ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថបញ្ជូន​ជនសង្ស័យ​២​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ និង​នាឡិកាដៃ

1 ខែ មុន

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ សេដ្ឋា​មុន្នី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​អាសយដ្ឋាន​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី…

ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​ពាក្យបណ្ដឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ពេជ្រ សេដ្ឋា​មុន្នី ភេទ​ស្រី អាយុ​៣២​ឆ្នាំ មាន​អាសយដ្ឋាន​ភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ស្ដី​ពី​ករណី​ចោរលួច​ម៉ូតូ និង​នាឡិកា ប្រព្រឹត្ត​កាលពី​វេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​មណ្ឌល​១០ ស្ថិត​ក្នុងភូមិ​ប្រជា​ធម្ម​កើត សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​០៥ ខែធ្នូ ឆ្នាំ​២០២៤ វេលា​ម៉ោង​១៨​និង​០០​នាទី ជន​រង​គ្រោះ​បាន​នាំ​ជនសង្ស័យ​ចំនួន​០២​នាក់ ឈ្មោះ ថៃ ឧត្តម ភេទ​ប្រុស អាយុ​១៦​ឆ្នាំ និង​ឈ្មោះ អុក ប្រុស​ពៅ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ព្រមទាំង​រក​ឃើញ​នាឡិកាដៃ ពណ៌​ទឹកប្រាក់ ចំនួន​០១​គ្រឿង​វិញ​ផង​ដែរ ហើយ​នាំ​មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ឱ្យ​សមត្ថកិច្ច​សួរនាំ​តាម​នី​តី​វិធី ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា ក្រោយ​សួរនាំ​រួច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ពួក​គេ​មាន​គ្នា ៣​នាក់ ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ និង​នាឡិកា​របស់​ជន​រង​គ្រោះ​ពិត​ប្រាក​មែន ចំពោះ​ម៉ូតូ​បក្ខពួក​របស់​ខ្លួន​ឈ្មោះ ម៉ែ​ន ភេទ​ប្រុស បាន​យក​ទៅ​លក់ ហើយ​យក​លុយ​មក​ចែក​គ្នា​ចាយ​អស់ ហើយ​ឈ្មោះ ម៉ែ​ន មិនដឹង​គេចខ្លួន​ទៅ​ណា​ទេ ។

ដោយ​ផ្អែក​លើ​ចម្លើយ​សារភាព និង​មាន​វត្ថុ​តាង​ជាក់ស្តែង ទើប​កម្លាំង​ជំ​នាយ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ធ្វើការ​ឃាត់ខ្លួន និង​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី ចំណែក​បក្សពួក​ឈ្មោះ ម៉ែ​ន សមត្ថកិច្ច​ស្រាវជ្រាវ​បន្ត ។

លោក​វរសេនីយ៍ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត​ផង​ដែរ ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​រសៀល​ថ្ងៃ​សៅរ៍ ទី​០៧ ខែធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ