ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កង​រាជ​ឣា​វុ​ធ​ហត្ថ​ បញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅតុលាការ ករណី​លួច​ម៉ូតូ​​របស់​ស​ង្សារ

1 ថ្ងៃ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ នៅថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ បានបញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ​ នៅថ្ងៃទី​០៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ បានបញ្ជូន​ជនសង្ស័យ​ម្នាក់ ទៅ​សាលាដំបូង​ខេត្ត​ ពាក់ព័ន្ធ​ករណី​លួច​ម៉ូតូ ។

យោងតាមកង​រាជ​ឣា​វុ​ធ​ហត្ថ​ខេត្ត​បន្ទាយ​មាន​ជ័យ បានអោយដឹងថា កាលពី​វេលា​ម៉ោង​១១​និង​០០​នាទីថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ទទួល​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ វ​ណ្ណា សុជាតា ស្តី​ពី​ករណី​លួច​ម៉ូតូ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ផលិត​ឆ្នាំ​២០២៤ ផ្លា​ក​លេខ បាត់ដំបង 1AV-4351 ចំនួន​០១​គ្រឿង និង​ទូរសព្ទ​ដៃ​ម៉ាក OPPO ចំនួន​០១ គ្រឿង កាលពី​វេលា​ម៉ោង​១២ និង​០០​នាទី ថ្ងៃ​ទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២៤ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរ​ជ្រៅ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ​ ។

ក្រោយមក​ នៅ​វេលា​ម៉ោង​១៤ និង​៤៥​នាទី ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០២៤ ជន​រង​គ្រោះ​បាន​នាំ​ជនសង្ស័យ​ចំនួន​០១​នាក់ ឈ្មោះ សត ស៊ី​ម ភេទ​ស្រី អាយុ​២៧​ឆ្នាំ ដែល​បាន​លួច​ម៉ូតូ​ខាងលើ មក​កាន់​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ​ដើម្បី​សួរនាំ​តាម​នីតិវិធី ​។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ​បានឱ្យ​ដឹង​ថា ក្រោយ​សួរនាំ​រួច​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន ក្រោយ​ជនសង្ស័យ​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ និង​ទូរសព្ទ​ដៃ​របស់​ជន​រង​គ្រោះ​ ពិតប្រាកដ​មែន ព្រោះ​ម្ចាស់​ម៉ូតូ​ ត្រូវជាស​ង្សារ​របស់​ខ្លួន (​ស្រី​ស្រលាញ់​ស្រី​) ​។

ដោយ​ផ្អែក​លើ​ច​ម្លើ​យ​សារភាព កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង ​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​ ចាត់ការ​បន្ត​តាម​នីតិវិធី ​។

លោក​វរសេនីយ៍​ឯក ម៉ែ​ន ភិ​រម្យ មេបញ្ជាការ​រង ​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទ​ល្មើ​ស​បានឱ្យ​ដឹង​ថា ការ​បង្ក្រាប​ករណី​ខាងលើ​នេះ ក៏​ទទួល​បានការ​អនុញ្ញាត​ពី​លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត និង​មានការ​សម្របសម្រួល​នីតិវិធី​ពីលោក កើត វ​ណ្ណា​រ៉េ​ត ព្រះរាជអាជ្ញា អម​សាលាដំបូង​ខេត្ត ​ផង​ដែរ ​។

បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ កងរាជអាវុធហត្ថ​ខេត្ត បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ហើយ នៅ​ព្រឹក​ថ្ងៃ​អង្គារ៍ ទី​០៣ ខែធ្នូ ឆ្នាំ​២០២៤​នេះ ដើម្បី​អនុវត្ត​តាម​នីតិវិធី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ