ខេត្តកណ្ដាល ៖ បុរសម្នាក់ ក្រោយពីលែងលះគ្នាជាមួយប្រពន្ធ កាលណាមក គឺគាត់បានផ្លាស់ប្ដូរពីមនុស្សម្នាក់ ដែលរឹងមាំទៅជាមនុស្សទន់ជ្រាយ ហើយរយៈពេល៥ឆ្នាំហើយ ដែលគាត់បានយកស្រាធ្វើជាត្រីមុខ។ គាត់តែងតែផឹកស្រាជាប្រចាំ នៅពេលស្រវឹងម្ដងៗ តែងតែនិយាយថា ៖ «..ចង់តែចង.កឲ្យងា.ប់ទេ» នៅទីបំផុតក៏បានចង.ក បណ្ដាលឲ្សស្លា.ប់តាមបំណងមែន នេះបើតាមការអះអាងពីសំណាក់កូនស្រីរបស់គាត់ ។
ហេតុការណ៍នោះ បានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីវេលាម៉ោង០៣និង១០នាទីទៀបភ្លឺថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ នៅក្នុងបន្ទប់ទឹកផ្ទះរបស់គាត់ ស្ថិតនៅក្នុងភូមិភ្នំដី ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។
បើតាមកូនស្រីរបស់គាត់ម្នាក់ ឈ្មោះ រ៉ុន ឡៃហៀង អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅផ្ទះជាមួយគ្នា បានបំភ្លឺប្រាប់សមត្ថកិច្ចថា ឪពុករបស់នាង មានឈ្មោះ ហុង រ៉ុន អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ ។ គាត់មានកូនប្រុស១នាក់ និងស្រី២នាក់ ហើយគាត់បានលែងលះគ្នាជាមួយប្រពន្ធ ដែលជាម្ដាយនាង រយៈពេល៥ឆ្នាំមកហើយ ពេលនេះប្រពន្ធរបស់គាត់កំពុងរស់នៅឯខេត្តបាត់ដំបង ឯណោះ ។
នាងបាននិយាយបន្តទៀតថា ចាប់តាំងពីបានលែងលះគ្នាជាមួយម្ដាយនាង កាលណាមក ឪពុកនាងតែងតែបានផឹកស្រាជាប្រចាំថ្ងៃ ហើយនៅពេលស្រវឹងស្រាម្ដងៗ គាត់តែងតែនិយាយថា «ចង់តែចងកឲ្យងាប់ទេ»។ រហូតដល់ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅម៉ោង២០និង៣០នាទីយប់ ឪពុកនាងស្រវឹងស្រាទៀត ហើយក្រោពេលចូលមកដល់ផ្ទះ គាត់ក៏បានចូលដេកបាត់ទៅ ចំណែកនាង និងប្តីមិនទាន់ដេកទេ នៅចុចទូរសព្ទលេងជាមួយគ្នា នៅក្នុងផ្ទះជិតនោះដែរ ។
កូនស្រីរូបនោះ បានប្រាប់ឲ្យដឹងបន្តថា រហូតដល់ម៉ោង០៣និង១០នាទីទៀបភ្លឺថ្ងៃទី០៦ ខែធ្នូ ស្រាប់តែដាច់ភ្លើង តែនៅផ្ទះនាង ចំណែកផ្ទះនៅជិតខាងអត់ដាច់ឡើយ ខណៈនោះ នាងក៏ចុះពីលើផ្ទះ ដើរទៅមើលបារ៉ែតភ្លើង ហើយឃើញកាច់ចុះមកក្រោមក៏បើកឡើងវិញ ។ ពេលនោះបាត់អត់ឃើញឪពុកដេកក្នុងផ្ទះឡើយ ស្រាប់តែ ឮសូរក្ឌុងក្ឌាំងនៅក្នុងបន្ទប់ទឹក នាងក៏ទៅមើល តែទ្វារបន្ទប់ទឹកជាប់គន្លឹះពីខាងក្នុង បន្ទាប់មកនាង ក៏អឺតមើលតាមប្រហោងព្រិលខ្យល់ ក៏ឃើញឪពុកចង.កនឹងខ្សែភ្លើងជាប់នឹងដំបូលបន្ទប់ទឹក ។
នាង រ៉ុន ឡៃហៀង បានបញ្ជាក់ប្រាប់បន្ថែមទៀតថា ឃើញដូចនោះ នាងក៏បានស្រែកហៅប្តីឲ្យចុះពីលើផ្ទះមកជួយរុញទ្វារនិងទៅហៅអ្នកជិតខាង មកជួយ បង្កការភ្ញាក់ផ្អើលទាំងយប់ ហើយនាំគ្នារុញទ្វាររហូតរបើកចូលទៅជួយឪពុក ។ ដោយបានស្រាយខ្សែដាក់ចុះ ធ្វើចលនាសង្គ្រោះបឋម ប៉ុន្តែឪពុកនាងបានដាច់ខ្យល់បាត់ទៅហើយ ទើបបានត្រឹមតែសោកស្ដាយ រួចក៏រាយការណ៍ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំសំរោង លើឲ្យចុះទៅពិនិត្យមើលតែម្ដង ។
ក្រោពេលទទួលបានដំណឹងនោះភ្លាម កម្លាំងនគរបាលផ្នែកពិនិត្យវិភាគ ស្រុកអង្គស្នួល បានចុះមកកន្លែងកើតហេតុ ដោយមានការចូលរួមពីប៉ុស្តិ៍រដ្ឋបាលឃុំសំរោងលើ លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ បានចុះទៅសហការណ៍ជាមួយលោកមេភូមិ និងក្រុមគ្រួសារស.ព ធ្វើការពិនិត្យស.ព ហើយជាលទ្ធផលបានបញ្ជាក់ថា ជនរងគ្រោះពិតជាបានស្លា.ប់ដោយការធ្វើអត្តឃា.តចង.ក សម្លា.ប់ខ្លួនមែន ៕
ចែករំលែកព័តមាននេះ