ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ជម្លោះ​គ្រួសារ​ប្រៀប​ដូច​ជា គ្រា​.​ប់​បែក​បាន​ផ្ទុះ​ក្នុងផ្ទះ​របស់​តារា នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​តារា​បានដឹង​ថា គាត់​បាន​ប្រើ​គ្រឿង​ញៀ​.​ន ។ ប៉ុន្តែ​ក្រោយមក គ្រប់​គ្នា​បាន​ទទួលយក​ការ​ពិត ហើយ​ផ្តល់​ក្តី​ស្រឡាញ់ និង​ការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​តារា រហូត​ដល់​យុវជន​រូប​នេះ…

ជម្លោះ​គ្រួសារ​ប្រៀប​ដូច​ជា គ្រា​.​ប់​បែក​បាន​ផ្ទុះ​ក្នុងផ្ទះ​របស់​តារា នៅ​ពេល​ដែល​ក្រុម​គ្រួសារ​របស់​តារា​បានដឹង​ថា គាត់​បាន​ប្រើ​គ្រឿង​ញៀ​.​ន ។ ប៉ុន្តែ​ក្រោយមក គ្រប់​គ្នា​បាន​ទទួលយក​ការ​ពិត ហើយ​ផ្តល់​ក្តី​ស្រឡាញ់ និង​ការ​គាំទ្រ​គ្រប់​បែប​យ៉ាង​ដល់​តារា រហូត​ដល់​យុវជន​រូប​នេះ អាច​បន្សាប​គ្រឿង​ញៀ​.​ន​បាន​ទាំងស្រុង ។

រូបតំណាង

រឿងរ៉ាវ​របស់​តារា បាន​បង្ហាញ​ពីសារ​សំខាន់​នៃ​ការ​គាំទ្រ​របស់​ក្រុម​គ្រួសារ​នៅ​ក្នុង​ការ​ជួយ​ដល់​អ្នក​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​អោយ​ចាក​ចេញពី​ការ​ញៀ​.​ន​ថ្នាំ ។ ការ​ញៀ​.​ន​គ្រឿង​ញៀ​.​ន គឺជា​បញ្ហា​ធ្ងន់ធ្ងរ​ដែល​ប៉ះពាល់​ដល់​បុគ្គល ក្រុម​គ្រួសារ និង​សហគមន៍​នៅ​កម្ពុជា កាន់តែ​ទូលំទូលាយ​នៅ​ពេល​បច្ចុប្បន្ន​នេះ ទាំង​នៅ​ទីក្រុង​និង​នៅ​ជនបទ ទោះបីជា​រដ្ឋាភិបាល​អនុវត្ត​កម្មវិធី និង​ពង្រឹង​ការ​អនុវត្ត​ច្បាប់ ដើម្បី​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​គ្រឿង​ញៀ​.​ន​យ៉ាងណា​ក៏​ដោយ ។

អាជ្ញាធរ និង​សមត្ថកិច្ច គឺ​អាច​ដោះស្រាយ​តែ​រឿង​ច្បាប់​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​បញ្ហា​នៃ​ការ​ញៀ​.​ន​នេះ​វា​មិនមែន​អាច​ដោះស្រាយ​ដោយសារ​តែ​កំ​ហឹ​.​ង​ទល់​កំហល់​បាន​ឡើយ ។ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​នេះ តួនាទី​របស់​ឪពុក​ម្តាយ និង​គ្រួសារ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​នេះ មិន​អាច​មើល​ស្រាល​បាន​ឡើយ ។ ឪពុក​ម្តាយ និង​គ្រួសារ ជា​ប្រព័ន្ធ​គាំទ្រ និង​ព្យាបាល​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ហើយ​មក​ដល់​ពេល​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ថា គឺជា​អ្នក​ដែល​តែងតែ​កាន់​កូនសោរ​គន្លឹះ ក្នុង​ការ​ជួយ​សមាជិកគ្រួសារ​ដែល​មាន​អ្នក​ញៀ​.​ន​ថ្នាំ ឱ្យ​ជា​សះស្បើយ​ឡើង​វិញ ហើយ​អាច​ធ្វើ​សមាហរណកម្ម នៅ​ក្នុង​សង្គម​ធម្មតា​វិញ​បាន ។

ខាងក្រោម​នេះ ជា​បទ​ពិសោធន៍​របស់​រឿង​គ្រួសារ​មួយ​ដែល​បាន​ជួយ​កូនប្រុស​របស់​ពួក​គេ​ឲ្យ​ទទួល​បាន​នូវ​ភាព​ជោគជ័យ​នៅ​ក្នុង​ការ​យកឈ្នះ​បញ្ហា​ដែល​បាន​ជ្រុល​ជ្រោះ​ធ្លាក់ខ្លួន​ញៀន​.​ថ្នាំ និង​អាច​ចាក​ចេញពី​គ្រោះ​កំណាច​នេះ​មក​កសាង​ជីវិត និង​ជីវភាព​ប្រក្រតី​ឡើង​វិញ​បាន​ដូច​ជា​គេ ដូច​ជា​ឯង នៅ​ក្នុង​សង្គម​ទូទៅ ។

តារា ដែល​មាន​អាយុ​២៤​ឆ្នាំ គឺជា​យុវជន​ដែល​កើត​នៅ​ក្នុង​គ្រួសារ​មាន​វណ្ណៈ​កណ្តាល​មួយ ។ រូបគេ​កំពុង​តែ​បម្រើ​ការងារ​ខាង​បច្ចេកវិទ្យា​កុំព្យូទ័រ​ដ៏​ប៉ិនប្រសព្វ​មួយ​រូប​ទោះជា​រូបគេ​ធ្លាប់​ដើរ​ធ្លាក់​នៅ​ក្នុង​អន្លង់​នៃ​ក្រុម​មនុ​ស្សញៀ​.​ន​គ្រឿង​ញៀ​.​ន​ក៏​ដោយ​ចុះ ។ នៅ​ពេល​ដែល​ខ្លួន​ចាញ់កល់​មិត្តភក្តិ​ហើយ​លង់ខ្លួន​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​នៅ​ពេល​រៀន​វិទ្យាល័យ រូបគេ​បាន​ក្លាយជា​មនុស្ស​កោងកាច មិនសូវ​ចូល​រៀន ហើយ​សុខភាព​គេ​បាន​ធ្លាក់​ចុះ​រហូត​ដល់​ឪពុក​ម្តាយ​របស់​គេ​អាច​កត់សម្គាល់​ដឹង ។

ឪពុក​ម្តាយ​របស់​គេ​ខឹង​ហើយ​ខូចចិត្ត ។ គ្រួសារ​លែង​មាន​ភាព​រីករាយ នៅ​ពេល​ដែល​រឿង​នេះ​ផ្ទុះ​ឡើង​ដំបូង ប៉ុន្តែ​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​របស់​គេ​បាន​តាំងចិត្ត​មិន​បោះបង់​រូបគេ​ឡើយ​រហូត​ដល់​រូបគេ​អាច​កសាង​ខ្លួន ហើយ​ជម្រះ​ខ្លួន​យ៉ាង​ជ្រះស្រឡះ​ពី​គ្រឿង​ញៀ​.​ន ។ តាម​ការ​រៀបរាប់​របស់​តារា នៅ​ពេល​ដែល​រូបគេ​ត្រូវ​បាន​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ដឹង​រឿង គឺ​កំហឹង និង​កំហល់​បាន​ផ្ទុះ​ពេញ​គ្រួសារ ។ គ្រួសារ គឺ​មាន​តែ​ភាព​អាប់អួរ ហើយ​បាន​ចាប់បង្ខំ​រូបគេ​ទៅ​កន្លែង​ស្តា​និ​តិ​សម្បទា​មួយ​កន្លែង​នៅ​ខេត្តបន្ទាយមានជ័យ ។ ប៉ុន្តែ​នៅ​ពេល​ដែល​ចូល​បាន​៦​ខែ ពេល​ចេញ​មក​វិញ​ហើយ​ជួប​មិត្តភក្តិ គឺ​រូបគេ​នៅ​តែ​មាន​ចំណង់​ហើយ​បន្ត​ញៀ​.​ន​ជា​ថ្មី ។

នៅ​ពេល​ដែល​ការ​ផ្តាច់​សារធាតុ​ញៀ​.​ន​មិន​ដាច់ ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ជា​ពិសេស គឺ​បងប្រុស និង​បងស្រី បាន​ផ្លាស់​ប្តូរ​ការ​គិត ហើយ​គ្រប់​គ្នា​ព្យាយាម ទទួលយក​បញ្ហា ។ ជំនួស​ឱ្យ​ការ​ព្រងើយកន្តើយ​នឹង​បញ្ហា ឬ​បន្ទោស​រូបគេ ក្រុម​គ្រួ​សារបាន​ស្វែងរក​យល់​ពី​ស្ថានភាព​របស់​តារា ហើយ​ព្យាយាម​នៅ​ជាមួយនឹង​តារា និង​នាំ​តារា​ទៅ​ចូលរួម​កម្មវិធី​នេះ​កម្មវិធី​នោះ ពាក់ព័ន្ធ​ស្តី​ពី​ការ​ញៀ​.​ន​ថ្នាំ និង​បាន​ពិគ្រោះ​ជាមួយ​អ្នកជំនាញ ដើម្បី​រៀន​ពី​របៀប​ដែល​អាច​អោយ​តារា​ផ្តាច់​ដោយ​ខ្លួនឯង ។

តារា​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​ខ្លួន​បាន​ទទួល​ការ​ទទួលស្គាល់​ពី​គ្រួសារ​ហើយ​និយាយ​ដោយ​ចំហ​គួប​ផ្សំ​នឹង​ការ​យកចិត្តទុកដាក់ ការ​ផ្តល់​ភាព​កក់ក្តៅ ក៏​ដូច​ជា​ការ​លើកទឹកចិត្ត អត់ធ្មត់ ញញឹម តារា​ក៏​ចាប់ផ្តើម​យល់​អំពី​ទុក្ខ​លំបាក និង​តម្លៃ​នៃ​តំណក់ទឹកភ្នែក​របស់​អ្នក​មានគុណ និង​ក្រុម​គ្រួសារ ។ តារា​យល់​អំពី​អារម្មណ៍ និង​ទទួលស្គាល់​តម្លៃ​នៃ​ការ​តស៊ូ​របស់​ឪពុក​ម្តាយ ដែល​តស៊ូ​ជាមួយ​រូបគេ ដោយ​មិន​រួញរា ដើម្បី​តែ​ពាក្យ​មួយ​ម៉ាត់ គឺ​នៅ​ឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀ​.​ន ។

តារា​បាន​លើក​ឡើង​ថា គ្រួសា រ​គឺជា​កន្លែង​បន្សាប​គ្រឿង​ញៀ​.​ន​ដ៏​មាន​ប្រសិទ្ធភាព​បំផុត ហើយ​ឪពុក​ម្តាយ គឺ​កម្លាំងចិត្ត​ដ៏​រឹង​មាំ​ដែល​នាំ​ឲ្យ​គេ​ទប់ស្កាត់​អារម្មណ៍​នៃ​ការ​ស្រេក​ការ​ឃ្លាន និង​ចំណង់​នៃ​ការ​ញៀ​.​ន​បាន ទោះជា​លំបាក ប៉ុណ្ណា​ក៏​ដោយ ។ តារា​បាន​បន្ត​ថា ដំបូង​គ្រឿង​ញៀ​.​ន​ធ្វើ​ឲ្យ​យើង​ចង់​ស្លា​.​ប់​ចង់​រស់ ប៉ុន្តែ​ការ​តាំងចិត្ត គឺ​អាច​ឈ្នះ​វា​បាន ។

រូបតំណាង

សម្រាប់​អ្នក​ដែល​ធ្លាប់​ប្រើប្រាស់​គ្រឿង​ញៀ​.​ន ហើយ​នៅ​ពេល​ដែល​កំពុង​តែ​ញៀ​.​ន អ្វី​ដែល​ខ្លាច​បំផុត គឺ​គេ​ហៅ​ខ្លួន​ថា «​អា​ញៀ​.​ន​ថ្នាំ​» ប៉ុន្តែ​ក្រុម​គ្រួសារ​ជា​ពិសេស គឺ​ឪពុក​ម្តាយ​ព្យាយាម​លួងលោម​រហូត​ដល់​តារា​មានការ​តាំងចិត្ត ហើយ​ស្ម័គ្រចិត្ត​ដើរ​ចូល​មជ្ឈមណ្ឌល​ស្តារ​នីតិសម្បទា​ជា​ថ្មី​រហូត​ដល់​គ្រឿង​ញៀ​.​ន​ត្រូវ​បាន​បន្សាប ។ ហើយ​នៅ​ពេល​ចេញ​មក​វិញ គឺ​ព្យាយាម​កាត់​ផ្តាច់​មិត្តភក្តិ​នានា​ដែល​នាំ​ឲ្យ​រូបគេ​ញៀ​.​ន​ថ្នាំ ។

តារា​បាន​រៀបរាប់​ថា នៅ​ក្នុងអំឡុងពេល​ដែល​ទើបតែ​ដឹង​នៅ​ក្នុងផ្ទះ​ដូច​ជា មាន​ករណី​ផ្ទុះ​គ្រាប់បែក​ដ៏​រន្ធត់ ប៉ុន្តែ​ឪពុក​ម្តាយ​ព្យាយាម​ផ្លាស់​ប្តូរ​ឥរិយា​បទ ហើយ​ព្យាយាម​កសាង​បរិយាកាស​ប្រក្រតី និង​យកចិត្តទុកដាក់​រូបគេ​តាំងពី​ហូប​បាយ មើល​ទូរទស្សន៍​លេង​ហ្គេ​ម​ជាមួយ​គ្នា ហើយ​ពេល​ខ្លះ​មើល​រឿង​កំប្លែង​សើច​សប្បាយ​ជាមួយ​គ្នា ហើយ​ព្យាយាម​ហាត់ប្រាណ​ជាមួយ​គ្នា ។ បន្ទាប់​ពី​បាន​ប្រឹងប្រែង​ប្រមាណ​ជា​៦​ខែ​លទ្ធផល​វិជ្ជមាន​ក៏​ចាប់ផ្តើម​បង្ហាញ ហើយ មក​ដល់​ពេល​នេះ​វា​មាន​រយៈពេល​ប្រមាណ​ជា​៤​ទៅ​៥ ឆ្នាំ​ហើយ ដែល តារា​អាច​នៅ​ឆ្ងាយ​ពី​គ្រឿង​ញៀ​.​ន​បាន​ហើយ​អាច​រៀន​ចប់​បរិ​ញ្ញ​ប័ត្រ​វិស្វកម្ម​កុំព្យូទ័រ ដែល​សព្វថ្ងៃ គឺ​កំពុង​តែ​បម្រើ​ការងារ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​ជាមួយនឹង​ប្រាក់ខែ​សមរម្យ ដែល​អាច​ចិញ្ចឹម​ខ្លួន ហើយ​ថែម​ទាំង​កំពុង​ចិញ្ចឹមចិត្ត​សម្លឹង​នារី​ម្នាក់​ដែល​កំពុង​តែ​មើលចិត្ត​ថ្លើម​គ្នា​បង្កើត​គ្រួសារ​ថែម​ទៀត​ផង ។

តារា​បាន​ឲ្យ​ដឹង​ថា រូបគេ​ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​នេះ នៅ​ក្នុង​រង្វង់​ពេល​រៀន​នៅ​វិទ្យាល័យ ដោយពេល​នោះ​ប្រឡង​ធ្លាក់​បាក់​ឌុ​ប​មួយ​ឆ្នាំ ប៉ុន្តែ​ក្រោយ​កែខ្លួន​ក៏​អាច​បន្សាប និង​ចូលរួម​បន្ត​រហូត​ដល់​បញ្ចប់​ជំនាញ​នៅ​មហាវិទ្យាល័យ ។ នេះ គឺជា​រឿងរ៉ាវ​នៃ​ភាព​ជោគជ័យ​របស់​បុគ្គល​ម្នាក់ ដែល​ធ្លាប់​ធ្លាក់ខ្លួន​ប្រើប្រាស់​គ្រឿង​ញៀ​.​ន តែ​ត្រូវ​បាន​ក្រុម​គ្រួសារ ជា​ពិសេស គឺ​ឪពុក​ម្តាយ​ជួយ​សង្គ្រោះ​បាន​ទាន់​ពេលវេលា ។ រឿងរ៉ាវ​នេះ គឺ​បញ្ជាក់​ថា ការ​ដោះស្រាយ​គ្រឿង​ញៀ​.​ន​មិនមែន​ទាល់តែ​ថ្នាក់​ជាតិ សមត្ថកិច្ច​ទើប​អាច​ដោះ​វា​ចេញ​បាន​នោះ​ទេ ។ អ្វី​ដែល​សំខាន់ គឺ​ខ្លួន​យើង និង​មានការ​គាំទ្រ​ពី​ក្រុម​គ្រួសារ ។

ភាព​ជោគជ័យ​របស់​តារា​បង្ហាញ​ពី​សារៈសំខាន់​នៃ​ចំណង​គ្រួសារ​ដ៏​រឹង​មាំ ការ​ទំនាក់ទំនង​បើកចំហរ និង​ការ​ស្វែងរក​ជំនួយ​ដែល​មាន​ជំនាញ​វិជ្ជាជីវៈ​ក្នុង​ការ​ដោះស្រាយ​ការ​ញៀ​.​ន​គ្រឿង​ញៀ​.​ន ។ កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល និង​សមត្ថកិច្ច​វា​មាន​សារៈសំខាន់​ហើយ តែ​ក្រុម​គ្រួសារ​ក៏​អាច​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​ទប់ស្កាត់ និង​ដោះស្រាយ​បញ្ហា​នេះ​ដោយ​បង្កើត​បរិយាកាស​គាំទ្រ និង​ការ​យល់​ដឹង ។ ការ​បង្ក្រាប​គ្រឿង​ញៀ​.​ន​រដ្ឋាភិបាល​អាច​ប្រើ​ថ្នាំខ្លាំង ប៉ុន្តែ​នៅ​ក្នុង​គ្រួសារ​គ្រឿង​ញៀ​.​ន​អាច​បន្សាប​បាន​ដោយ​ក្តី​ស្រឡាញ់ ការ​អត់ធ្មត់ និង​ការ​តាំងចិត្ត ។ គ្រួសារ​អាច​ធ្វើ​ឱ្យ​មាន​ភាព​ខុស​គ្នា​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ញៀ​.​ន​ថ្នាំ និង​ជួយ​មនុស្ស​ជាទី​ស្រឡាញ់​ឱ្យ​អាច​វិល​ត្រឡប់​មក​រក​ប្រក្រតី​ភាព​វិញ​បាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ