ឃាត់ខ្លួនជនសង្ស័យ០៣នាក់ ធ្វើសកម្មភាពឆក់ទូរសព្ទដៃ ២ករណីផ្សេងគ្នា នៅភ្នំពេញ
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន…
រាជធានីភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋានទទួលផែន ដឹកនាំកម្លាំងជំនាញនាយកដ្ឋាន ចុះធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន៣នាក់ នៅវេលាម៉ោង០៩និង០៥នាទីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ដោយជនសង្ស័យ ចំនួន២នាក់ ឃាត់ខ្លួននៅចំណុចបន្ទប់ជួលគ្មានលេខ ភូមិ០៣ ផ្លូវព្រះសុរាម្រិត ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។
ជនសង្ស័យ ចំនួន២នាក់ រួមមាន ៖
ទី១. ឈ្មោះ ស៊ឹម ស្រស់ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ទីកន្លែងស្នាក់នៅផ្ទះលេខ២៣ ផ្លូវD ក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជាម្ចាស់ម៉ូតូ) ។
ទី២. ឈ្មោះ សៅ បូរិន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះជួលមិនចាំលេខ ផ្លូវ២៦៨ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ជាជនដៃដល់) ។
បើតាមនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានអោយដឹងថា ក្រុមជនសង្ស័យ កាពីវេលាម៉ោង១២និង៣០នាទីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ បានធ្វើសកម្មភាពឆក់ទូរសព្ទដៃពីបុរសរងគ្រោះ (ជាជនជាតិចិន) កំពុងដើរបានសម្រេច នៅចំណុចផ្លូវ២៤០ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបន្តថា បន្ទាប់មក កម្លាំងជំនាញ បន្តឃាត់ខ្លួនជនសង្ស័យបាន០១នាក់ទៀត ឈ្មោះ ចំរើន ដែន អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរចុងភៅ ទីកន្លែងស្នាក់នៅបន្ទប់ជួលមិនមានលេខ ផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែលើខណ្ឌមានជ័យ ដែលបានធ្វើសកម្មភាពជាមួយឈ្មោះ សៅ បូរិន នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ វេលា១១និង៣០នាទី បានឆក់ទូរសព្ទដៃពីនារីរងគ្រោះ (ជាជនជាតិអាមេរិច) កំពុងឈរបានសម្រេច នៅចំណុចផ្លូវលេខ២១ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន(ជាអ្នកបើក) ។
បច្ចុប្បន្នកម្លាំងជំនាញបាននាំជនសង្ស័យខាងលើ មកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ