រាជរដ្ឋាភិបាលដាក់ចេញគោលនយោបាយជាតិ ស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ប្រមាណជិត១ម៉ឺននាក់
រាជធានីភ្នំពេញ ៖ រាជរាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣ ដល់២០២៨…
រាជធានីភ្នំពេញ ៖ រាជរាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣ ដល់២០២៨…
រាជធានីភ្នំពេញ ៖ រាជរាជរដ្ឋាភិបាល បានដាក់ចេញ នូវគោលនយោបាយជាតិ បញ្ចប់អេដស៍ និងចីរភាព កម្មវិធីអេដស៍ សម្រាប់ឆ្នាំ២០២៣ ដល់២០២៨ ដោយខំប្រឹងប្រែងរុករកអ្នកផ្ទុកមេរោគអេដស៍ ចំនួនប្រមាណជិត ១ម៉ឺននាក់ ។
ថ្លែងក្នុងព្រឹត្តិការណ៍ អបអរសាទរ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ នៅខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប បានឱ្យ ដឹងថា ការចូលរួមសហការបន្តជាមួយរាជរដ្ឋាភិបាលក្នុងឆ្លើយតបមេរោគអេដស៍ និងជំងឺអេដស៍ ឱ្យបានគ្រប់ជ្រុងជ្រោយ និងជាពិសេស ធ្វើយ៉ាងណា ក្រុមយុវជនបង្ការខ្លួនចៀសផុតពីការឆ្លងមេរោគអេដស៍ ។
នៅថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា (AHF) បានសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ រដ្ឋបាលខេត្តសៀមរាប និងមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រឹត្តិការណ៍អបអរសាទរទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ បានអំពាវនាវថា «ការប្រយុទ្ធនឹងជំងឺអេដស៍ មិនទាន់បញ្ចប់ទេ រហូតដល់ពេលមេរោគអេដស៍រលាយបាត់» ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍ ក្រោមប្រធានបទ «សិទ្ធ ជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍»។
យោងតាមសារលិខិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសទិវាពិភពលោក ប្រយុទ្ធជំងឺអេដស៍ ១ ធ្នូ២០២៤ បានឲ្យដឹងថា នៅឆ្នាំ២០២៣ កន្លងទៅនេះ ប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ថា មានអត្រាគ្របដណ្តប់សេវាព្យាបាល ដោយឱសថប្រឆាំងមេរោគអេដស៍ រហូតដល់ចំនួន ៩៨% នៃអ្នក ដែលបានធ្វើរោគវិនិច្ឆ័យ ដែលអត្រានេះ ខ្ពស់ជាងគេនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក។ ចំនួន នៃការឆ្លងថ្មី បានធ្លាក់ចុះពី ១,៤០០នាក់ ក្នុងឆ្នាំ២០២២ មកនៅត្រឹម ១,២០០នាក់ នៅឆ្នាំ២០២៣ ។
សារលិខិតបានលើកឡើងថា អ្នកផ្ទុកមេរោគអេដស៍នៅកម្ពុជា ដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមប្រជាជនក្រីក្រ កំពុងទទួលបាននូវ ផលប្រយោជន៍ នៃកម្មវិធីគាំពារសង្គមកាន់តែទូលំទូលាយ។ គិតពីពេលចាប់ផ្តើមអនុវត្តកម្មវិធី ក្នុងត្រីមាស ទី១ ឆ្នាំ២០២២ រហូតដល់ដំណា ច់ខែកញ្ញា ឆ្នាំ២០២៤ មានអ្នកផ្ទុកមេរោគអេដស៍ សកម្មកំពុងទទួលបានការព្យាបាលដោយឱសថប្រឆាំងមេរោគអេដស៍ ចំនួន ៤៦,២០២នាក់ (ស្មើនឹង ៦៧%) នៃ ៦៩,៤១៣នាក់ បានទទួលបណ្ណសមធម៌។ ប្រទេសកម្ពុជា ជាប្រទេសឈានមុខមួយ ដែលកំពុងរៀបចំក ម្មវិធីអេដស៍ ប្រកបដោយភាពធន់ និងចីរភាព។ លើសពីនេះ ប្រទេសកម្ពុជា កំពុងពង្រឹងប្រព័ន្ធជាតិ ឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ សំដៅជំរុញចរន្តជាតិមួយ ដ៏មុតស្រួច ដោយបង្កលក្ខណៈឱ្យគ្រប់ក្រសួង ស្ថាប័ន រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ដំណើរការគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍គ្រប់លំដាប់ថ្នាក់ ជាមួយនឹងកិច្ច សហការយ៉ាងជិតស្និទ្ធជាមួយ ដៃគូអភិវឌ្ឍ អង្គការអន្តរជាតិ រួមទាំងអង្គការមិនមែនរដ្ឋាភិបាល អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ។
សារលិខិតរបស់សម្តេច បានបញ្ជាក់ថា ៖ ជាមួយនឹងសមិទ្ធផលខាងលើ យើងទាំងអស់គ្នា ត្រូវខិតខំបន្ថែមទៀត ក្នុងការស្វែងរកអ្នកផ្ទុកមេរោគអេដស៍ ចំនួនប្រមាណជិត ៧,០០០នាក់ ដែលមិនទាន់បានមកទទួលសេវាព្យាបាល និងខិតខំបញ្ចៀសកុំឱ្យមានការបោះបង់ ការព្យាបាលរបស់អ្នកផ្ទុកមេរោគអេដស៍ទាំងអស់ ដែលកំពុងទទួលសេវាព្យាបាលថែទាំ ។
សូមរំលឹកថា ទិវាពិភពលោកប្រយុទ្ធនឹជំងឺអេដស៍នេះ ដើរតួជាវេទិកាដ៏សំខាន់មួយ សម្រាប់អ្នកតស៊ូមតិចំពោះមេរោគអេដស៍/ជំងឺអេដស៍ ដើម្បីទទួលស្គាល់វឌ្ឍនភាព ដែលបានទទួលចងចាំរំលឹកដល់អ្នកដែលបានបាត់បង់ជីវិតទាក់ទងនឹងជំងឺអេដស៍ និងអ្នកដែលបន្ត ការប្រយុទ្ធ និងអំពាវនាវឱ្យរដ្ឋាភិបាលទូទាំងពិភពលោក ប្តេជ្ញាផ្តល់ធនធានចាំបាច់ និងការគាំទ្រផ្នែកនយោបាយ ដើម្បីបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ ទិវាពិភពលោកប្រយុទ្ធនឹងជំងឺអេដស៍នេះ ត្រូវបានក្រើនរំលឹកថា «ការប្រយុទ្ធនឹងមេរោគអេដស៍/ជំងឺអេដស៍ មិនទាន់បញ្ចប់ទេ» ។
ព្រឹត្តិការណ៍ប្រារព្ឋទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ឆ្នាំ២០២៤ នៅសៀមរាប ក៏មានសកម្មភាពជាច្រើន ដូចជា ៖ ការប្រកួតគូរគំនូរ ការដើរដង្ហែរក្បួន និងការជូនអំណោយអាហារសុខភាពរបស់កសិដ្ឋានអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ រួមទាំងការចែក ចាយស្រោមអនាម័យ ដោយឥតគិតថ្លៃ និងកម្មវិធីជួបជុំ នៅទីកំសាន្តផាប់ស្ទ្រីត ខេត្តសៀមរាប ៕
ចែករំលែកព័តមាននេះ