ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈា.ម​សត្វ​ដែលគេពេញ​និយម ! អ្នកចូលចិត្តអាហារទាំងនេះសូមប្រយ័ត្ន

1 នាទី មុន

ឈា.ម​សត្វ​ដែល​គេ​កំពុង​តែ​ពេញ​និយម យក​មក​ធ្វើ​ជា​អាហារ​មាន​ឈា.ម​ជ្រូក ឈា.មមាន់ ឈា.ម​ទា ជាដើម ។ ឈា.ម​សត្វ​អាច​យក​ធ្វើ​អាហារ​បាន​ក៏​ពិតមែន តែ​ក៏​មាន​ហានិភ័យ​ចំពោះ​សុខភាព​យើង​ដែរ ប្រសិនបើ​ឈា.ម​នោះ​មាន​ផ្ទុកមេរោគ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ…

ឈា.ម​សត្វ​ដែល​គេ​កំពុង​តែ​ពេញ​និយម យក​មក​ធ្វើ​ជា​អាហារ​មាន​ឈា.ម​ជ្រូក ឈា.មមាន់ ឈា.ម​ទា ជាដើម ។ ឈា.ម​សត្វ​អាច​យក​ធ្វើ​អាហារ​បាន​ក៏​ពិតមែន តែ​ក៏​មាន​ហានិភ័យ​ចំពោះ​សុខភាព​យើង​ដែរ ប្រសិនបើ​ឈា.ម​នោះ​មាន​ផ្ទុកមេរោគ ឬ​ចម្អិន​មិន​បាន​ឆ្អិន​ល្អ ។​ នេះបើតាមមន្ទីរពេទ្យ​បង្អែក​ស្អាង បាន​ប្រកាស​នា​ពេល​ថ្មី​ៗ​នេះ​ ។

​មន្ទីរពេទ្យ​បង្អែក​ស្អាង បាន​បន្ត​ថា លោក​វេជ្ជបណ្ឌិត ចាន់ ស៊ី​ណេ​ត ឯកទេស​ជំងឺ​ទូទៅ ពន្យល់​ថា «​ឈា.ម​ជា​បណ្តុំ​ផ្ទុកមេរោគ​ជា​ច្រើន​ប្រភេទ ដូច្នេះ​ហើយ​កាលណា យើង​មាន​ជំងឺ​អី​មួយ​នោះ គ្រូពេទ្យ​តម្រូវ​ឲ្យ​ធ្វើតេស្ត​ឈា.ម ដើម្បី​រក​មេរោគ​ទាំងនោះ​» ។ ដូច​គ្នា​នេះ​ដែរ ពេល​យើង​ញ៉ាំ​.​សត្វ ដែល​មាន​ផ្ទុកមេរោគ ដោយ​ចម្អិន​មិន​ឆ្អិន​ល្អ នោះ​មេរោគ​ទាំងនោះ អាច​ឆ្លង​មក​មនុស្ស​យើង​បាន​យ៉ាង​ងាយ គួប​ផ្សំ​នឹង​ទីតាំង​សត្វឃា.ត មិន​មាន​អនាម័យ​ទៀត​នោះ​ឈា.ម​សត្វ​ដែល​យើង​មក​ចម្អិន​ធ្វើ​អាហារ រឹតតែ​មាន​គ្រោះថ្នាក់​ចំពោះ​សុខភាព ។​

​មួយវិញទៀត ក្នុង​ករណី​យើង​ញ៉ាំ​ឈា.ម ឬ​ផឹក​ឈាម​សត្វ​ច្រើន​ពេកក៏​អាច​ឲ្យ​មាន​ជំងឺ​ម្យ៉ាង​ហៅ​ថា Haemochromatosis ដែល​បង្ក​ទៅ​ជា​ខូច​ថ្លើម ចាល់​ជាតិ​ទឹក​ក្នុង​សួត កង្វះ​ជាតិ​ទឹក សម្ពាធ​ឈា.ម​ចុះ​ទាប និង​ប៉ះពាល់​ដល់​ប្រព័ន្ធ​ប្រសាទ​ដោយសារ​ចាល់​ជាតិ​ដែក​ក្នុង​ខ្លួន​ច្រើន​ពេក ។​​

ទោះ​ក្នុង​លក្ខខណ្ឌ​ណា​ក៏​ដោយ​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ី​ណេ​ត មិន​លើកទឹកចិត្ត​ឲ្យ​យើង​ញ៉ាំ​ពពួក​ឈា.ម​សត្វ និង​គ្រឿងក្នុង​សត្វ​គ្រប់​ប្រភេទ ព្រោះ​ងាយ​នឹង​ឆ្លង​នូវ​មេរោគ​ជា​ច្រើន​មុខ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ