ខេត្តកំពត ៖ នេះជាកន្លែងចាក់មីក្រូបញ្ចេញសម្លេងសត្វខ្លុំរំពងភូមិ អាជ្ញាធរមិនអើពើ ។ នេះជាកន្លែងដែលគេចាក់ មីក្រូសម្លេងសត្វខ្លុំនៅពេលយប់ និងរាយមងដើម្បីអោយសត្វខ្លុំហើរមកជាប់មង។
ការចាក់មីក្រូរំពងភូមិបែបនេះធ្វើអោយសត្វខ្លុំនៅឆ្ងាយជិតបានឮសូរ ហើយសត្វទាំងនោះបានហើរមកជាប់មងតែម្ដង ។
មិនត្រឹមតែធ្វើអោយសត្វខ្លុំមកជាប់មងទេ ការចាក់មីក្រូជាធ្នាក់សត្វនោះថែមទាំងរំខានដល់ការរស់នៅដែលមានលំនៅដ្ឋានជិតនោះផងដែរ ។
ជាក់ស្ដែង នៅឃុំស្ដេចគង់ខាងលិចនេះមាន2កន្លែងដែរ តែនគរបាលប៉ុស្តិ៍បានបញ្ជាអោយម្ចាស់អ្នកដាក់ខ្លុំសាមងចេញ ហើយកាលពីយប់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ2024នេះ តែនៅមួយកន្លែងទៀតគាន់តែមងលាអោយសត្វខ្លុំជាប់ជិត400ម៉ែត្រនៅមិនទាន់សាចេញទេ ។ គ្រាន់តែនៅភូមិជ្រុងស្រឡៅ ឃុំស្ដេចគង់ខាងជើងនោះ មានឧបករណ៍ដាក់សត្វខ្លុំចំនួន3កន្លែងផ្សេងៗគ្នាទៅហើយ ។
ប្រជាពលរដ្ឋនៅភូមិឃុំជាប់គ្នាដែលមានគេចាក់មីក្រូដាក់សម្លេងខ្លុំរំពងភូមិ ចាប់ពីព្រលប់រហូតដល់ម៉ោង5ភ្លឺនោះ សូមអោយអាជ្ញាធរមូលដ្ឋានជួយអោយម្ចាស់គេសារមង និងឈប់ចាក់មីក្រូទៅ ព្រោះមានការរំខានជាខ្លំាងថ្លង់ និងមួយផ្នែកទៀតហិនហោចអស់សត្វព្រៃទៀតផង ខណៈពេលសត្វខ្លុំមួយគីឡូ5មុឺនរៀល ។ ក្រុមឈ្មួញវៀតណាមឡើងមកទិញមានតម្លៃខ្ពស់បែបនេះហើយទើបប្រជាពលរដ្ឋមានរបរដាក់សត្វខ្លុំស្ទើរតែគ្រប់គ្នា ។ គ្រាន់តែភូមិស្រែកាន់មួយក្នុងឃុំទូកមាសខាងកើតមានប្រជាពលរដ្ឋជិត10នាក់សុទ្ធតែមានមីក្រូចាក់សម្លេងទាក់ខ្លុំ និងមានមងនិងឃុំបន្ទាយមាសខាងកើតក៍សំបូរអ្នកដាក់សត្វខ្លុំដែរ ។
ទាក់ទងនិងការនាំគ្នាដាក់សត្វខ្លុំអោយព្រោងព្រាតតាមបណ្ដាភូមិឃុំក្នុងស្រុកបន្ទាយមាសអ្នកយកពត៏មានព្យាយាមទាក់ទងទៅមន្ទីរកសិកម្មខេត្តកំពតដែរតែមិនអាចទំនាក់ទំនងបាន ដែលការចង់ដឹងថាការដាក់សត្វបែបនេះជាបទល្មើសឬអត់ ហើយមានគម្រោងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបែបណាខ្លះកុំអោយសម្លាប់សត្វព្រៃ ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕






ចែករំលែកព័តមាននេះ