្នងការ​នគរបាល​ជាតិ និង​ឧត្តមសេនីយ៍ឯក ជួន ណា​រិ​ន្ទ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​បញ្ជា​ផែន​ព្រហ្មទណ្ឌ ដឹកនាំ​កម្លាំង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល និង​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ ព្រមទាំង​នគ​បាល​អធិការដ្ឋាន​ខណ្ឌដង្កោ និង​អធិការដ្ឋាន​នគ​បាល​ខណ្ឌ​ព្រែក​ព្នៅ បាន​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់ ។

លោក​ឧត្តមសេនីយ៍ ប៊ុ​ន សត្យា បាន​ហើយ​ដឹង​ទៀត​ថា ជនសង្ស័យ ចំនួន ០៤​នាក់ ពាក់ព័ន្ធ​ប្រព្រឹត្តិ​បទល្មើស ចំនួន​០២​ករណី
ករណី​ទី​១ ៖ ប៉ុនប៉ង​ឃា​.​ត​កម្ម​គិត​ទុកជា​មុន (​ប្រើ​ពូថៅ​កាប់ បណ្តាល​ឲ្យ​រង​របួសធ្ងន់​) ប្រព្រឹត្ត​នៅ​ចំណុច​មុខ​សាលា​សុវណ្ណ​ភូមិ ផ្លូវ​បេតុង ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ វេលា​ម៉ោង​១៦ និង​៣៥​នាទី ។

ជនសង្ស័យ​ឈ្មោះ អ៊ុត ឆេ​ង​ហ៊​ត ត្រូវ​បាន​កម្លាំង​នគរបាល នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​នគរបាល​ខណ្ឌដង្កោ​ស្រាវជ្រាវ​ហើយ​ឈាន​ទៅ​សហការ​ឃាត់ខ្លួន​ជនសង្ស័យ កាលពី​ល្ងាច​ថ្ងៃ​ទី​០៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ការដ្ឋាន​សំណង់ ក្រុង​បា​វិត ខេត្តស្វាយរៀង ។

ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​ឃា​.​ត​កម្មនេះ គឺ​បណ្ដា​មក​ពី​គំនុំ ដែល​ជនសង្ស័យ​ឈ្មោះ អ៊ុត ឆេ​ង​ហ៊​ត បាន​ស្គាល់​រាប់អាន និង​ស្រឡាញ់​គ្នា​ជា​សង្សារ​ដោយ​លួចលាក់ ជាមួយ​ស្ត្រី​ម្នាក់​ឈ្មោះ ហ៊ុន រចនា អាយុ​៤០​ឆ្នាំ ជនជាតិ​ខ្មែរ ដែល​ពេល​នោះ ស្ត្រី​ឈ្មោះ ហ៊ុន រចនា មាន​ប្តី និង​មានកូន​ចំនួន​០៤​នាក់ កំពុង​រស់នៅ​ជាមួយ​គ្នា​។ លុះដល់​ថ្ងៃ​មិន​ចាំ ខែមករា ឆ្នាំ​២០២៤ ជន​រង​គ្រោះ​ឈ្មោះ ឃឹម ដា​រិ​ទ្ធ ប្រើ​គណនី​តឹក​តុ​ក ឈ្មោះ ដា​រិ​ទ្ធ បាន​យក​រូបថត​របស់​គាត់​ដើរ​លេង​ជាមួយ​ឈ្មោះ ហ៊ុន រចនា មក​ផុស​ក្នុង​គណនី​តឹក​តុ​ក​របស់​គាត់ និង​យក​រូបថត​នេះ ផ្ញើ​មក​គណនី​តឹក​តុ​ក​របស់​ជនសង្ស័យ​ឈ្មោះ CHHENG HORT និង​សរសេរ​អក្សរ​ថា កុំទៅ​រញ៉េរញ៉ៃ​ជាមួយ​ឈ្មោះ ហ៊ុន រចនា ទៀត​បើ​មិន​ចង់​ងា​.​ប់ និង​មិន​ចង់​មានរឿង ហើយ​ចាប់ពី​ពេល​នោះ មក​ជន​រង​គ្រោះ​ឈ្មោះ ឃឹម ដា​រិ​ទ្ធ បាន​ឆាត និង​ទូរ​សព្ទ​ទៅ​ជេរ​ប្រមាថ​ជនសង្ស័យ ដោយ​ពាក្យអសុរស និង​ឈ្លោះ​ជេរ​គ្នា​ទៅ​វិញ​ទៅ​មក​តាម​ទូរ​សព្ទ​ជា​បន្តបន្ទាប់ រហូត​ដល់​ជនសង្ស័យ​ខឹង និង​គុំ​ចាំ​សងសឹក​លើ​ជន​រង​គ្រោះ តែ​ម្តង ។

នៅ​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២៤ មុន​ពេល​កើតហេតុ ជនសង្ស័យ​គិត​ឃើញ​ថា ឈ្មោះ ហ៊ុន រចនា តែងតែ​មក​ទទួល​កូន​របស់​គាត់​ចេញពី​រៀន នៅ​សាលា​សុវណ្ណ​ភូមិ ផ្លូវ​បេតុង ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ហើយ​ជន​រង​គ្រោះ នឹង​មក​ជួប​ជាមួយ​ឈ្មោះ ហ៊ុន រចនា នៅ​មុខ​សាលារៀន​ដែរ ។

ជនសង្ស័យ ក៏​បាន​ជិះ​ម៉ូតូ​យក​ទៅ​ទុក​នៅ​ក្នុង​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT ដែល​នៅ​ជាប់​សាលារៀន​សុវណ្ណ​ភូមិ​នោះ ហើយ​បាន​ដើរទៅ​រក​ជន​រង​គ្រោះ និង​បាន​យក​ពូថៅ ចេញពី​ក្នុង​កាបូបស្ពាយ មក​ធ្វើ​សកម្មភាព​កាប់​លើ​ជន​រង​គ្រោះ ចំ​ក្បាល​ពីក្រោយ​ចំនួន ០៤ ទៅ ០៥ ពូថៅ រយះ​ចេញ​ឈាម​ជា​ច្រើន រួច​ហើយ​ជនសង្ស័យ​បាន​កាន់​ពូថៅ រត់​មក​យក​ម៉ូតូ ដែល​ទុក​នៅ​ស្ថានីយ៍​ប្រេងឥន្ធនៈ PTT ហើយ​បោះ​ពូថៅ​ចោល​នៅ​លើ​សួនច្បារ​មុខ​ស្ថានីយ៍​ប្រេង​នោះ រួច​យក​ម៉ូតូ​ជិះ​គេចខ្លួន​បាត់​តែ​ម្តង ។

លោក​ឧត្តមសេនីយ៍ ប៊ុ​ន សត្យា បានអោយ​ដឹង​ទៀត​ថា ករណី​ទី​២ ៖ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស ដោយសារ​ការ​ប្រព្រឹត្ត​អំពើ​ហិ​.​ង្សា (​យក​កាំបិតប៉័ងតោ កាប់​ជន​រង​គ្រោះ​ដាច់ដាច់​រយះ​កំភួនដៃ​ឆ្វេង រង​របួស​ដេរ ចំនួន​០៧​ផ្ទេរ ប្លន់​យក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ប​ហ្ស៊ី​យ​គី​និ​ច ពណ៌​ទឹកក្រូច សេរី​ឆ្នាំ​២០១៩ ពាក់​ស្លាក​លេខ ព្រះ​វិហារ 1O-3419 ប្រព្រឹត្ត​នៅ​ចំណុច​លើ​ផ្លូវ​លេខ​២០១១ ភូមិ​គោក​រកា សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤ ។ បន្ទាប់​ពី​មាន​ករណី​ប្លន់ នគរបាល​ខណ្ឌ​ព្រែក​ព្នៅ ក៏​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​ហ៊ាន​ទៅ​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​៣​នាក់ នៅ​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ផ្លូវលំ ភូមិ​ជំរៅ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ព្រមទាំង​ដក​រហូត​វត្ថុ​តាង​រួម​មាន ម៉ូតូ​ធ្វើ​សកម្មភាព ១​គ្រឿង និង​កាំបិតប៉័ងតោ ១​ដើម ។

លោក​ឧត្តមសេនីយ៍ បាន​ឲ្យ​ដឹង​ទៀត​ថា កន្លង​មក​បន្ទាប់​ពី​កើតហេតុ​នោះ សមត្ថកិច្ច​មិន​ទុក​ចោល​នោះ​ទេ តែងតែ​ធ្វើការ​ស្រាវជ្រាវ ហើយ​ឈាន​ទៅ​បង្ក្រាប​បាន​ជនសង្ស័យ​បានជា​បន្តបន្ទាប់ ដូច​ជា​ករណី​ប៉ុនប៉ង​ឃា​.​ត​កម្ម​ខាងលើ​នេះ ជាដើម សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​រយៈពេល​ជាង​មួយ​ខែ​ហើយ ទើប​ឈាន​ទៅ​សហការ​ជាមួយ​នគរបាល​ខេត្តស្វាយរៀង និង​ក្រុង​បា​វិត ឃាត់ខ្លួន​បាន​ជនសង្ស័យ ដែល​បាន​គេច​ទៅ​សម្ងំ​លាក់ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ