ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូលឆ្ម.ក់បង្ក្រាបទីតាំងបង្កប់ល្បែ.ងស៊ីសងមួយកន្លែង និងដកហូតសម្ភារៈបានមួយចំនួន

16 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ទីតាំង​បង្កប់​នូវ​ល្បែ​.​ង​ហ្គែ​ម​ខុសច្បាប់​មួយ​កន្លែង​យីហោ «​ធី​វី​ប៊ី​យា »​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដកហូត​បាន​សម្ភារ​មួយ​ចំនួន​កាលពី​វេលា​ម៉ោង​៨​យប់…

រាជធានី​ភ្នំពេញ ៖ ទីតាំង​បង្កប់​នូវ​ល្បែ​.​ង​ហ្គែ​ម​ខុសច្បាប់​មួយ​កន្លែង​យីហោ «​ធី​វី​ប៊ី​យា »​ត្រូវ​បាន​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រោម​បញ្ជា​ផ្ទាល់​ពី​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដកហូត​បាន​សម្ភារ​មួយ​ចំនួន​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃ​ទី​០២ ខែធ្នូ ឆ្នាំ​២០២៤ ស្ថិត​ក្នុង​បុរី​ញ៉ូ​ថោ​ន ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ​សែន​ជ័យ ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មានការ​រាយការណ៍​ពី​បងប្អូន​ប្រជាពលរដ្ឋ​ថា នៅ​ទីតាំង​យីហោ​« ធី​វី ប៊ី​យា » TV ខាងលើ​នេះ បាន​បើក​ក្លឹ​ប​បុក​ប៊ី​យា​ជា​ច្រើន ហើយ​បង្កប់​នៅ​ល្បែ​.​ង​ខុសច្បាប់​មួយ​ចំនួន នៅ​ខាងក្នុង​មាន​ដូច​ជា ហ្គែ​ម​បា​.​ញ់​ត្រី និង​ទូ​ហ្គែ​ម​ផ្សេង​ៗ​ទៀត បាន​កំពុង​តែ​រៀប​បើក​ដំណើរការ លុះ​មក​ដល់​វេលា​កើតហេតុ​ខាងលើ ដោយ​មានការ​បញ្ជា​ផ្ទាល់​ពី​លោក សក់ ច័ន្ទ​កញ្ញា​រិ​ទ្ធ អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​ដឹកនាំ​កម្លាំង​ចុះ​ដោយ​ផ្ទាល់​ពី​លោក​អភិបាលរង​ខណ្ឌ​រង​ចូលរួម​សហការ​នឹង​កម្លាំង​អាវុធហត្ថ បាន​ឆ្ម​.​ក់​បង្ក្រាប​នៅ​ល្បែង​ខុសច្បាប់​ទាំងនោះ និង​ដកហូត​ទូ​ហ្គែ​ម​រួម​ទាំង​សម្ភារៈ​មួយ​ចំនួន​ផ្សេង​ៗ​ទៀត​ក្នុង​នោះ​ដែរ មិន​មានការ​ឃាត់​មនុស្ស​នោះ​ទេ គ្រាន់តែ​ណែនាំ​ទៅ​លើ​ម្ចាស់​ទីតាំង​ប៉ុណ្ណោះ ។

ក្រោយមក​សមត្ថកិច្ច​ក៏​បាន​ដឹក​សម្ភារៈ​ខុសច្បាប់​ទាំងអស់​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោ​សិន​ជ័យ​ជា​បណ្ដោះអាសន្ន ដើម្បី​ចាត់ការ​ទៅ​តាម​និ​តិ​វិធី​ពេល​ក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ