ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ប្រ​ម៉ា​ញ់​បង្ក្រា.ប​និង​ចាប់ខ្លួន​ចិន​៣​នាក់​​ ករណី​ចាប់ជំរិ.ត​នៅ​ភ្នំពេញ

1 ម៉ោង មុន
  • ស្វាយរៀង

រាជធានីភ្នំពេញ​ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ដឹកនាំ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចាប់ជំរិត បង្ក​ដោយ​ជនជាតិ​ចិន​០៣​នាក់​ដែល ន​ប្រើ​ល្បិច ចាប់​ក្រោម​រូបភាព​ណាត់​មក​ជួប និង​ញាំ​អី​ជាមួយ​ថៅកែ​ចិន ហើយ​ចា ជំរិត​តែ​ម្ដង​។…

រាជធានីភ្នំពេញ​ ៖ កម្លាំង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ​ដឹកនាំ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ចាប់ជំរិត បង្ក​ដោយ​ជនជាតិ​ចិន​០៣​នាក់​ដែល ន​ប្រើ​ល្បិច ចាប់​ក្រោម​រូបភាព​ណាត់​មក​ជួប និង​ញាំ​អី​ជាមួយ​ថៅកែ​ចិន ហើយ​ចា ជំរិត​តែ​ម្ដង​។

​បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០២៥ នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ទទួល​ពាក្យបណ្តឹង​របស់​ឈ្មោះ JIANG QINGQING ភេទ​ស្រី អាយុ​២៨​ឆ្នាំ ជនជាតិ​ចិន និង​ឈ្មោះ XU XIAODAN ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជនជាតិ​ចិន ដោយ​កាលពី​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៥ ឈ្មោះ MU PENGFEI ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង និង​ជំរិត​ទារប្រាក់ ចំនួន​១,០០០,០០០​យ័ន្ត ទៅ​លើ​ពួក​ខ្លួន​នៅ​ចំណុច​ក្នុង​ក្រុង​បា​វិត ខេត្តស្វាយរៀង​។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​ខាងលើ ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​, លោក​ឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នី​រ័​ត្ន​, វរសេនីយ៍ឯក ហែម បូ​ណា និង​វរសេនីយ៍ឯក ឆាន់ គី​ម​លី អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ បាន​ដឹកនាំ​កម្លាំង នាយកដ្ឋាន​គ​របាល​ព្រហ្មទណ្ឌ ដឹកនាំ​សហការ​ជាមួយ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្វាយរៀង និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ​តាម​នីតិវិធី និង​ជំនាញ រហូត​កំណត់​បាន​អត្តសញ្ញាណ និង​ទីតាំង​លាក់ខ្លួន​របស់​ក្រុម​ជនសង្ស័យ​ខាងលើ​។

​ប្រភព​បន្ត​ថាលុះ​នៅ​ថ្ងៃ​ទី​០៣ ខែកក្កដា ឆ្នាំ​២០២៥ វេលា​ម៉ោង​១៨​និង​៥០​នាទី កម្លាំង​ជំនាញ​បាន​បន្ត​ដឹកនាំ​សហការ​ដោយ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់​រួម​មាន​៖
-​ទី​១៖ ឈ្មោះ ZHANG REN HUA ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ ជនជាតិ​ចិន
-​ទី​២៖ ឈ្មោះ LU MING ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជនជាតិ​ចិន
-​ទី​៣៖ ឈ្មោះ HANG HANG CHAI ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ​ចិន ឃាត់ខ្លួន​នៅ​ត្រង់​ចំណុច សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ​។

បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ​ខាងលើ ត្រូវ​បាន​នាំ​ខ្លួន​មក​កាន់​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ធ្វើការ​សាកសួរ និង​ប្រគល់​ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​ចាត់ការ​បន្ត​តាម​នីតិវិធី​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ