ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេះដូងអ្នកនឹងមិនឈឺឡើយ បើអ្នកធ្វើតាមចំណុចទាំងនេះ

1 ខែ មុន
  • ភ្នំពេញ

អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​មិន​បានដឹង​នោះ​គឺថា សុខភាព​បេះដូង​ល្អ ក៏​អាច​ផ្តល់​អោយ​អ្នក នូវ​សុខភាព​ផ្លូវ​ចិត្តល្អ​បាន​ដូច​គ្នា​ផង​ដែរ ហើយ​កាលដែល​យើង ទទួល​បាន​នូវ​សុខភាព​ផ្លូវ​ចិត្តល្អ​ហើយ នោះ​ក៏​មាន​ន័យ​ថា អ្វី​ទាំងអស់​នៅ​ក្នុង​ជីវិត​របស់​យើង ក៏​នឹង​មាន​សភាព​ល្អ​ប្រសើរ​ទៅ​តាម​នោះ​ផង​ដែរ​។ ការ​ទទួល​បាន​នូវ…

អ្វី​ដែល​អ្នក​ទាំងអស់​គ្នា​មិន​បានដឹង​នោះ​គឺថា សុខភាព​បេះដូង​ល្អ ក៏​អាច​ផ្តល់​អោយ​អ្នក នូវ​សុខភាព​ផ្លូវ​ចិត្តល្អ​បាន​ដូច​គ្នា​ផង​ដែរ ហើយ​កាលដែល​យើង ទទួល​បាន​នូវ​សុខភាព​ផ្លូវ​ចិត្តល្អ​ហើយ នោះ​ក៏​មាន​ន័យ​ថា អ្វី​ទាំងអស់​នៅ​ក្នុង​ជីវិត​របស់​យើង ក៏​នឹង​មាន​សភាព​ល្អ​ប្រសើរ​ទៅ​តាម​នោះ​ផង​ដែរ​។

ការ​ទទួល​បាន​នូវ បេះដូង​មួយ ដែល​មាន​សុខភាព​ល្អ គឺ​មិនមែន​គ្រាន់តែ អ្នក​ត្រូវ​ធ្វើការ​ហាត់ប្រាណ តែ​ម្យ៉ាង​នោះ​ទេ វា​ត្រូវការ​នូវ កត្តារួម​ផ្សំ​ជា​ច្រើន​ទៀត ដូច​ជា​ការ ហាត់ប្រាណ​អោយ​បាន​ទៀងទាត់​, បរិភោគ​អាហារ​អោយ​បាន​ត្រឹមត្រូវ ដោយ​ទទួល​បាន​នូវ សារធាតុចិញ្ចឹម​ក្នុង​កម្រិត​ល្អ និង សម្រាក​អោយ​បាន​គ្រប់គ្រាន់​ផង​ដែរ ។

សម្រាប់​មនុស្ស​ទាំងឡាយ​ណា ដែល​គិត​ថា​ពួក​គេ អាច​ធ្វើការ​បរិភោគ​, ផឹក ឬ គេង​តិចតួច ឬ ច្រើន​តាម អ្វី​ដែល​គេ​អាច​ធ្វើ​បាន និង គ្រាន់តែ​ព្យាយាម​ធ្វើការ​ហាត់ប្រាណ​អោយ​បាន​ច្រើន នោះ​ពួក​គេ​ប្រាកដជា មាន​សុខភាព​ល្អ​ហើយ តែ​តាម​ការ​ពិត​នេះ គឺជា​ការ​យល់​ខុស​នោះ​ទេ​។

ខាងក្រោម​នេះ​គឺជា​គន្លឹះ ដែល​អាច​ជួយ​អោយ​អ្នក អោយ​ទទួល​បាន​នូវ​បេះដូង​មួយ ដែល​មាន​សុខភាព​ល្អ​៖

១. ធ្វើការ​ហាត់ប្រាណ​អោយ​បានជា​ប្រចាំ

ភាគច្រើន​អ្វី ដែល​មនុស្ស​ទូទៅ​មិន​បាន​ធ្វើ​នោះ​គឺ ការ​ហាត់ប្រាណ​អោយ​បាន​គ្រប់គ្រាន់ ដើម្បី​អោយ​ប្រាកដ​ថា អ្នកមាន​សុខភាព​ល្អ ហើយ​នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់ ដែល​អាច​ជួយ​អោយ​អ្នក មាន​បេះដូង ដែល​មាន​សុខភាព​ល្អ​មួយ​បាន​។ ការ​ដើរ ឬ រត់​ត្រេះ​ៗ​អោយ​បាន ៣០​នាទី ៥​ដង​ក្នុង​មួយ ស​ប្តា​ហ៍ ត្រូវ​បាន​គេ​ជឿ​ថា វា​រឿង​ដ៏​ល្អ​បំផុត​ហើយ តែ​តាម​ពិត​នោះ​គឺ​វា មិន​ទាន់​គ្រប់គ្រាន់​នោះ​ទេ​។ ជា​ការ​ពិត មនុស្ស​យើង​ម្នាក់​ៗ ត្រូវ​ធ្វើការ​ដើរ ឬ រត់​ត្រេះ​ៗ អោយ​បាន​យ៉ាង​ហោច​ណាស់ ១​ម៉ោង ជា​រៀងរាល់ថ្ងៃ ដើម្បី​ធ្វើ អោយ​បេះដូង​របស់​យើង ច្របាច់​ឈាម​បាន​សព្វ និង មានដំណើរ​ការ​បាន​ល្អ​ជាង​មុន​។

២. ទទួលទាន​អាហារ​ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព

មនុស្ស​ជា​ច្រើន​យល់​ថា អោយ​តែ​ពួក​គេ​បាន​ធ្វើការ​ហាត់ប្រាណ​ជា​ប្រចាំ​ហើយ នោះ​គេ​ប្រាកដជា​អាច ញាំ​អ្វី​ៗ បាន​តាម​ដែល​ចិត្ត​ចង់​។ ការ​ទទួលទាន​អាហារ ដែល​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព អាច​ធ្វើ​អោយ យើង​ប្រាកដ​ក្នុង​ចិត្តបាន​ថា បេះដូង​របស់​យើង ទទួល​បាន​នូវ​កម្រិត សារធាតុចិញ្ចឹម និង វីតាមីន​បាន​គ្រប់គ្រាន់​។ អ្វី​ដែល​អ្នក ត្រូវ​កំណត់​បរិមាណ ក្នុង​ការ​ទទួលទាន​អោយ​បាន​ត្រឹមត្រូវ នោះ​គឺ​ដូច​ជា ពពួក​អាហារ​បំពង​សម្បូរ​ជាតិ​ខ្លាញ់ និង មាន​ជាតិ​ប្រូ​ម៉ាស​ច្រើន ពីព្រោះ​ពួក​វា​អាច​ធ្វើ​អោ​យស​សៃ​អា​ទែ អ្នក​កកស្ទះ​ជាតិ​ខ្លាញ់ និង​កំណត់​នូវ បរិមាណ​ឈាម​ដែល​ត្រូវ​ហូរ​ចូល​ទៅ​ក្នុង​បេះដូង​។

៣. ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​ភេសជ្ជៈ​ដែល​អ្នក​ផឹក

នេះ​ជា​ចំណុច​មួយ ដែល​អ្នក​គួរ​ធ្វើការ​ពិចារណា អោយ​បាន​ឌិ​ត​ដល់ ព្រោះ​មនុស្ស​ភាគច្រើន តែង​ធ្វើការ​ផឹកស្រា​បៀរ​, ទឹក​សូ​ដា និង កាហ្វេ​ក្នុង​បរិមាណ​មួយ​ដ៏​ច្រើន​។ ភេសជ្ជៈ​ដែល​ល្អ​បំផុត សម្រាប់​អ្នក ក្នុង​ការ​ផឹក​នោះ​គឺ​ទឹក​ធម្មតា នោះ​ក៏​ដោយសារ​តែ​រាង​កាយ​របស់​មនុស្ស​យើង គឺ​ផ្តុំ​ឡើង​ទៅ​ដោយ សារធាតុ​រាវ​ជា​ច្រើន ហើយ​ដែល​វា​តែង​ត្រូវការ នូវ​ការ​បង្គ្រប់ និង​ផ្តល់​ថាមពល​បន្ថែម​ទៀត នៅ​ពេល​ដែល​យើង​ធ្វើការ​ហត់​។ យ៉ាង​ហោច​ណាស់ អ្នក​គួរ​ធ្វើការ​ផឹកទឹក អោយ​បាន​៨​កែវ​យ៉ាងតិច ក្នុង​មួយ​ថ្ងៃ​។

គន្លឹះ​ទាំង​៣​ខាងលើ នេះ​នឹង​មិនជា​បញ្ហា​ពិបាក ក្នុង​ការ​អនុវត្ត​តាម​នោះ​ទេ អ្វី​ដែល​សំខាន់​គឺ​អ្នក ត្រូវ​រក្សា​ធ្វើ​វា​អោយ​បាន​ខ្ជាប់ខ្ជួន នោះ​អ្នក​នឹង​ទទួល​បាន​នូវ​បេះដូង​មួយ​ដែល​មាន​សុខភាព​ល្អ ជាក់​ជា​មិន​ខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ