ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និង​ឡាវ បាន​កំពុង​តែ​សម្លឹង​ឱកាស​ពង្រីក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន និងទេសចរណ៍​ជាមួយ​គ្នា​មួយ​កម្រិត​ទៀត ។ ចំណុច​នេះ ត្រូវ​បាន​ក្រសួង​ការ​របរ​ទេស​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​ក្រោយ​ពេល​ដែល​លោក…

កម្ពុជា និង​ឡាវ បាន​កំពុង​តែ​សម្លឹង​ឱកាស​ពង្រីក​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគទុន និងទេសចរណ៍​ជាមួយ​គ្នា​មួយ​កម្រិត​ទៀត ។ ចំណុច​នេះ ត្រូវ​បាន​ក្រសួង​ការ​របរ​ទេស​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់​ក្រោយ​ពេល​ដែល​លោក សន​សៃ ស៊ី​ផា​ន់​ដ​ន នាយក​រដ្ឋមន្ត្រី​ឡាវ បាន​បញ្ចប់​ដំណើរ​ទស្សនៈកិច្ច​នៅ​កម្ពុជា កាលពី​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ ។

បន្ថែម​លើ​ការ​ដោះ​ដូរ​ពាណិជ្ជកម្ម​តាម​ផ្លូវអាកាស​ក៏​ដូច​ជា តាម​ច្រកព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ​ដែល​មាន​ស្រាប់ កម្ពុជា និង​ឡាវ អាច​នឹង​បើក​ច្រកព្រំដែន​ថ្មី​មួយ​បន្ថែម​ទៀត ។ ក្រសួងការបរទេស​បាន​បង្ហើប​ថា ច្រកព្រំដែន​ថ្មី​នេះ គឺ​អាច​នឹង​បង្កើត​ឡើង​រវាង​ខេត្ត​រតនៈគីរី និង​ខេត្ត​អាត់​ថា​ពឺ នៃ​ប្រទេស​ឡាវ ។

ប្រភព​ដដែល​បាន​បន្ត​ថា នៅ​ក្នុងអំឡុងពេល​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយនឹង​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា លោក សន​សៃ ស៊ី​ផា​ន់​ដ​ន បាន​ក៏​បាន​បញ្ជាក់​ពី​ការ​ប្តេជ្ញា​ចិត្ត និង​លើកទឹកចិត្ត​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​នៃ​ប្រទេស​ទាំង​ពីរ​សិក្សា​អំពី​លទ្ធភាព​នៃ​ការ​បង្កើត​ច្រកព្រំដែន​ថ្មី​នេះ ដើម្បី​សម្រួល​ពាណិជ្ជកម្ម​ឆ្លង​ដែន​ទេសចរណ៍ ដឹក​ជញ្ជូន និង​កា​រត​ភ្ជាប់​រវាង​ប្រទេស​ទាំង​ពីរ ។

ក្រៅពី​នោះ ភាគី​ទាំង​ពីរ​ក៏​បាន​លើកទឹកចិត្ត​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ប្រទេស​ទាំង​ពីរ​ព​ន្លឿ​ន​ការ​ជ្រើសរើស​ទីតាំង​សម្រាប់​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេរពៅ នៅ​ក្នុង​ខេត្តព្រះវិហារ និង ទន្លេ​ឡាំ​ប៉ាវ នៅ​ក្នុង​ខេត្ត​ចំប៉ា សាក់​ប្រទេស​ឡាវ ។

ថ្នាក់ដឹកនាំ​ប្រទេស​ទាំង​ពីរ​ជឿជាក់​ថា នៅ​ពេល​ដែល​មាន​ស្ពាន​ត​ភ្ជាប់​រវាង​គ្នា​ហើយ​នោះ ទំនាក់ទំនង​សេដ្ឋកិច្ច និង​កា​រត​ភ្ជាប់​រវាង​ប្រជាជាតិ​ទាំង​ពីរ​កាន់តែ​សកម្ម​និង​មាន​ទំហំ​ច្រើន​ជាង​ពេល​បច្ចុប្បន្ន ។

ជា​ការ​ពិត​កម្ពុជា និង​ឡាវ ដែល​ចែករំលែក​ព្រំដែន​រួម​គ្នា​នៅ​ក្នុង​ប្រវែង​គួរសម ប៉ុន្តែ​ប្រជាជាតិ​ទាំង​ពីរ​ហាក់​នៅ​មាន​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ទេសចរណ៍​នៅ​មាន​កម្រិត​នៅឡើយ​បើ​ធៀប​នឹង​ប្រទេស​ជិតខាង​នៃ​ប្រទេស​នីមួយ​ៗ ជា​ពិសេស គឺ​វៀតណាម និង ថៃ​។ កម្ពុជា​ដែល​មាន​ប្រជាជន​ប្រមាណ​ជា​១៧ លាន​នាក់ ហើយ​ឡាវ​ដែល​មាន​ប្រជាជន​ប្រមាណ​ជា​៧,៥ លាន​នាក់ បាន​ចែករំលែក​ព្រំដែន​រួម​គ្នា​នៅ​ក្នុង​ប្រវែង​គួរសម​ដែល ពោល​គឺ​រហូត​ដល់​ទៅ​៥៤០ គីឡូម៉ែត្រ ប៉ុន្តែ​ពាណិជ្ជកម្ម​ទ្វេភាគី​របស់​ប្រជាជាតិ​ទាំង​ពីរ​មាន​ទំហំ​តិចតួច​បំផុត ។

ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ គឺ​ភាគច្រើន​មាន​តែ​សកម្មភាព​ឆ្លង​ព្រំដែន​ដោះ​ដូរ​រវាង​ប្រជាជន និង​ប្រជាជន​ប៉ុណ្ណោះ ។ មក​ដល់​ពេល​នេះ កម្ពុជា​អាច​នាំ​ចូល​ពី​ឡាវ​មក​មាន​ផលិតផល​ដូច​ជា ស្រា​បៀរ កាហ្វេ ជាដើម តែ​ការ​នាំ​ចេញ គឺ​តិចតួច​ជា​ផលិតផល​កសិកម្ម ប៉ុន្តែ​បើ​និយាយ​អំពី​វិនិយោគទុន​វិញ គឺ​កម្ពុជា​បាន​ដាក់​ទុន​វិនិយោគ​នៅ​ទីនោះ ប្រមាណ​ជា​ជាង​១០០​លាន​ដុល្លារ​ដែរ​លើ​វិស័យ​ធនាគារ និង​សេវាកម្ម ។ ក្រៅពី​នោះ គឺ​អាច​មាន​ទំនាក់ទំនង​ទេសចរណ៍​ដែល​ពលរដ្ឋ​ឡាវ​មក​លេង​កម្ពុជា ហើយ​ពលរដ្ឋ​កម្ពុជា​ទៅ​លេង​ឡាវ ។

មក​ដល់​ពេល​នេះ តាម​ឯកសារ​ឡាវ​មាន​ច្រក​ទ្វារ​ព្រំដែន​ជាប់​នឹង​ប្រទេស​ជិតខាង​របស់​ខ្លួន ចំនួន​៥ ប្រទេស ដែល​មាន​ចិន មី​យ៉ា​ន់​ម៉ា ថៃ វៀតណាម និង​កម្ពុជា សរុប​ប្រមាណ​ជា ៣១ កន្លែង​តែ​ច្រកព្រំដែន​អន្តរជាតិ​ជាមួយនឹង​កម្ពុជា​មាន​តែ​មួយ​ច្រក​ទេ គឺ​ច្រក​ត្រពាំង​ក្រៀល ដូច្នេះ​វា​ពិតជា​ចាំបាច់​ណាស់​សម្រាប់​ភាគី​ទាំង​ពីរ​បង្កើត​ច្រក​ទ្វារ​បន្ថែម​ទៀត ដើម្បី​ជំរុញ​កិច្ច​សហប្រតិបត្តិការ​ណ៍​សេដ្ឋកិច្ច ខណៈ​ដែល​កិច្ច​សហប្រតិបត្តិការ​សន្តិសុខ និង នយោបាយ​គឺ​ល្អ​ស្រាប់​ហើយ ។
មក​ដល់​ពេល​នេះ កម្ពុជា​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយ​ថៃ និង​វៀតណាម​យ៉ាងច្រើន​បំផុត ។ កាលពី​ឆ្នាំ​២០២៣ កម្ពុជា និង​វៀតណាម មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​សរុប​ដល់​ទៅ​៦,៥៨ ពាន់​លាន​ដុល្លារ ហើយ​នៅ​ក្នុង​រយៈពេល​៩​ខែ​នៃ​ឆ្នាំ​២០២៤ គឺ​ឡើង​ដល់​៥,៨​ពាន់​លាន​ដុល្លារ ។

ដោយឡែក ពាណិជ្ជកម្ម​ទ្វេភាគី​ជាមួយនឹង​ថៃ​វិញ កាលពី​ឆ្នាំ​២០២៣ មាន​តម្លៃ​ជិត​៤​ពាន់​លាន​ដុល្លារ ហើយ​៩​ខែ​នៃ​ឆ្នាំ​២០២៤ នេះ​វិញ គឺ​មាន​តម្លៃ​ដល់​៣,១៦ ពាន់​លាន​ដុល្លារ ។ ដូច្នេះ​សម្រាប់​ទំនាក់ទំនង​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ឡាវ​ទាំង​ពីរ​គួរតែ​ពង្រីក​ឲ្យ​សកម្ម​ទោះបីជា​មិន​ដល់​វៀតណាម ឬ​ថៃ​ក៏​ដោយនៅ​ក្នុង​នាម​ជា​ប្រទេស​ជិតខាង​ដូច​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ