ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លាបមាន់៣៦២កេស ដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត ត្រូវប្រមូលដុ.តកម្ទេចចោល

6 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប៖ កម្លាំងនគរបាលចម្រុះនៃស្នងការនគរបាលខេត្តសៀមរាប ដឹកនាំ កម្លាំងដោយលោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលត្រូវសមត្ថកិច្ចជំនាញ រឹបអូសបាន នៅស្លាប…

ខេត្តសៀមរាប៖ កម្លាំងនគរបាលចម្រុះនៃស្នងការនគរបាលខេត្តសៀមរាប ដឹកនាំ កម្លាំងដោយលោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដែលត្រូវសមត្ថកិច្ចជំនាញ រឹបអូសបាន នៅស្លាប មាន់ ចំនួន ៣៦២ កេស ស្មើ៤,៣៤៤គីឡូ ដែលដឹកជញ្ជូនគ្មានច្បាប់អនុញ្ញាត យកមកដុតបំផ្លាញចោល នៅក្នុងភូមិសាស្ត្រ ឃុំ ត្រពាំងធំ ស្រុក ប្រាសាទ បាគង ខេត្តសៀមរាប។ ចំណែក អ្នកបើកបរ និង រថយន្ត ដឹកបទ ល្មើស ត្រូវបានកម្លាំងនគរបាលជំនាញយកមកសួរនាំ នៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត។

ការដុតបំផ្លាញចោល នូវ ស្លាប មាន់ ចំនួន ៣៦២ កេស ស្មើ៤,៣៤៤គីឡូធ្វើឡើង នៅរសៀលថ្ងៃទី៤ ខែធ្នូ ឆ្នាំ ២០២៤ ស្ថិតនៅបរិវេណ ទីលានសម្រាម ក្នុង ភូមិសាស្ត្រ ឃុំ ត្រពាំងធំ ស្រុក ប្រាសាទបាគង ខេត្តសៀមរាប ។

បើតាមប្រសាសន៍របស់ លោកឧត្តម សេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការិយាល័យនគរបាលប្រឆាំងបទ ល្មើសសេដ្ឋកិច្ចនៃស្នងការនគរបាលខេត្តសៀមរាប បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ នេះថា ដោយកម្លាំងរនគរបាលប្រឆាំងបទល្មើសសេដ្ឋ កិច្ច នៃស្នងការនគរបាលខេត្តសៀមរាប សហការជាមួយមន្រ្តីជំនាញពាក់ព័ន្ធដោយមានការបញ្ជាដឹកនាំពីសំណាក់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នង ការនគរបាលខេត្ត និងសម្រប សម្រួលនីតិវិធីពីលោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជ អាជ្ញានៃអយ្យការអមសាលាដំបូងខេត្តសៀមរាប។

រីឯ វត្ថុតាងសាច់ចុងស្លាបមាន់ ដែលសមត្ថកិច្ចបានដុតបំផ្លាញចោល នៅទីលានចាក់សំរាម ក្នុងភូមិសាស្រ្ត ឃុំ ត្រពាំងធំ ស្រុកប្រាសាទបាគង ត្រូវបានសមត្ថកិច្ចចម្រុះបង្ក្រាប រថយន្តដឹកជញ្ជូន សា្លបមានគ្មានច្បាប់អនុញ្ញាតិ និងការរក្សាទុកមិនត្រឹមត្រូវតាមស្តង់ដារគុណភាពកាលពីថ្ងៃទី២ ខែធ្នូឆ្នាំ២០២៤។

លោកឧត្តមសេនីយ៍ត្រី សឿន សេន បានបន្តថា ករណីខាងនេះ កម្លាំងនគរបាលការិយាល័យជំនាញ បានយកមធ្យោបាយដឹកជញ្ជូន យកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ។ ចំពោះ អ្នកបើកបររថយន្ត ត្រូវបានកម្លាំងនគរបាលការិយា ល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច កំពុងសួរនាំ និង រៀបចំកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការខេត្តសៀមរាប ដើម្បីបន្តតាមនីតិវិធីច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ