ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ​នៅ​ឆ្នាំ​២០២៥​នឹង​ទៅ​ជា​យ៉ាងណា? នេះ​ជា​សំណួរ​មួយ​ដែល​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ពីព្រោះ​ខេត្ត​ជាប់​សមុទ្រ​នេះ ធ្លាប់​មាន​សេដ្ឋកិច្ច​ពពុះ​សាប៊ូ ដែល​បាន​រីក​ចម្រើន​រហូត​ដល់​ផ្ទុះ​បែក​វិញ​ក្រោយ​ការ​បង្ក្រាប​ល្បែ​.​ង​អន​ឡាញ និង​វិបត្តិ​កូ​វី​ដ​១៩ ។ សញ្ញា​ប្រែប្រួល​ជា​វិជ្ជមាន​កើត​មាន​ជា​បន្តបន្ទាប់ ។ សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​រស់​រវើក​ជាង​មុន​ការ​វិនិយោគ​ថ្មី​ៗ​ចេះ​តែ​កើត​មាន ។…

សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ​នៅ​ឆ្នាំ​២០២៥​នឹង​ទៅ​ជា​យ៉ាងណា? នេះ​ជា​សំណួរ​មួយ​ដែល​មនុស្ស​ជា​ច្រើន​ចង់​ដឹង​ពីព្រោះ​ខេត្ត​ជាប់​សមុទ្រ​នេះ ធ្លាប់​មាន​សេដ្ឋកិច្ច​ពពុះ​សាប៊ូ ដែល​បាន​រីក​ចម្រើន​រហូត​ដល់​ផ្ទុះ​បែក​វិញ​ក្រោយ​ការ​បង្ក្រាប​ល្បែ​.​ង​អន​ឡាញ និង​វិបត្តិ​កូ​វី​ដ​១៩ ។ សញ្ញា​ប្រែប្រួល​ជា​វិជ្ជមាន​កើត​មាន​ជា​បន្តបន្ទាប់ ។ សកម្មភាព​សេដ្ឋកិច្ច​កាន់តែ​រស់​រវើក​ជាង​មុន​ការ​វិនិយោគ​ថ្មី​ៗ​ចេះ​តែ​កើត​មាន ។

ចំណែក​លទ្ធផល​ទស្សនកិច្ច​ថ្មី​ៗ​របស់​ស​ម្តេ​ចេ​ជោ ហ៊ុន សែន ទៅ​កាន់​ប្រទេស​ចិន កាលពីដើម​ខែធ្នូ ទំនងជា​នឹង​នាំ​អោយ​ការ​វិនិយោគ និង​ទេសចរណ៍​ចិន​មក​កាន់​កម្ពុជា ពិសេស​ខេត្ត​ព្រះ​សីហ​នុ​កាន់តែ​ច្រើន​ឡើង ។ សេចក្តី​ប្រកាស​ព័ត៌មាន​អំពី​លទ្ធផល​ទស្សនកិច្ច​ផ្លូវការ ថ្ងៃ​ទី​២ ដល់​៤ ខែធ្នូ បាន​បង្ហាញ​ថា មេដឹកនាំ​ចិន​យល់ព្រម​ផ្តល់​ជំនួយ​ជំ​រុះ​ការ​វិនិយោគ និង​ទេសចរណ៍​ចិន​មក​កម្ពុជា​បន្ថែម​ទៀត ។

ដូច្នេះ សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ​នឹង​ធ្វើ​ដំណើរ​លើ​ផ្លូវ​វិជ្ជមាន​មួយ​ឆ្ពោះ​ចូល​ឆ្នាំ​២០២៥ ។ ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ​ពពុះ​សេដ្ឋកិច្ច​ដែល​បែក​ផ្ទុះ​នៅ​ក្នុង​ខេត្ត​នេះ​នឹង​មិន​អាច​ជាន់​ដាន​ប្រវត្តិសាស្ត្រ​ឡើយ ។ ប​ន្ទុះ​សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍ​ដ៏​ក្រឡាប់ចាក់ ដែល​បាន​កើត​មាន​ឡើង​នៅ​ខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​អំឡុង​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ រាជរដ្ឋាភិបាល​នឹង​មិន​បណ្តោយ​ឲ្យ​ខេត្ត​នៅ​ក្នុង​តំបន់ឆ្នេរ​មួយ​នេះ​វិល​ទៅ​រក បញ្ហា​ច្រំ​ដែល​វិញ​បន្ត​ទៀត​បាន​ឡើយ ។

ការ​សម្រុក​ការ​ហូរ​ចូល​នៃ​អ្នកទេសចរ​ចិន​ពី​ឆ្នាំ​២០១៧ ដល់​ឆ្នាំ​២០២០ ជា​ពិសេស គឺ​អតិថិជន​ហ្គេ​ម​អន​ឡាញ​បាន​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ជា​ខេត្ត​ទេសចរណ៍ធម្មជាតិ និង​ពាណិជ្ជកម្ម​អន្តរជាតិ​មួយ នៅ​ភូមិភាគ​និរតី​នៃ​ប្រទេស​ក្លាយជា​ដែនដី​មួយ ដែល​ពិបាក​គ្រប់គ្រង​រាប់​តាំងពី​បញ្ហា​សន្តិសុខ ការ​អភិ​វ​ឌ្ឈ​ទីក្រុង និង​វិស័យ​សំណង់ ។ សំណង់​បាន​កើត​មាន​ឡើង​ព្រោងព្រាត ប៉ុន្តែ​ភាគច្រើន គឺជា​សំណង់ និង​ការដ្ឋាន​កាស៊ីណូ ដែល​ធ្វើ​ឲ្យ​តម្លៃ​អចលនទ្រព្យ​នៅ​ទីនោះ​ប៉ោង​ឡើង​រហូត​ហួស​ពី​ការ​ស្មាន ។

នៅ​ក្នុងអំឡុងពេល​នោះ​តម្លៃ​ជួល​អចលនទ្រព្យ​ឡើង​ដល់​១​កា​រ៉េ​៨០​ដុល្លារ​ដែល​ធ្វើ​ឲ្យ​ផ្ទះល្វែង​មួយ​ដែល​តម្លៃ​នៃ​ការ​ជួល​ធម្មតា​នៅ​ទីក្រុង​ភ្នំពេញ ត្រឹម​មួយ​ខែ​៨០០​ដុល្លារ​វា​ឡើង​ដល់​ទៅ​៨០០០​ដុល្លារ​នៅ​ក្នុង​មួយ​ខែ ខណៈ​ដែល​ផ្ទះ​វីឡា​ដែល​ធម្មតា​ជួល​បាន​ត្រឹម​២០០០​ដុល្លារ​វា​ឡើង​ដល់​២​ម៉ឺន​ដុល្លារ​នៅ​ក្នុង​មួយ​ខែ ។

ការ​សម្រុក​ហូរ​ចូល​នៃ​អ្នកទេសចរ​ចិន​នៅ​ក្នុងអំឡុងពេល​នោះ​បាន​ធ្វើ​ឲ្យ​អចលនទ្រព្យ​នៅ​ក្រុងព្រះសីហនុ​តែ​មួយ​នេះ​ឡើង​ដល់​ចំណុចកំពូល សូ​ម្បី​តែ​អ្នក​នៅ​ក្នុង​វិស័យ​អចល​ទ្រព្យ​ក៏​និយាយ​មិន​ចេញ​ដោយ​ដី​មួយ​កា​រ៉េ​ឡើង​ហួស​ពី​៨០០០​ដុល្លារ​ដែល​មុន​នេះ​កន្លែង​ខ្លះ​មាន​តម្លៃ​មិន​ដល់​១០​ដុល្លារ​ផង​នៅ​ក្នុង​មួយ​ម៉ែត្រការ៉េ ។

ការ​រីក​ចម្រើន​ខ្លាំង​ដូច​ពពុះ​សាប៊ូ​នេះ​បាន​ឈាន​ដល់​ចំណុច​បំបែក​ក្រោយ​ពេល​ដែល​រាជរដ្ឋាភិបាល​ចាត់វិធានការ​បិទ​ល្បែ​.​ង​ស៊ីសង​អន​ឡាញ និង​ការ​មក​ដល់​នៃ​ការ​រីក​រាលដាល​នៃ​មេរោគ​កូ​វី​ដ​១៩ នៅ​លើ​ពិភពលោក ។ ការ​បិទ​ល្បែ​.​ង​ស៊ីសង​អន​ឡាញ​នេះ​បាន​ធ្វើ​ឲ្យ​ខេត្ត​ព្រះ​សីហ​នុ​ចាប់ផ្តើម​ស្ងប់ស្ងាត់ ហើយ​ជនជាតិ​ចិន​ក៏​ចាប់ផ្តើម​ចាកចេញ រួច​ដល់​ពេល​កូ​វី​ដ​១៩ មក​ដល់​វា​រឹតតែ​ស្ងាត់​ថែម​ទៀត រហូត​សំណង់​អគារ​ដែល​ចិន​ជួល​សាងសង់​វិនិយោគ​សណ្ឋាគារ និង​កាស៊ីណូ​ប្រមាណ​ជា ១.១៥០ ទីតាំង​បាន​ផ្អាក​សកម្មភាព​ភ្លាម ។

ក្រោយមក​ទៀត ម្ចាស់​គម្រោង​ក៏​ត្រឡប់​មក​វិញ​ខ្លះ​បាន​បោះបង់ ហើយ​ខ្លះ​ក្ស័យធន​គ្មាន​សកម្មភាព​រហូត​ដល់​ខេត្ត​នេះ មាន​អគារ​ប្រមាណ​ជា​ជាង​៣៥០ កន្លែង​ត្រូវ​បោះបង់​ចោល រហូត​ដល់​ពលរដ្ឋ​ក៏​ដូច​ជា អ្នកទេសចរ​មួយ​ចំនួន​បាន​អះអាង​ថា អគារ​ទាំង​អស់នេះ គឺជា​សំណង់​អគារ​ខ្មោច​ថែម​ទៀត ។ ក្រោម​ការ​យកចិត្តទុកដាក់​របស់​រាជរដ្ឋាភិបាល​កម្ពុជា តាម​ការ​បង្ហូ​សាច់ប្រាក់​ដោយ​ផ្ទាល់ និង​ការ​ទាក់ទាញ​ង​គម្រោង​វិនិយោគ​ក៏​ដូច​ជា ផ្តល់​លក្ខខណ្ឌ​ពិសេស អ្វី​ៗ​បាន​កំពុង​តែ​ប្រសើរ​ឡើង​វិញ ។ ការ​ខិតខំ​របស់​រាជរដ្ឋាភិបាល​នៅ​ពេល​នេះ ត្រូវ​គេ​សង្ឃឹមថានឹង​មិន​អោយ​បទ​ពិសោធន៍​នៃ​ប​ន្ទុះ​សេដ្ឋកិច្ច​បែប​ពពុះ​សាប៊ូ​នេះ​កើត​ឡើងជា​ថ្មី នៅ​ទឹកដី​នៃ​ក្រុងព្រះសីហនុ​ឡើយ ។

រាជរដ្ឋាភិបាល​បាន​ផ្តល់​សិទ្ធិ​ធ្វើ​ផ្លូវ​ល្បឿន​លឿន និង​ចំណាយធនធាន​ផ្ទាល់​វិនិយោគ និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ក្នុង​ក្រុង​នោះ ហើយ​ជាមួយនឹង​កម្មវិធី​ជំរុញ​ការ​វិនិយោគ​ពិសេស​សម្រាប់​ខេត្ត​ព្រះ​សីហ​នុ ដែល​បាន​ចាប់ផ្តើម​នៅ​ថ្ងៃ​ទី​៣១ ខែមករា ឆ្នាំ​២០២៤ ដោយ​សម្តេច​ធិ​បតី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត បាន​កំពុង​តែ​ពង្រឹង និង​កែសម្រួល​ស្ថានការណ៍ ។

តាម​ស្ថិតិ​ចុង​ក្រោយ ក្រោម​ការ​យកចិត្តទុកដាក់​ពី​រាជរដ្ឋាភិបាល​មក​ដល់​ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ​ខេត្ត​បាន​កៀងគរ​ទុន​វិនិយោគ​ចំនួន​ជាង​៦​ពាន់​លាន​ដុល្លារ​នៅ​ក្នុង​គម្រោង​សរុប​ចំនួន​២១៥ នៅ​ក្នុង​នោះ​គម្រោង​សំណង​ដែល​ជាប់​គាំង​បាន​ស្តារ​ឡើង​វិញ​បាន​១០២​គម្រោង ហើយ​ជាមួយនឹង​ទឹកប្រាក់​ប្រមាណ​ជា​២,៥​ពាន់​លាន​ដុល្លារ​ក្រៅពី​នោះ​គឺជា​គម្រោង​ថ្មី​ៗ​។

ជាមួយ​សញ្ញា​វិជ្ជមាន​ទាំង​អស់នេះ សេដ្ឋកិច្ច​ខេត្ត​ព្រះ​សីហ​នុ​នឹង​កាន់តែ​រស់​រវើក​ឆ្នាំ​២០២៥ ប៉ុន្តែ ប្រវត្តិសាស្ត្រ​នៃ​ពពុះ​សេដ្ឋកិច្ច​នឹង​មិនកើត​មាន​ជា​ថ្មី​នៅ​ក្នុង​ខេត្ត​ជាប់​សមុទ្រ​នេះ​ឡើយ ដោយសារ​តែ​រដ្ឋាភិបាល​នឹង​ធ្វើការ​គ្រប់គ្រង​កាន់តែ​មាន​ប្រសិទ្ធភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ