ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​តៃវ៉ាន់​ម្នាក់​បា.ញ់.​សម្ញែង​អស់​៧១គ្រា.ប់ ចុង​ក្រោយ​​ខ្នោះ

7 ខែ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៤ មាន​ករណី​ផ្ទុះអាវុធ​«​បាញ់បោះ​សេរី​»​មួយ​កើតឡើង​នៅ​ត្រង់​ចំណុច​ភូមិ​កណ្ដាល ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ…

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៧ ខែធ្នូ ឆ្នាំ​២០២៤ មាន​ករណី​ផ្ទុះអាវុធ​«​បាញ់បោះ​សេរី​»​មួយ​កើតឡើង​នៅ​ត្រង់​ចំណុច​ភូមិ​កណ្ដាល ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ បង្ក​ដោយ​ជន​មិន​ស្គាល់​មុខ បាន​ធ្វើ​សកម្មភាព​ប្រើប្រាស់​អាវុធ​ខ្លី​មិន​ស្គាល់​ម៉ាក ១​ដើម បាញ់​សម្លុត​មេឃ​រាប់​សិប​គ្រាប់​យ៉ាង​សន្ធាប់ បន្ទាប់​មក​ជនសង្ស័យ​រត់គេច​ខ្លួន​បាត់ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ចុះ​ទៅ​អន្តរាគមន៍​ជា​បន្ទាន់ និង​បាន​ធ្វើការ​សាកសួរ​សាក្សី​ជុំវិញ​កន្លែង​កើតហេតុ ព្រមទាំង​ប្រមូល​វត្ថុ​តាង​សម្បក​គ្រាប់​កាំភ្លើងខ្លី​ប្រភេទ​០៩​មី​ល្លី​ម៉ែត្រ ចំនួន ៧១​គ្រាប់ និង​បាន​បើក​ការ​ស៊ើបអង្កេត​ស្រាវជ្រាវ​កំណត់​អត្តសញ្ញាណ​ជនសង្ស័យ​ភ្លាម​ៗ ។ នៅ​ទីបំផុត​មុខសញ្ញា​ជនជាតិ​ចិនតៃវ៉ាន់​ដែល​បាញ់៧១​គ្រាប់ ជា​ការ​បាញ់​សម្តែងឫទ្ធិ​នោះ ត្រូវ​បាន​ជាប់​ខ្នោះ​សមត្ថកិច្ច​នគរបាល​ខេត្តតាកែវ ។

ដោយ​មានការ​ចង្អុលបង្ហាញ​ពី​លោក​ឧត្តមសេនីយ៍ទោ ម៉ែ​ន លី ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ត្រី​ស្នងការ​រង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ ក្រោម​ការ​សម្របសម្រួល​នីតិវិធី​ពី​ឯកឧត្តម ឯក ឆេ​ង​ហួត ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត និង​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ឆាយ កែវ​មុន្នី អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី នៅ​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ដដែល​នោះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នគរបាល​យុត្តិធម៌​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆាយ ជែ​យូ CIA JIA YOU ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ នៅ​ត្រង់​ចំណុច​ក្នុង​បរិវេណ​រី​សត ស្ថិត​នៅ​ភូមិ​ត្រ​យឹ​ង​ខ្ពស់ ឃុំ​លំពង់ ស្រុក​បាទី ខេត្តតាកែវ ដោយ​ដកហូត​នូវ​វត្ថុ​តាង​កាំភ្លើងខ្លី​ម៉ាក​សិច​ស៊ូ​អឺ​(SIG SAUER) P៣៦៥ ពណ៌​ខ្មៅ លេខ ៦៦A៨៩៣២៧៥ មួយ​ដើម និង​នាំ​យក​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ស្រុក​បាទី ដើម្បី​ធ្វើការ​សាកសួរ និង​កសាង​សំណុំរឿង​តាម​នីតិវិធី ។

អស្ចារ្យ​ណាស់​កន្លង​មក​អ្នក​បាញ់បោះ​សេរី​តែ​១​គ្រាប់ ២​គ្រាប់ ភ្នែក​នៅ​កញ្ចឹងក រួច​គេច​បាត់​ស្រមោល​ហើយ តែ​នេះ​បាញ់​អស់​ជិត​១០០​គ្រាប់​សូ​ម្បី​ទេវតា​លើ​មេឃ​ក៏​ព្រលឹង​ចុង​សក់​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ