ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ សង្ឃឹមថា លោក ជេ​ម សុខ គួរ​ឈប់​ធ្វើ​ជា​អ្នកចេះ​គ្រប់​រឿង​ទៀត​ទៅ

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​ក្តី​សង្ឃឹមថា លោក ជេ​ម សុខ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​សម្តែង​ក្តី​សង្ឃឹមថា លោក ជេ​ម សុខ ដែល​កំពុង​រស់​សហរដ្ឋអាមេរិក គួរ​ឈប់​ធ្វើ​ជា​អ្នកចេះ​គ្រប់​រឿង​ទៀត​ទៅ ។

ការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បន្ទាប់​ពី​លោក ជេ​ម សុខ បាន​លើក​ឡើង​ថា ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ទៅ​ប្រទេស​ចិន មានការ​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល់ ។

យ៉ាងណា​ក្តី​នៅ​យប់​ថ្ងៃ​ទី​២ ធ្នូ ២០២៤ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម សម្តេច​តេ​ជោ បាន​សរសេរ តប​ទៅ​លោក ជេ​ម សុខ យ៉ាង​ដូច្នេះ​ថា ៖«​ជូន​ប្អូន ជេ​ម សុខ បង​មើល​តិច​តុ​ក ឃើញ​ប្អូន​និយាយ​ថា លោក ហ៊ុន សែន ទៅ​ប្រទេស​ចិន យ៉ាង​ប្រញាប់ប្រញាល់ ។ បង​សូម​បញ្ជាក់​យ៉ាង​ខ្លី​ថា គំរោង​ទស្សនកិច្ច​នៅ​ចិនរ​បស់បង គឺ​បាន​រៀបចំ​តាំងពី​ជិត​២​ខែ​មុន​ម្លេះ ដែល​ជា​ការ​អញ្ជើញ​របស់​ប្រធានាធិបតី​ចិន ស៊ី ជិន​ភីង​។ នេះ​មិនមែន​ជា​ទស្សនកិច្ច ដ៏​ប្រញាប់ប្រញាល់ ឬ​តក់ក្រហល់​នោះ​ទេ ។ បង​សង្ឃឹមថា ប្អូន​គួរ​ឈប់​ធ្វើ​ជា​អ្នកចេះ​គ្រប់​រឿង​ទៀត​ទៅ​» ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​តេ​ជោ បាន​ចំអក​ទៅ​លោក ជេ​ម សុខ ថា ៖ «​ដោយ​ប្អូន​ខ្លាច​សម្បថ​បង មិន​បបួល​ប្អូន​ស្បថ​ទៀត​ទេ​ព្រោះ​ខ្លាច​ងាប់​ឆ្កែ​របស់​ប្អូន ។ ជូនពរ​ឱ្យ​លោក ជេ​ម សុខ ឆាប់​ជា​សះស្បើយ​ពី​ជំងឺ​ពុល​ទឹកមាត់ ពី​ជំងឺ​ច្រណែន​ស្ទើរ​គ្រប់​មនុស្ស ពិសេស​ជូនពរ​ឱ្យ​ប្អូន​ចេះ​គ្រប់​រឿង​ថែម​ទៀត ប្រ​សិន​ប្អូន​ចង់​។ ពី​ផ្កាយព្រឹក ដែល​ប្អូន​ដាក់​ឈ្មោះ និង​ហៅ​បង​យ៉ាង​ពិ​រោះ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ