ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ក្រុម​ម៉ូតូ​កង់​បី​១៨​នាក់ និង​ក្រុម​ដឹក​ជញ្ជូន​១១​នាក់ ករណី​ដេញ​វាយ​កា.ប់​ចាក់​គ្នា នៅ​ក្រុងព្រះសីហនុ

6 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​២១​និង​០០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ បង្ក​ដោយ​ភាគី​២ ក្រុម​ភាគី​ទី​១ ក្រុម​ដឹក​ជញ្ជូន WowNow…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​រាយការណ៍​មក​សមត្ថកិច្ច​ថា មាន​ករណី​ហិ​.​ង្សា​ដោយ​ចេតនា​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​២១​និង​០០​នាទី​យប់​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ បង្ក​ដោយ​ភាគី​២ ក្រុម​ភាគី​ទី​១ ក្រុម​ដឹក​ជញ្ជូន WowNow និង​ភាគី​ទី​២ ក្រុម​ម៉ូតូ​កង់​បី បាន​ប្រើ​ដៃ​វាយ​គ្នា និង​ប្រើ​កាំបិត​កាប់​ចាក់​គ្នា​ទៅ​វិញ​ទៅ​មក នៅ​ចំណុច​ម្តុំ​សាខា​ពន្ធដា​ខេត្ត​ព្រះ​សីហ​នុ ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។

បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ភ្លាម លោក​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ តែ​ក្រុម​ជនសង្ស័យ​ទាំង ០២​ក្រុម បាន​រត់គេច​ខ្លួន​បាត់​អស់ ។

ក្រោយមក កម្លាំង​ជំនាញ​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​យកចិត្ត​ទុក រហូត​ដល់​វេលា​ម៉ោង​២១​និង​៣០​នាទី​យប់​ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ភាគី​ម៉ូតូ​កង់​បី ចំនួន​០៩​នាក់ ព្រមទាំង​ដកហូត​បាន​ម៉ូតូ​កង់​បី​ចំនួន ៨​គ្រឿង នៅ​ចំណុច​មុខ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ និង​បាន​បន្ត​ឃាត់ខ្លួន​បាន​បក្ខពួក​ក្រុម​ម៉ូតូ​កង់​បី ចំនួន​៩​នាក់​ផ្សេង​ទៀត ដោយ​ដកហូត​បាន​ម៉ូតូ​កង់​បី​ចំនួន ០៩​គ្រឿង បន្ថែម​ទៀត នៅ​ចំណុច​ម្តុំ​ព្រៃ​ស្វា ស្ថិត​ក្នុងភូមិ​១ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សួរនាំ និង​ស្រាវជ្រាវ​បន្ត ។

បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច បន្ត​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ចូល​យប់​ថ្ងៃ​ទី​០៦ ខែធ្នូ ឆ្នាំ​២០២៤ សមត្ថកិច្ច បាន​បន្ត​ឃាត់ខ្លួន​ក្រុម​ដឹក​ជញ្ជូន WowNow ជា​បន្តបន្ទាប់​សរុប ចំនួន ១១​នាក់​បន្ថែម​ទៀត ជនជាតិ​ខ្មែរ ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​ខាងលើ យក​មក​សួរនាំ​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន ២៩​នាក់ (​ក្រុម​ម៉ូតូ​កង់​បី​១៨​នាក់ និង​ក្រុម​ដឹក​ជញ្ជូន WowNow ១១​នាក់​) ។

វត្ថុ​តាង​ចាប់​យក​បាន​ជាក់ស្តែង មាន​ម៉ូតូ​កង់​បី ចំនួន ១៧​គ្រឿង ម៉ូតូ​ចំនួន ០៧​គ្រឿង និង​ទូរ​សព្ទ​មួយ​ចំនួន ។ ក្នុង​ចំណោម​ជនសង្ស័យ​ចំនួន ២៩​នាក់ ក្នុង​នោះ រក​ឃើញ​ម្នាក់ មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង ២៩​នាក់ រួម​នឹង​វត្ថុ​តាង​ខាងលើ កំពុង​ឃាត់ខ្លួន និង​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ​បន្ត​នីតិវិធី​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ