ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដល់ពេលនេះ! ស្ថានភាពកូនដំរីព្រៃរបួ.សជើង ដែលបែ.កពីមេហ្វូង មានសុខភាពល្អ

1 ខែ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ កូនដំរីព្រៃដែលបែកចេញពីមេហ្វូងរបស់វា ហើយត្រូវបានមន្ត្រីជំនាញជួយសង្គ្រោះ ដែលគិតត្រឹមរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ វាសុខភាពល្អនិងកំពុងទទួលបានការមើលថែពីក្រុមឧទ្យានុរក្ស និងមានការព្យាបាលពីក្រុមគ្រូពេទ្យផងដែរ។ គួររំលឹកថា…

0:00
0:00

ខេត្តមណ្ឌលគិរី ៖ កូនដំរីព្រៃដែលបែកចេញពីមេហ្វូងរបស់វា ហើយត្រូវបានមន្ត្រីជំនាញជួយសង្គ្រោះ ដែលគិតត្រឹមរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ វាសុខភាពល្អនិងកំពុងទទួលបានការមើលថែពីក្រុមឧទ្យានុរក្ស និងមានការព្យាបាលពីក្រុមគ្រូពេទ្យផងដែរ។ គួររំលឹកថា កូនដំរីព្រៃដ៏អភ័ព្វមួយក្បាលដែលមានអាយុប្រមាណ៥ខែ ត្រូវបានជួយសង្គ្រោះហើយ

លោក ញឹម វណ្ណៈ ប្រធានដែនជម្រកសត្វព្រៃលំផាត់ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី បានឲ្យដឹងថា ក្រោយទទួលបានការផ្តល់ព័ត៌មានពីមន្ត្រីឧទ្យានុរក្សទៅថ្នាក់ដឹកនាំ នាព្រឹកថ្ងៃទី៩ខែធ្នូ ក្រុមគ្រូពេទ្យជំនាញសត្វព្រៃ បានចុះដល់ស្នាក់ការកណ្តាលរយ៉លើនៃដែនជម្រកសត្វព្រៃលំផាត់ ដែលកូនដំរីកំពុងត្រូវបានថែរក្សាប៉ុណ្ណោអាសន្ននៅទីនោះ ដើម្បីពិនិត្យស្ថានភាពជាក់ស្តែងនិងតាមដានរបួសជើងកូនដំរី។

លោក ញឹម វណ្ណៈ បានបន្តថា ដំបូងឡើយយើងយល់ថា កូនដំរីព្រៃនេះមានភេទឈ្មោល ប៉ុន្តែនៅពេញគ្រូពេទ្យពិនិត្យច្បាស់លាស់វា គឺជាភេទញី។ក្រោយដឹងច្បាស់ពីស្ថានភាពសុខភាពរបស់កូនដំរីរួច ក្រុមគ្រូពេទ្យបានដាក់ថ្នាំព្យាបាលជើងរបស់វា ហើយគ្រូពេទ្យបានបញ្ជាក់ថា របួសនេះត្រូវការពេលព្យាបាលប្រមាណកន្លះឆ្នាំទើបជាសះស្បើយ១០០%។

សូមរំឮកថា មានកូនដំរីព្រៃដ៏អភ័ព្វមួយក្បាលដែលមានអាយុប្រមាណ៥ខែ ត្រូវបានជួយសង្គ្រោះដោយមន្ត្រីឧទ្យានុរក្សនៅឯស្រុកកោះញែក នាល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ ក្រោយវាខំដើរទាំងជើងឈឺមានរបួសបណ្តាលមកពីអន្ទាក់ព្រានព្រៃ។

សេចក្តីរាយការណ៍បានឲ្យដឹងថា នៅវេលាម៉ោង ១៧ និង១៧នាទី ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៤ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃលំផាត់ ខេត្តមណ្ឌលគិរី បានប្រទះឃើញកូនសត្វដំរីព្រៃចំនួន០១ក្បាល អាយុប្រហែល០៥ខែ ទំងន់២០០គីឡូក្រាម រត់តាមបណ្តោយផ្លូវលំ ហាក់កំពុងស្វែងរកជំនួយសង្គ្រោះបន្ទាន់ ពីមន្រ្តីឧទ្យានុរក្សស្នាក់ការកណ្តាលរយ៉លើ ដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងភូមិមេមុំ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី។

ភ្លាមៗនោះ មន្ត្រីឧទ្យានុរក្សជាច្រើននាក់បាននាំគ្នាស្ទាក់ព័ទ្ធចាប់ ដើម្បីពិនិត្យមើល ក៏ប្រទះឃើញមានស្នាមរបួសនៅត្រង់ចំណុច ក ជើងមុខ ខាងស្តាំ។ ក្រោយពីមន្ត្រីឧទ្យានុរក្សពិនិត្យលើមុខរបួសដោយ យកចិត្តទុកដាក់ រួចធ្វើសេចក្តីសន្និដ្ឋានបានថា គឺរបួសដោយសារជាប់អន្ទាក់ តែសុខភាពកូនសត្វដំរី០១ក្បាលនេះគឺនៅមានកំលាំងមាំមួននៅឡើយ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ