ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាំ​ក្រុម​ម៉ាហ្វីយ៉ា​១២​នាក់​ជើង​ខ្លាំង​រំដោះ​អ្នក​ទោស​​ចេញពី​គ្លី​និ​ច​ធ្មេញ ជុំ ចិន្តា នៅ​ខេត្ត​សៀម រាប និង​មេ​ក្លោ​ង​ម្នាក់​ឡើង​ជ្រុ​ញ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ក្រុម​ម៉ាហ្វីយ៉ា​ចំនួន​១២នាក់ ជើង​ខ្លាំង​នាំ​គ្នា​ទៅ​រំដោះ​អ្នកទោស​រត់​ចេញពី​គ្លី​និ​ច​ធ្មេញ ជុំ ចិន្តា នៅ​ខេត្តសៀមរាប និង​មេ​ក្លោ​ង​ម្នាក់ (​សរុប​១៣​នាក់​) កាលពី​ថ្ងៃ​ទី​៦…

រាជធានី​ភ្នំពេញ ៖ សំណុំរឿង​ក្រុម​ម៉ាហ្វីយ៉ា​ចំនួន​១២នាក់ ជើង​ខ្លាំង​នាំ​គ្នា​ទៅ​រំដោះ​អ្នកទោស​រត់​ចេញពី​គ្លី​និ​ច​ធ្មេញ ជុំ ចិន្តា នៅ​ខេត្តសៀមរាប និង​មេ​ក្លោ​ង​ម្នាក់ (​សរុប​១៣​នាក់​) កាលពី​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០២៤ ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​នាំ​មក​ឡើង «​ជ្រុ​ញ» បើក​សវ នា​ការ​ជំនុំជម្រះ​ទោស ដោយ​ជាប់ចោទ​ពី​បទ​. រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ ចូលរួម​ក្នុង​ក្រុម​ជន​ប្រដាប់ អាវុធ ចាប់​ឃុំឃាំង និង​បង្ខាំ​មនុស្ស​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស បោះបង់​អាវុធ​ក្នុង​ទីកន្លែង​សាធារណៈ និង​កាន់កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ។

សវនាការ​បាន​ធ្វើ​ឡើងជា​សាធារណៈ ដឹកនាំ​ដោយ​លោក ហុ​ក ពៅ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ចំពោះ​មុខ​ជន​ជាប់ ចោទ​និង​មេធាវី​ការពារ​ក្តី​តាម​ផ្លូវច្បាប់ ។ សវនាការ​បាន​សាកសួរ​ដេញដោល​លើ​ជនជាប់ចោទ​តាម​នីតិវិធី រហូត​ផុត​ម៉ោង​រដ្ឋបាល​ទើប​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លើក​ពេល​បន្ត​សវនាការ​ទៅ​ថ្ងៃ ក្រោយ​ដោយ​មិន​កំណត់ ។

សូម​រម្លឹក​ថា ៖ កាលពី​ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០២៣ លោក កី ម៉ា​នេ​រ៉ា ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​រាជធានី​ភ្នំពេញ បាន​ចេញ ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ក្រុម​ឧក្រិដ្ឋជន និង​អ្នកទោស​ដែល​ជា​មេ​ខ្លោ ង​ជួញដូរ​គ្រឿងញៀន​ចំនួន​១៣ នាក់ ដាក់​ពន្ធនាគារ​ជា​បណ្តោះ អាសន្ន ។ តាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជនសង្ស័យ​ទាំង​១៣ នាក់ បន្ទាប់​ពី​តំណាង​អយ្យការ​បាន​សម្រេច​ធ្វើការ​ចោទប្រកាន់ ក្រុម​ម៉ាហ្វីយ៉ា​ទាំង​អស់នោះ​ចំនួន​៧ បទល្មើស​ដែល​សុទ្ធ​សឹង​ជា​បទល្មើស​ព្រហ្មទណ្ឌ​ឧក្រិដ្ឋ រួម​មាន ៖
១.​បទ រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ ផ្តើមគំនិត​ក្នុង​អំពើ ចាប់​ឃុំឃាំង និង​បង្ខាំង​មនុស្ស ដោយ​ខុសច្បាប់ មាន​ស្ថាន​ទម្ងន់ ទោស លួច​រត់​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ​ប្រើប្រាស់​អាវុធ​)​ផ្តើមគំនិត​ក្នុង​អំពើ​បោះបង់​អាវុធ​ក្នុង​ទីកន្លែង​សាធារណៈ និង​បទ​ល្មើ ស​សម្អាត​ប្រាក់ តាម​បញ្ញត្តិ​មាត្រា ៤៨៦ មាត្រា ២៥៤ កថាខណ្ឌ​ទី​១ ចំណុច​៣ មាត្រា ៥៦៤ មាត្រា ២៨ មាត្រា ៤៩១ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣៨ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​ការ សម្អាត​ប្រាក់ និង​ហិរញ្ញប្បទាន​ភេរវកម្ម ។
២.​បទ សមគំនិត​ក្នុង​អំពើ​លួច​រត់​មាន​ស្ថាន​ទម្ងន់ទោស (​ដោយ មាន​ប្រើប្រាស់​អាវុធ​) តាម​បញ្ញត្តិ មាត្រា ២៩ និង​មាត្រា ៥៦៤ នៃ​ក្រមព្រហ្មទណ្ឌ ។

៣.​បទ សមគំនិត​ក្នុង​អំពើ​រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ រក្សា​ទុក​ដោយ​ខុសច្បាប់​នូវ​សារ​ធាតុ​ញៀន តាម​បញ្ញត្តិ​មាត្រា ២៩ មាត្រា ៤៨៦ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៤០ នៃ​ច្បាប់​ស្តី​ពី​ការ ត្រួត ពិនិត្យ​គ្រឿងញៀន ។

៤.​បទ សមគំនិត​ក្នុង​អំពើ​ចាប់ ឃុំឃាំង និង​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស
តាម​បញ្ញត្តិ​មាត្រា ២៩ ,​មាត្រា ២៥៤ កថាខណ្ឌ​ទី​១ ចំណុច​៣ នៃ​ក្រមព្រហ្មទណ្ឌ ។៥.​បទ បោះបង់​អាវុធ​ក្នុង​ទីកន្លែង​សាធារណៈ ផ្តើមគំនិត​ក្នុង​អំពើ​បោះបង់​អាវុធ​ក្នុង​ទីកន្លែង សាធារណៈ និង​សមគំនិត​ក្នុង​អំពើ​បោះបង់​អាវុធ​ក្នុង​ទីកន្លែង​សាធារណៈ តាម​បញ្ញត្តិ​មាត្រា ២៨ មាត្រា ២៩ និង​មាត្រា ៤៩១ នៃ​ក្រមព្រហ្មទណ្ឌ ។

៦.​បទ រៀបចំ​ចាត់តាំង​ក្រុម​ជនប្រដាប់អាវុធ ចូលរួម​ក្នុង​ក្រុម​ជនប្រដាប់អាវុធ ចាប់​ឃុំឃាំង និង បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់​មាន​ស្ថាន​ទម្ងន់ទោស តាម​បញ្ញត្តិ​មាត្រា ៤៨៦ ,​មាត្រា ៤៨៥ និង មាត្រា ២៥៤ កថាខណ្ឌ​ទី​១ ចំណុច​៣ នៃ​ក្រមព្រហ្មទណ្ឌ៧.​បទ កាន់កាប់ និង​ដឹក​ជញ្ជូន​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត តាម​បញ្ញត្តិ​មាត្រា ៤៩០ នៃ​ក្រម ព្រហ្មទណ្ឌ ។

សូម​រម្លឹក​ទៀត​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០២៣ នៅ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​ញៀន ឯកឧត្តម​នាយ​ឧត្តម​សេនី យ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង ញៀន​លោក​ឧត្តមសេនីយ៍ឯក ឃឹ​ង សា​រ៉ាត់ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​មាន​ការ​ចូលរួម​ពី​តំណាង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នាយកដ្ឋាន​នគរបាល​សន្តិសុខ​ផ្ទៃក្នុង នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន បង្ហាញមុខ​ជនសង្ស័យ​មួយ​ក្រុម ជា​ជនប្រដាប់អាវុធ​ទៅ​ប្លន់​រំដោះ​យក​ទណ្ឌិត​មេ​ក្លោ​ង​ជួញដូរ​គ្រឿងញៀន ចេញពី​គ្លីនិក​ធ្មេញ ជុំ ចិន្តា នៅ​ខេត្តសៀមរាប ខណៈ​អនុរក្ស​ពន្ធនាគារ​បាន​នាំ​មេ​ក្លោ​ង​គ្រឿងញៀន​រូប​នោះ​ទៅ​ពិនិត្យ​សុខភាព​ធ្មេញ កាលពី​ថ្ងៃ​ទី​១៦ ខែសីហា ឆ្នាំ​២០២៣ ។

តែ​ទោះជា​យ៉ាងណា​ក្តី​ ក្រុម​ឧក្រិដ្ឋជន រួម​ទាំង​មេ​ក្លោ​ង​ម្នាក់​ផង​នោះ ត្រូវ​បាន​កម្លាំង​សមត្ត​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ សហការ​ជាមួយ​ស្នងការដ្ឋាន​នគ​រាបាល​ខេត្តសៀមរាប ស្រាវជ្រាវ និង​តាម​ចាប់ខ្លួន​បាន​មក​វិញ​ចំនួន​១៣នាក់ រួម​មាន ៖
១.​ឈ្មោះ ចិន សិន​ហាន ភេទ​ប្រុស អាយុ​៤៥ឆ្នាំ ជនជាតិ​ចិន ជា​មេ​ក្លោ​ង ដែល​តុលាការ​ផ​ន្ទា​ទោស​ដាក់​ពន្ធនាគារ​ខេត្តសៀមរាប ចំនួន​៥២ ឆ្នាំ ។ ២.​ឈ្មោះ ស៊ឹ​ម សឿ​ម ភេទ​ប្រុស អាយុ​៤៦ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​ខ្មែរ រស់នៅ​ភូមិ​ស្រែ​វាល ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ៣.​ឈ្មោះ ក្លូ​អេ យិ​ន​រ៉ុ​ង ភេទ​ស្រី អាយុ​៤០ ឆ្នាំ ជនជាតិ​ចិន សញ្ជាតិ​ចិន រស់នៅ​ខេត្ត​ជាំ​ង​ស៊ូ ប្រទេស​ចិន ។

៤.​ឈ្មោះ ផេ​វ ប្រា​សិទ្ធ​សិទ្ធ ភេទ​ប្រុស អាយុ​៤១ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក រស់នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋ អា​មេ​រិ​ក ។ ៥.​ឈ្មោះ សា​វី សា​វុ​ធ ភេទ​ប្រុស អាយុ​៤០ ឆ្នាំ​ជនជាតិ​ខ្មែរ ស​ញ្ជា តិ​អា​មេ​រិ​ក រស់នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋ​អា​មេ រិ​ក ។ ៦.​ឈ្មោះ អិន ចាន់​ទី ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក រស់នៅ​រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋ​អាមេរិក ។ ៧.​ឈ្មោះ សំ ដេ​វី​ដ ភេទ​ប្រុស អាយុ​៣៣ ឆ្នាំ ជនជាតិ​ខ្មែរ ស​ញ្ជា តិ​អា​មេ​រិ​ក រស់នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋ​អា​មេ រិ​ក ។ ៨.​ឈ្មោះ រឹម សុផល ភេទ​ប្រុស អាយុ​៣៥ ឆ្នាំ ជនជាតិ​ខ្មែរ ស​ញ្ជា តិ​អា​មេ​រិ​ក រស់នៅ​ទីក្រុង​ឡុ​ង​ប៊ិ​ច រដ្ឋ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋ​អា​មេរិ​ក ។

៩.​ឈ្មោះ សៀន ហ្វ្រូ​ស​សា​រ៉ាត់ ភេទ​ប្រុស អាយុ​៣៩ ឆ្នាំ ជនជាតិ​ខ្មែរ សញ្ជាតិ​អា​មេ​រិ​ក រស់នៅ​ប្រទេស​ហ្វី​លី​ពី​ន ។ ១០.​ឈ្មោះ ខាន់ សុខា ភេទ​ប្រុស អាយុ​២៨ ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​.​ខេត្តសៀមរាប ។ ១១.​ឈ្មោះ ឈិ​ន យៀ​ក​ស៊ី​ន ភេទ​ប្រុស អាយុ​៤៣ ឆ្នាំ ជនជាតិ​ចិនតៃវ៉ាន់ សញ្ជាតិ​ចិន រស់នៅ​ខេត្ត​លៀន​ប៉ែ កោះ​តៃវ៉ាន់ ប្រទេស​ចិន ។ ១២.​ឈ្មោះ ឆេ​ង យូ​សេង ។១៣.​ឈ្មោះ អាល​សាំ​ម៉ា​រី សា​បា​ហា​ម៉ា​ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ