ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំចេះតែហ៊ាន! ករណី​អូនបោ.ក.បងឡើង​ស្ងួតជើងធ្មេញ

9 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​និយាយ​ថា ខ្លួន​ចាញ់បោក​ការ​លួងលោម​របស់​ស្ត្រី​វ័យក្មេង​ម្នាក់ ដោយ​បាន​យក​ទូរស័ព្ទ​និង​អាយ​ផេ​តរបស់​ខ្លួន រួច​ប្លុក​ហ្វេ​ស​ប៊ុ​ក​គេចខ្លួន​បាត់ ធ្វើ​ឱ្យ​ក្លាយជា​ការ​បន្ទោស​ខ្លួនឯង ដែល​មិន​គួរ​ទុកចិត្ត​ស្រី​ក្មេង​រូប​ស្រស់ រហូត​បាត់​អស់ទ្រព្យ​របស់​ខ្លួន ។…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​បាន​និយាយ​ថា ខ្លួន​ចាញ់បោក​ការ​លួងលោម​របស់​ស្ត្រី​វ័យក្មេង​ម្នាក់ ដោយ​បាន​យក​ទូរស័ព្ទ​និង​អាយ​ផេ​តរបស់​ខ្លួន រួច​ប្លុក​ហ្វេ​ស​ប៊ុ​ក​គេចខ្លួន​បាត់ ធ្វើ​ឱ្យ​ក្លាយជា​ការ​បន្ទោស​ខ្លួនឯង ដែល​មិន​គួរ​ទុកចិត្ត​ស្រី​ក្មេង​រូប​ស្រស់ រហូត​បាត់​អស់ទ្រព្យ​របស់​ខ្លួន ។

ជាមួយ​នេះ ខ្លួន​ស្បថ​ថា ឈប់​លង់​នឹង​សម្រស់​ខាងក្រៅ​របស់​ស្រី​ក្មេង​ទៀត​ហើយ តែ​សំណាងល្អ​ក៏​បាន​ជួប​ស្រី​ស្រស់​ចិត្ត​ឆើត​វិញ និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ ។ ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​១២​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៩ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ហាង​មួយ​ក្នុង​តំបន់​អភិវឌ្ឍន៍​បឹង​កក់ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។
បុរស​រូប​នេះ​ដែល​សុំ​មិន​ប្រាប់​ឈ្មោះ​និយាយ​ថា ខ្លួន​និង​ស្រី​ស្រស់​នេះ​ត្រូវជា​សង្សារ​នឹង​គ្នា​និង​ទើប​ស្គាល់គ្នា​បាន​ជិត​២​ខែ​ប៉ុណ្ណោះ ដោយ​នាង​បាន​ឆាត​មក​ទាក់ទង​ខ្លួន​មុន ហើយ​ក៏​ត្រូវ​ដង​ត្រូវ​ផ្លែ​គ្នា​ក្នុង​ទំនាក់​ទំនងជា​គូស្នេហ៍ ។

ដំបូង​ឡើយ នាង​បាន​ខ្ចី​អាយ​ផេ​ត ហើយ​ក៏​បាន​យក​មក​ឱ្យ​វិញ ។ លុះ​បន្ទាប់​មក បាន​ខ្ចី​អាយ​ផេ​ត​និង​ខ្ចី​ទូរស័ព្ទ សរុប​គិត​ជា​ទឹកប្រាក់​ប្រមាណ​១២០០​ដុល្លារ ។ ប្រភព​ដដែល​បន្ត​ថា លុះ​លើក​ក្រោយ​នេះ បន្ទាប់​ពី​ខ្ចី​បាន​ហើយ ស្រាប់តែ​ស្រី​ស្រស់​តែ​សម្បក​ក្រៅ​រូប​នេះ បាន​ប្លុក​(BLOCK)​ឆាត​និង​ហ្វេ​សបុ​៊​ក​មិន​អាច​ទាក់ទង​បាន​ទៀត ។

បុរស​រង​គ្រោះ​ព្រោះ​សម្រស់​ស្រី​ស្អាត​រូប​នេះ​បញ្ជាក់​ថា ចំពោះ​ទំនាក់ទំនង​ជាមួយ​ស្ត្រី​ខាងលើ​ធ្វើ​ជា​សង្សារ​នេះ គឺ​មិន​ទាន់​បាន​ស៊ីជម្រៅ​នៅឡើយ​ទេ មាន​ន័យ​ថា បាន​ត្រឹម​ក្លិន​មិន​បាន​ខ្លួន​ទេ ។ ក្រោយ​ពី​ត្រូវ​ឃាត់ខ្លួន ស្រី​ស្រស់​ខាងលើ ក៏​បាន​ទាក់ទង​ទៅ​ឪពុក​ម្ដាយ​របស់​នាង ដើម្បី​ឲ្យ​ជួយ​សម្របសម្រួល តែ​នៅ​ពេល​ម្តាយ​នាង​មក​ដល់​បែរជា​និយាយ​ថា ពួក​គេ​ស្នេហា​គ្នា​ដូច្នេះ​ការ​ខ្ចី​គ្នា​ទៅ​វិញ​ទៅ​មក​គឺជា​រឿង​ធម្មតា​ទេ ។

បន្ទាប់​មក នគរបាល​ប៉ុស្តិ៍​បាន​នាំ​ស្រី​ស្រស់ និង​បុរស​ខាងលើ​ទៅ​សួរនាំ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី ។ មិន​ទាន់​ដឹង​ថា វាសនា​ស្រី​ស្អាត​យ៉ាងណា​នៅឡើយ​ទេ ជាមួយ​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ