ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មនុស្ស២ក្រុម ដេញវាយគ្នា កម្លាំងនគរបាលក្រុង​ព្រះ​សីហ​នុ ឃាត់ខ្លួន០៨​នាក់

6 ខែ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ករណី​ហិ​.​ង្សា​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ថ្មី ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រជាពលរដ្ឋ​រាយការណ៍​ថា មាន​ករណី​ហិ​.​ង្សា​មួយ​កើតឡើង​កាលពី​វេលា​ម៉ោង​២២​និង​១៥​នាទី​ថ្ងៃ​ទី​៥ ខែធ្នូ ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ថ្មី ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា អគ្គស្នងការ​រង និង​ជា​ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឱ្យ​កម្លាំង​ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​លេខ​៣ បាន​ចុះ​ដល់ទី​តាំង​កើតហេតុ និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២​ក្រុម (​ក្រុម​ទី​១ មាន​គ្នា ០២​នាក់ និង​ក្រុម​ទី​២ មាន​គ្នា ៦​នាក់​) យក​មក​ធ្វើការ​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

នគរបាល​ខេត្ត​ព្រះ​សីហ​នុ ព្រមទាំង​ដកហូត​វត្ថុ​តាង​មួយ​ចំនួន រួម​មាន ៖ កាំបិត​ផ្គាក់​ចំនួន ០១ (​ដង​ឈើ​) ដាវ​ដែក ចំនួន ០១ ម៉ូតូ ១​គ្រឿង ម៉ាក Honda Dream សេរី​២០២០ ពណ៌​ក្រហម គ្មាន​ផ្លា​ក​លេខ និង​សម្ភារៈ​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។

តាម​ការ​សួរនាំ​បាន​ឲ្យ​ដឹង​ថា ករណី​នេះ ឈ្មោះ សៀន សុខ​ជា និង​ឈ្មោះ ផល សា​វី បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ទៅ​លេង​នៅ​ភូមិ​ថ្មី ។ ពេល​ទៅ​ដល់​ឈ្មោះ សៀន សុខ​ជា បាន​រោ​ទិ៍​សំឡេង​ម៉ូតូ​ខ្លាំង​ៗ ។ ឈ្មោះ អ៊ី​ហ្គេ​ត (​បក្ខពួក​ក្រុម​ទី​២) ដែល​មាន​គ្នា ៤​នាក់ បាន​ស្រែក​ឌឺដង​ដាក់​ឈ្មោះ សៀន សុខ​ជា ដោយ​ឈរ​កាន់​កាំបិត​បុ័ងតោ ឈ្មោះ សៀន សុខ​ជា ក៏​ជិះ​ម៉ូតូ​ឆ្ពោះទៅ​ផ្សារ​ភូមិ​ថ្មី ។ បាន​មួយសន្ទុះ​ឈ្មោះ អ៊ី​ហ្គេ​ត ជិះ​ម៉ូតូ​ចេញពី​ទីតាំង​ដែល​ឈរ​មក​ផ្សារ​ភូមិ​ថ្មី​ដែរ ស្រប​ពេល​ឈ្មោះ សៀន សុខ​ជា ត្រឡប់​មក​វិញ ឃើញ​ជិះ​ម្នាក់ឯង​ក៏​បាន​ជិះ​ប្រដេញ ។ ឈ្មោះ អ៊ី​ហ្គេ​ត ក៏​ត្រឡប់​មក​គោលដៅ​ដែល​ខ្លួន​ឈរ រួច​ផ្ដួល​ម៉ូតូ ស្រែក​ឲ្យ​បក្ខពួក​ជួយ ឈ្មោះ សៀន សុខ​ជា និង​ឈ្មោះ ផល សា​វី ក៏​ចុះ​ពីលើ​ម៉ូតូ ស្ទុះ​ទៅ​វាយ​ឈ្មោះ អ៊ី​ហ្គេ​ត ។ ឈ្មោះ ម៉​ម សា​មិត្ត ,​ឈ្មោះ ប៊ុ​ន​ថាវ លិ​លិ ,​ឈ្មោះ ហ៊ឹ​ម សាល ឈ្មោះ ខន តុលា ឈ្មោះ សៅ​សុខ មក​រា​ណា​រ៉ុ​ង ,​ឈ្មោះ ចេ​ង ពិសិដ្ឋ ,​ឈ្មោះ ត្រប់ និង​ឈ្មោះ ងោ​ល ដែល​ឈ​នៅ​ទីនោះ ស្ទុះ​ទៅ​វាយ​ឈ្មោះ សៀន សុខ​ជា និង​ឈ្មោះ ផល សា​វី ។ បន្ទាប់​មក​ឈ្មោះ អ៊ី​ហ្គេ​ត និង​ឈ្មោះ ម៉​ម សា​មិត្ត បានរ​ត់ទៅ​យក​កាំបិត​ផ្គាក់ និង​ដាវ ដែល​លាក់​នៅ​បង្គោល​ភ្លើង ដេញ​កាប់​ទៅ​ឈ្មោះ សៀន សុខ​ជា និង​ឈ្មោះ ផល សា​វី ប៉ុន្តែ​កាប់​មិន​ត្រូវ ទើប​ឈ្មោះ អ៊ី​ហ្គេ​ត ,​ឈ្មោះ ម៉​ម សា​មិត្ត ,​ឈ្មោះ ត្រប់ និង​ឈ្មោះ ងោ​ល កាប់​បំផ្លាញ​ម៉ូតូ​វិញ ។

បច្ចុប្បន្ន ជនសង្ស័យ​ទាំង០៨​នាក់ រួម​នឹង​វត្ថុ​តាង សមត្ថកិច្ច កំពុង​ឃាត់ខ្លួន និង​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​សាកសួរ និង​បន្ត​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ