ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​-​ឡាវ​ ឯកភាព​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឱ្យ​កាន់តែ​រឹង​មាំ

2 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា​-​ឡាវ​បាន​ឯកភាព​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ។ ការ​ឯកភាព​នេះ ខណៈ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម​បណ្ឌិត…


រាជធានី​ភ្នំពេញ ៖ ប្រមុខ​ដឹកនាំ​កម្ពុជា​-​ឡាវ​បាន​ឯកភាព​បន្ត​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ឲ្យ​កាន់តែ​រឹង​មាំ​បន្ថែម​ទៀត ។ ការ​ឯកភាព​នេះ ខណៈ​សម្ដេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​ឯកឧត្តម​បណ្ឌិត សន​សៃ ស៊ី​ផា​ន់​ដ​ន នាយក​រដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ កាលពី​រសៀល​ថ្ងៃ​ទី​០៤ ខែធ្នូ ឆ្នាំ​២០២៤​នៅ​វិមាន​សន្តិភាព ។

ក្នុង​ឱកាស​នៃ​ជំនួប​សម្ដេច​បវរ​ធិ​បតី​បាន​សម្ដែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋមន្ត្រី និង​គណៈប្រតិភូ​ដែល​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា សម្រាប់​រយៈពេល​ពីរ​ថ្ងៃ​, ថ្ងៃ​ទី​៤-៥ ខែធ្នូ ព្រមទាំង​បាន​អបអរសាទរ​ចំពោះ​ជោគជ័យ​របស់​ឡាវ ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ឆ្នាំ​២០២៤ ។

សម្ដេច​បវរ​ធិ​បតី​បាន​បង្ហាញ​នូវ​ជំនឿ​ជឿជាក់​ថា តាម​រយៈ​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​នេះ ចំណងមិត្តភាព​កម្ពុជា​-​ឡាវ នឹង​ត្រូវ​បាន​ពូន​ជ្រុំ ឱ្យ​កាន់តែ​រឹង​មាំ​ថែម​ទៀត ។ ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋមន្ត្រី​ឡាវ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា ចំពោះ​ការ​ទទួល​បដិសណ្ឋារកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ជូន​ចំពោះ​ឯកឧត្តម និង​គណៈប្រតិភូ ។ ការណ៍​នេះ បាន​បង្ហាញ​ពី​មិត្តភាព​ដ៏​ជិត​ស្និទ្ធ និង​ទំនាក់ទំនង​ដ៏​រឹង​មាំ ជា​ប្រពៃណី​រវាង​ប្រទេស និង​ប្រជាជន​ទាំង​ពីរ​។

ឯកឧត្តម​បណ្ឌិត​នាយក​រដ្ឋមន្ត្រី បាន​អបអរសាទរ និង​កោតសរសើរ​កម្ពុជា ដែល​រក្សា​បាន​នូវ​សុខ​សន្ដិភាព ស្ថិរភាព​នយោបាយ និង​កំណើនសេដ្ឋកិច្ច ជាមួយនឹង​ការ​សម្រេច​បាន​នូវ​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​កម្ពុជា​ល្អ​ប្រសើរ និង​បោះ​ជំហាន​ទៅ​មុខ​ប្រកបដោយ​ភាព​ស្វាហាប់ ក្រោម​ការ​ដឹកនាំ​ប្រកបដោយ​ភាព​ឈ្លាសវៃ​របស់​សម្ដេច​បវរ​ធិ​បតី ។ ទាំងនេះ​ពិតជា​បាន​រួមចំណែក​ដល់​ការ​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។

ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​សម្ដែង​នូវ​ការ​ពេញចិត្ត​យ៉ាង​ខ្លាំង ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់​ទំនងជា​ប្រពៃណី ជា​អ្នក​ជិតខាង​ល្អ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ និង​យូរអង្វែង រវាង​ប្រទេស​ទាំង​ពីរ ។

ប្រមុខ​ទាំង​ពីរ​ក៏​បាន​លើកទឹកចិត្ត​ឱ្យ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​នៃ​ប្រទេស​ទាំង​ពីរ​បន្ត​ជំរុញ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ ឱ្យ​កាន់តែ​រឹង​មាំ និង​ជិត​ស្និ​ទ​ថែម​ទៀត និង​គាំទ្រ​ឱ្យ​មានការ​ផ្លាស់​ប្ដូរ​ដំណើរ​ទស្សនកិច្ច​រវាង​គណៈប្រតិភូ​នៅ​គ្រប់​កម្រិត រួម​ទាំង​យុវជន និង​យុវជន​ផង​ដែរ​។

ប្រមុខ​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ឯកភាព​បន្ត​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​សំខាន់​ៗ​រួម​មាន​ជា​អាទិ៍​៖ វិស័យ​នយោបាយ និង​ការទូត​,​សេដ្ឋកិច្ច​, ពាណិជ្ជកម្ម​, វិនិយោគ និង​ហិរញ្ញវត្ថុ​, ការពារ​ជាតិ និង​សន្តិសុខ​, ថាមពល​, ការ​ដឹក​ជញ្ជូន​និង​កា​រត​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ​, ទេសចរណ៍​, វប្បធម៌ និង​សិល្ប​: ព្រមទាំង​កិច្ចសហការ​ក្នុង​ក្របខ័ណ្ឌ​តំបន់ និង​អន្តរជាតិ ។

ឆ្លៀត​ក្នុង​ឱកាស​នោះ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរ​ក៏​បាន​អញ្ជើញ​ធ្វើ​ជា​អធិបតី ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​៖ (១) កិច្ចព្រមព្រៀង​ស្ដី​ពី ការ​លុប​បំបាត់​ការ​យកពន្ធ​ត្រួត​គ្នា ពាក់ព័ន្ធ​នឹង​ពន្ធ​លើ​ប្រាក់​ចំណូល និង​ការ​បង្ការ​ការ​គេចវេះ​ពន្ធ និង​ការ​ចៀសវាង​ពន្ធ​, (២) អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី កិច្ច​សហប្រតិបត្តិការ​លើ​វិស័យ​កសិកម្ម និង (៣) អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​ស្ដី​ពី​កិច្ច​ហ​ប្រតិបត្តិការ​លើ​វិស័យ​វប្បធម៌ និង​សិល្បៈ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ