ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុស្ស៊ី​ព្រ.មា.ន​ពល​រដ្ឋ​ខ្លួន​កុំ​ទៅ​អា​មេ​រិក និង​អឺរ៉ុប​ ប្រយ័ត្ន​មាន​គ្រោះ​ថ្នាក់

16 ម៉ោង មុន

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ថ្លែង​ថា​ទំនាក់​ទំនង​រវាង​​ម៉ូស្គូ និង​វ៉ាស៊ីនតោន​ចាប់​ផ្ដើម​ដើរ​ដល់​ដំណាក់​កាល​ប្រឈម​មុខ​គ្នា​ខ្លាំង​មែន​ទែន​ហើយ​ដល់​ថ្នាក់​ថា​ពល​រដ្ឋ​រុស្ស៊ី​បើ​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ទោះ​បី​នៅ​ក្នុង​ហេតុ​ផល​អ្វី​ក៏​ដោយ​ក៏​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ស្រួច​ស្រាល់​ផង​ដែរ​។ អ្នក​នាំ​ពាក្យ​រុស្ស៊ី​ លោក​ស្រី​ម៉ារីយ៉ា​ ហ្សា​ការ៉ូវ៉ា (Maria Zakharova) ថ្លែង​ថា​មិន​មែន​តែ​អាមេរិក​ប៉ុណ្ណោះ​ទេ ប្រទេស​កាណាដា…

ទី​ក្រុង​ម៉ូស្គូ៖ ប្រទេស​រុស្ស៊ី​ថ្លែង​ថា​ទំនាក់​ទំនង​រវាង​​ម៉ូស្គូ និង​វ៉ាស៊ីនតោន​ចាប់​ផ្ដើម​ដើរ​ដល់​ដំណាក់​កាល​ប្រឈម​មុខ​គ្នា​ខ្លាំង​មែន​ទែន​ហើយ​ដល់​ថ្នាក់​ថា​ពល​រដ្ឋ​រុស្ស៊ី​បើ​ហ៊ាន​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ទោះ​បី​នៅ​ក្នុង​ហេតុ​ផល​អ្វី​ក៏​ដោយ​ក៏​អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​យ៉ាង​ស្រួច​ស្រាល់​ផង​ដែរ​។ អ្នក​នាំ​ពាក្យ​រុស្ស៊ី​ លោក​ស្រី​ម៉ារីយ៉ា​ ហ្សា​ការ៉ូវ៉ា (Maria Zakharova) ថ្លែង​ថា​មិន​មែន​តែ​អាមេរិក​ប៉ុណ្ណោះ​ទេ ប្រទេស​កាណាដា និង​បណ្ដា​ប្រទេស​ខ្លះ​នៅ​សហ​ភាព​អឺរ៉ុប​ក៏​ពល​រដ្ឋ​រុស្ស៊ី​មិន​គួរ​ធ្វើ​ដំណើរ​ទៅ​នោះ​ទេ​។​

លោក​ស្រី​បាន​ពិពណ៌​នា​ទំនាក់​ទំនង​រវាង​អាមេរិក​ និង​រុស្ស៊ី​កំពុង​ឈាន​ដល់​ដំណាក់​កាល​​តាន​តឹង​ខ្លាំង​សឹង​តែ​ផ្ទុះ​បែក​ជា​ពីរ​ទៅ​ហើយ​។ «នៅ​ក្នុង​​ស្ថាន​ភាព​ដែល​ទំនាក់ទំនង​អាមេរិក-រុស្ស៊ី​កំពុង​តែ​ប្រឈម​មុខ​គ្នា​ដល់​កម្រិត​នេះ​ដោយ​សារ​កំហុស​ឆ្គង​របស់​វ៉ាស៊ីនតោន រាល់​ការ​ធ្វើ​ដំណើរ (របស់​ពល​រដ្ឋ​រុស្ស៊ី​) ទៅ​អាមេរិក​នៅ​ក្នុង​ក្រប​ខណ្ឌ​ឯក​ជន ឬ​នៅ​ក្នុង​រូប​ណា​​​ក៏​ដោយ​​ឱ្យ​តែ​មិន​មែន​ជា​ក្រប​ខណ្ឌ​ផ្លូវ​ការ​ដែល​​ចាំ​បាច់​ទេ គួរ​តែ​ជៀស​វាង​ល្អ​ជាង​ ព្រោះ​ពោរ​ពេញ​ដោយ​គ្រោះ​ថ្នាក់​ខ្លាំង​ណាស់»​។​​

លោក​ស្រី​ថ្លែង​បន្ត​ទៀត​ថា​ «យើង​សូម​ជំរុញ​ឱ្យ​អ្នក​ទាំង​អស់​គ្នា (ពល​រដ្ឋ​រុស្ស៊ី​) ជៀស​វាង​មិន​ធ្វើ​ដំណើរ​ទៅ​អាមេរិក​ និង​ប្រទេស​ដទៃ​ទៀត​ដែល​ជា​សម្ព័ន្ធ​មិត្ត​របស់​អាមេរិក​ដូច​ជា​កាណាដា​ជា​ពិសេស និង​បណ្ដា​ប្រទេស​នៅ​សហ​ភាព​អឺរ៉ុប លើក​លែង​តែ​ប្រទេស​អឺរ៉ុប​មួយ​ចំនួន​តូច​​ប៉ុណ្ណោះ​ដែល​អាច​​ធ្វើ​ដំណើរ​ទៅ​បាន​។

គួរ​កត់​សម្គាល់​ថា​ទំនាក់​ទំនង​នេះ​បាន​ឈាន​ដល់​វិបត្តិ​ធ្ងន់​ធ្ងរ​កាល​ពី​ខែ​វិច្ឆិកា​នៅ​ពេល​អាមេរិក​អនុ​ញ្ញាត​ជា​ផ្លូវ​ការ​​ឱ្យ​​អ៊ុយ​ក្រែន​បាញ់​មីស៊ីល​​ម៉ាក​អាត់​តា​ខំ (ATACMS) ចូល​ឆ្ងាយ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​។ អង់គ្លេស​ក៏​អនុញ្ញាត​ឱ្យ​បាញ់​មីស៊ីល​ម៉ាក​ស្តំ​សេដូ​របស់​ខ្លួន​ចូល​ឆ្ងាយ​ៗ​ទៅ​ក្នុង​ទឹក​ដី​រុស្ស៊ី​ផង​ដែរ​។​ ជា​កិច្ច​ឆ្លើយ​តប រុស្ស៊ី​គំរាម​បាញ់​​នុយ​ក្លេអ៊ែរ​ដាក់​​​ប្រទេស​ទាំង​នោះ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ