ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture
  • ភ្នំពេញ

ប្រទេស​កម្ពុជា​បាន​រាយការណ៍​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ចំនួន​គ្រឿង​ញៀ​.​ន​ដែល​រឹបអូស​បាន​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២៤ កន្លង​មក ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀ​.​ន​ដូច្នេះ ។ តើ​សង្គម​កម្ពុជា​គួរ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាងណា? របាយការណ៍​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន​ចំនួន​ជាង​២៣.០០០ នាក់…

ប្រទេស​កម្ពុជា​បាន​រាយការណ៍​ពី​ការ​កើនឡើង​គួរ​ឱ្យ​កត់សម្គាល់​ទាំង​ចំនួន​មនុស្ស​ដែល​ត្រូវ​បាន​ចាប់ខ្លួន និង​ចំនួន​គ្រឿង​ញៀ​.​ន​ដែល​រឹបអូស​បាន​ក្នុង​រយៈពេល​១១​ខែ​នៃ​ឆ្នាំ​២០២៤ កន្លង​មក ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​នាយកដ្ឋាន​ប្រឆាំង​គ្រឿង​ញៀ​.​ន​ដូច្នេះ ។ តើ​សង្គម​កម្ពុជា​គួរ​ដោះស្រាយ​បញ្ហា​នេះ​យ៉ាងណា?

របាយការណ៍​បាន​ឲ្យ​ដឹង​ថា អាជ្ញាធរ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿង​ញៀ​.​ន​ចំនួន​ជាង​២៣.០០០ នាក់ ក្នុង​អំឡុង​ខែមករា ដល់​ខែវិច្ឆិកា ឆ្នាំ​នេះ​កើនឡើង​ជិត​២៩​ភាគរយ ខណៈ​ដែល​កាលពី​រយៈពេល​ដដែល​កាលពី​ឆ្នាំទៅ គឺ​មាន​ត្រឹមតែ​ជាង​១៨.០០០​នាក់ ដោយនៅ​ក្នុង​នោះ​មាន​ជាង​៨០០​នាក់ ជា​ជនបរទេស ។

ក្រៅពី​ជនសង្ស័យ​សមត្ថកិច្ច​ក៏​បាន​រឹបអូស​គ្រឿង​ញៀ​.​ន​ខុសច្បាប់ សរុប​ចំនួន​ជាង​១៣​តោន ពោល គឺ​មានការ​កើនឡើង​យ៉ាងច្រើន​បំផុត ខណៈ​ដែល​កាលពី​រយៈពេល​ដដែល កាលពី​ឆ្នាំ​២០២៣ គឺ​មាន​ត្រឹមតែ ជិត​៣​តោន​ប៉ុណ្ណោះ ។ ថ្នាំ​ញៀ​.​ន​ដែល​រឹបអូស​បាន​ភាគច្រើន​មាន​ខេ​តា​មីន មេ​តំ​ហ្វេ​តា​មីន គ្រី​ស្តា​ល់ មេ​តំ​ហ្វេ​តា​មីន ហេ​រ៉ូ​អ៊ី​ន អេ​ស៊ី​ស្តា​ស៊ី និង​កូកាអ៊ីន ។

ផ្អែក​តាម​ស្ថានភាព​នេះ វា​ពិតជា​ពិបាក​នៅ​ក្នុង​ការ​និយាយ ឬ​វិភាគ​អំពី​បញ្ហា​ស្ថានភាព​នៃ​ការ​ប្រើប្រាស់​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា​ណាស់ ។ មតិ​ខ្លះ​បាន​លើក​ឡើង​ថា កំណើន​នៃ​ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន និង​កំណើន​នៃ​បរិមាណ​គ្រឿង​ញៀ​.​ន​ដែល​រឹបអូស​នេះ គឺ​ដោយសារ​តែ​សមត្ថកិច្ច​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ជា​ពិសេស គឺ​ក្រោយ​ពេល​ដែល​សម្តេច​ធិ​បតី នាយក​រដ្ឋមន្ត្រី​បាន​បង្កើន​កិច្ច​ខិតខំ​ប្រឹងប្រែង​ប្រយុទ្ធ​ប្រឆាំង​នឹង​គ្រឿង​ញៀ​.​ន​ខុសច្បាប់ ចាប់តាំងពី​ខែសីហា ឆ្នាំ​២០២៣​មក ។ ប៉ុន្តែ​មតិ​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ប្រសិនបើ​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា​មិន​ធ្ងន់ធ្ងរ​ទេ ហើយ​តម្រូវការ​មិន​ច្រើន​ទេ​ឈ្មួញ​ជួញដូរ​គ្រឿង​ញៀ​.​ន​ក៏​មិន​បង្កើន​ការ​នាំ​ចូល​មក​ចែកចាយ​ឲ្យ​សមត្ថកិច្ច​ចាប់​រឹបអូស​ដ៏​ច្រើន​បែប​នេះ​ឡើយ ។

កុំ​បន្ទោស​គ្នា សំខាន់​គ្រប់​សមាសភាព​សង្គម​ទាំងអស់ ទាំង​អ្នកដឹកនាំ អ្នកនយោបាយ សមត្ថកិច្ច និង​កង កម្លាំង ក៏​ដូច​ជា ប្រជាពលរដ្ឋ​ទាំងអស់ គឺ​ត្រូវ​តែ​រួបរួម​គ្នា ដើម្បី​កម្ចាត់​គ្រឿង​ញៀ​.​ន​ចេញពី​សង្គម ។

ប្រទេស​កម្ពុជា​នៅ​ពេល​នេះ កំពុង​ប្រឈម​មុខ​នឹង​បញ្ហា​កាន់តែ​ធ្ងន់ធ្ងរ​ជាមួយនឹង​ការ​កើនឡើង​នៃ​ការ​ផលិត​គ្រឿង​ញៀ​.​ន ការ​ជួញដូរ ហើយ​និង​ការ​ប្រើប្រាស់​នៅ​ក្នុងស្រុក ។ បញ្ហា​ដែល​កំពុង​កើនឡើង​នេះ បាន​គំ​រា​.​ម​កំ​ហែ​.​ង​យ៉ាងធ្ងន់ធ្ងរ​ដល់​សុខភាព​សាធារណៈ សន្តិសុខ​ជាតិ និង​ស្ថិរភាព​សង្គម ។ ការ​ដោះស្រាយ​វិបត្តិ​គ្រឿង​ញៀ​.​ន​តម្រូវ​ឱ្យ​មាន​វិធីសាស្ត្រ​ទូលំទូលាយ​ពហុភាគី ដែល​ពាក់ព័ន្ធ​នឹង​សកម្មភាព​របស់​រដ្ឋាភិបាល ស្ថាប័នឯកជន​នានា​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ការ​ចូលរួម​សហគមន៍ និង​ការ​អប់រំ ពោល គឺ​ទាំងអស់​គ្នា​ត្រូវ​តែ​និយាយ​ថា «​ទេ​» ចំពោះ​វា ។

នៅ​ក្នុង​ការ​ប្រយុទ្ធ​នឹង​ការ​រីក​រាលដាល​នៃ​គ្រឿង​ញៀ​.​ន ការ​អនុវត្ត​ច្បាប់​ប្រកបដោយ​ប្រសិទ្ធភាព គឺជា​រឿង សំខាន់​ហើយ ប៉ុន្តែ​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​គ្រប់​ជាន់ថ្នាក់​តាំងពី​កម្រិត​អន្តរជាតិ តំបន់ ជាតិ ដល់​ថ្នាក់​ក្រោម​ជាតិ និង​ជាមួយ​សហគមន៍ គឺ​រឹតតែ​សំខាន់​ផង​ដែរ ។ គ្រឿង​ញៀ​.​ន គឺជា​បញ្ហា​ដែល​កើត​មាន​ឡើង​គ្រប់កន្លែង ហើយ​គ្រប់​គ្នា​គួរតែ​មាន​តួនាទី​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​នេះ ។ ក្រៅពី​ការ​ប្រយុទ្ធ ហើយ​ការ​ពង្រីក​ការ​ព្យាបាល និង​ការ​ស្តា​នីតិសម្បទា​ក៏​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​ដោយ​ពិតប្រាកដ​ចេញពី​បេះដូង​មិនមែន​ចេញ​ដោយសារ​មូលនិធិ​ចេញ​ដោយសារ​តែ​លុយ​នោះ​ទេ គឺ​គួរតែ​ចេញពី​មនសិការ និង​ឧត្តមគតិ ។ ការ​ចូលរួម​ពី​សហគមន៍ និង​ពី​សំណាក់​ប្រជាពលរដ្ឋ​ទូទៅ គឺ​កាន់តែ​ប្រសើរ​ពីព្រោះ​ថា ប្រសិនបើ​គ្រួសារ​នីមួយ​ៗ​ជួយ​គ្នា​កុំអោយ​សមាជិក​ណា​ម្នាក់​រង​គ្រោះ​ព្រោះតែ​វា នោះ​គឺ​វារិ​ត​តែ​ប្រសើរ ។

ឪពុក​ម្តាយ​និយាយ​នៅ​តាម​គ្រួសារ លោកគ្រូ​អ្នកគ្រូ​បញ្ជ្រាប​បន្ថែម​នៅ​សាលា​ដល់​ពេល​ទៅ​ដល់​សហគមន៍ មាន​ចាស់ព្រឹទ្ធាចារ្យ និង​ពិសេស​ព្រះសង្ឃ​ជួយ​បន្ថែម​មួយ​ផ្នែក​ទៀត​ក៏​រឹតតែ​សកម្ម​បន្ថែម​ទៀត​នៅ​ក្នុង​ការ​បញ្ជ្រាប​ការ​យល់​ដឹង​អំពី​គ្រោះថ្នាក់​នៃ​គ្រឿង​ញៀ​.​ន ។
សរុប​ទៅ វិបត្តិ​គ្រឿង​ញៀ​.​ន​នៅ​កម្ពុជា គឺជា​បញ្ហា​ស្មុគស្មាញ​ដែល​ទាមទារ​ឱ្យ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ជា​បន្ទាន់ និង​ប្រកបដោយ​និរន្តរភាព​ពី​គ្រប់​វិស័យ និង​ទាមទារ​ការ​ចូលរួម​ពី​គ្រប់​កោសិកា​នៃ​សង្គម ។

តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​នៃ​ការ​ខិតខំ​ការ​អនុវត្ត ការ​អប់រំ ការ​ព្យាបាល ការ​លើកទឹកចិត្ត និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម យើង​ជឿជាក់​ថា ប្រទេស​កម្ពុជា​អាច​កសាង​នូវ​សំណាញ់​នៃ​សកម្មភាព​ឆ្លើយ​តប​ដ៏​រឹង​មាំ​ចំពោះ​បញ្ហា​ដែល​កំពុង​កើនឡើង​នេះ ។ រដ្ឋាភិបាល​សង្គម​ស៊ី​វិល និង​ដៃគូ​អន្តរជាតិ ព្រមទាំង​សហគមន៍ ត្រូវ​តែ​ធ្វើការ​រួម​គ្នា ដើម្បី​ការពារ​អនាគត​របស់​កម្ពុជា​ដោយ​ធានា​ឱ្យ​ប្រជាជន​របស់​ខ្លួន​រស់នៅ​ក្នុង​បរិស្ថាន​ដែល​មាន​សុខភាព​ល្អ សុវត្ថិភាព​ជាង​មុន និង​គ្មាន​គ្រឿង​ញៀ​.​ន ។

តាម​រយៈ​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ និង​កិច្ច​សហប្រតិបត្តិការ​ពី​គ្រប់​គ្នា​យើង​រំពឹង​ថា យើង​អាច​ចាត់វិធានការ​ដ៏​មាន​អត្ថន័យ​ឆ្ពោះទៅ​រក​ការ​យកឈ្នះ​លើ​បញ្ហា​ប្រឈម​ដ៏​លំបាក​នេះ ។ យើង​ទាំងអស់​គ្នា ត្រូវ​ចាំ​ថា គ្រឿង​ញៀ​.​ន គឺជា​បិសាច​សង្គម ។ ដូច្នេះ​យើង​ទាំងអស់​គ្នា​ត្រូវ​កម្ចាត់​វា​អោយ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ