ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនដំរីតូចឈ្មោះ «សំណាង លំផាត់»​​ បានបញ្ជូន​​ដល់​ភ្នំតាម៉ៅហើយ

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នៅ​ទីបំផុត កូន​ដំរី​តូច​ព្រាត់​ពី​មេបា​របស់​វា​ដោយសារ​តែ​អន្ទាក់​ព្រានព្រៃ ហើយ​ទើប​ទទួល​បាន​ឈ្មោះ​ថ្មី​ថា « សំណាង លំ​ផាត់​» ត្រូវ​បាន​បញ្ជូន​ដល់​ភ្នំ​តា​ម៉ៅ​ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​៩…

ខេត្តមណ្ឌលគិរី ៖ នៅ​ទីបំផុត កូន​ដំរី​តូច​ព្រាត់​ពី​មេបា​របស់​វា​ដោយសារ​តែ​អន្ទាក់​ព្រានព្រៃ ហើយ​ទើប​ទទួល​បាន​ឈ្មោះ​ថ្មី​ថា « សំណាង លំ​ផាត់​» ត្រូវ​បាន​បញ្ជូន​ដល់​ភ្នំ​តា​ម៉ៅ​ហើយ កាលពី​រាត្រី​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤ ។ សូមរំលឹកថា៖ មកដល់ពេលនេះ! ស្ថានភាពកូនដំរីព្រៃរបួ.សជើង ដែលបែ.កពីមេហ្វូង មានសុខភាពល្អ

លោក ញឹ​ម វណ្ណៈ ប្រធាន​ដែនជម្រកសត្វព្រៃ​លំ​ផាត់​ដែល​មា​នទី​តាំងនៅ​ស្រុក​កោះ​ញែក ខេត្តមណ្ឌលគិរី និង​ជា​អ្នក​បាន​ជួយ​សង្គ្រោះ​កូន​ដំរីព្រៃ​ដ៏​គួរ​ឲ្យ​ស្រឡាញ់​ផ្ទាល់​ផង​នោះ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែធ្នូ ឆ្នាំ​២០២៤ ថា ដើម្បី​អាច​ថែរក្សា​ជីវិត​កូន​ដំរី​កំសត់​តូច​នេះ​ឲ្យ​បាន​រស់នៅ​ធំធាត់ មន្ត្រី​ជំនាញ ជា​ពិសេស​ថ្នាក់ដឹកនាំ​សម្រេច​នាំ​យក​កូន​ដំរីព្រៃ​ដែល​មាន​វ័យ​ទើប​៥​ខែ​នេះ ទៅ​រស់នៅ​មជ្ឈមណ្ឌល​ថែរក្សា​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ដែល​មាន​ក្រុម​គ្រូពេទ្យ​ជំនាញ​ជួយ​ព្យាបាល​របួស​របស់​វា និង​ថែទាំ​តាម​បច្ចេកទេស​រស់នៅ​តាម​ធម្មជាតិ​របស់​សត្វ​ដំរី ។

សូម​រំ​ឮ​កថា មានកូន​ដំរីព្រៃ​ដ៏​អភ័ព្វ​មួយ​ក្បាល​ដែល​មាន​អាយុប្រមាណ​៥​ខែ ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយមន្ត្រី​ឧ​ទ្យា​នុ​រក្ស​នៅ​ឯ​ស្រុក​កោះ​ញែក កាលពី​ល្ងាច​ថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ​២០២៤ ក្រោយ​វា​ខំ​ដើរ​ទាំង​ជើង​ឈឺ​មាន​របួស​បណ្តាល​មក​ពី​អន្ទាក់​ព្រានព្រៃ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ