ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅសង្កាត់ចោមចៅទី២ និងស្ត្រីម្ចាស់សម្លេងឆ្លើយ​ឆ្លងករណីកំហែងទារប្រាក់ពាក់ព័ន្ធគ្រឿង​ញៀ.ន ត្រូវតុលាការសម្រេចឃុំខ្លួន

21 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤…

រាជធានីភ្នំពេញ ៖ លោក ប៉េង ម៉េងគ័ង ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឲ្យដឹងថា តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចធ្វើការចោទប្រកាន់លើបុគ្គល២ រូប ៖

១-ឈ្មោះ វ៉ា សារ៉ង ភេទប្រុស ជាចៅសង្កាត់ចោមចៅទី២ ពីបទ.គំរាម​កំហែងដោយមានបញ្ជាឲ្យបំពេញលក្ខខណ្ឌអ្វីមួយ និងបទ​.មិនប្តឹងបរិហារ​ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដោយអ្នករាជ​ការសា ធារណ: តាមមាត្រា ២៣២ និងមាត្រា ៥២៨ នៃក្រមព្រហ្មទណ្ឌ ។

២-ចោទប្រាន់ឈ្មោះ ស៊ុយ ជីវ៉ា ភេទស្រី ពីបទ.ប៉ុនប៉ងជួញដូរដោយខុសច្បាប់នូវ​សារធាតុញៀន តាមមាត្រា ២៧ នៃក្រមព្រហ្ម ទណ្ឌ និងមាត្រា ៤០ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន ។ ក្រោយពីតំណាងអយ្យការចោទប្រកាន់បុគ្គលទាំង២ រួចមក សំណុំរឿងត្រូវបានចាត់បញ្ជូនទៅខាងចៅក្រមស៊ើបសួរ ដើម្បីបន្តនីតិវិធី និងឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន ។ គួររំលឹកថា ឃាត់ខ្លួន​ចៅសង្កាត់​ចោម​ចៅ​ទី​២ និង​ស្ត្រី​ដែល​ចរចា​រឿង​លុយ ពាក់ព័ន្ធ​គ្រឿ​.​ង​.​ញៀ​.​ន

សូមជម្រាបថា លោក វ៉ា សារ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌ ពោធិ៍សែនជ័យ និងស្ត្រីម្នាក់ឈ្មោះ ស៊ុយ ជីវ៉ា ហៅកុត ដែលត្រូវ បានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការ នគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ នៅ ព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះ បន្ទាប់ពីបែកធ្លាយសារ សំឡេងចរចាទារលុយចំនួន១លាន រៀល ជាថ្នូរ នឹងការមិនចាប់ ខ្លួន ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញបានឱ្យដឹងថា ជនសង្ស័យទាំងពីរ នាក់ ត្រូវ បានកម្លាំងជំនាញ នៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ ឃាត់ ខ្លួន កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ ២០២៤ ។ លោក វរសេនីយ៍ ឯក សំ វិច្ឆិកា បានឲ្យដឹងទៀតថា ការឃាត់ខ្លួនជនសង្ស័យទាំង ពីរនាក់នេះ គឺធ្វើឡើងតាមបញ្ជារបស់លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការដ្ឋាននគរបាល រាជធា នីភ្នំពេញ និងលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ ។

បន្ទាប់ពីឃាត់ខ្លួនលោក វ៉ា សារ៉ង ចៅសង្កាត់ចោម ចៅទី២ បាន សារភាពកំហុស និងបញ្ជាក់ថា សារសំឡេងនោះពិតជាសំឡេង របស់លោកប្រាកដមែន ។ ចំណែកស្ត្រីជាម្ចាស់សំឡេង ដែល និយាយចរចាជាមួយលោកចៅសង្កាត់ចោមចៅទី២ ក៏បានសារ ភាពដែរថា ខ្លួនធ្លាប់ចែកចាយគ្រឿងចំនួនពីរលើកមកហើយ ។

ជនសង្ស័យឈ្មោះ ស៊ុយ ជីវ៉ា បានបំភ្លឺថា កាលពីថ្ងៃទី៣០ ខែតុ លា ឆ្នាំ២០២៤ ខ្លួនត្រូវបានចាប់និងដោះលែងវិញ ដោយសារមិនពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ។ បន្ទាប់ពីដោះលែងលោក ចៅសង្កាត់ចោមចៅទី២ បានទូរស័ព្ទមកគំរាមកំហែងទារប្រាក់ពីខ្លួនចំនួន១ លាន រៀល ជាច្រើនលើកច្រើនសារ ហើយខ្លួនមាន ការភិតភ័យ ក៏លួចថតសំឡេងលោកចៅសង្កាត់ទុក រួចផ្ញើទៅ អ្នកស្គាល់គ្នា ហើយគេក៏បង្ហោះលើបណ្តាញសង្គម ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានបែកធ្លា យ វីឌីអូរ សារសម្លេងឆ្លងឆ្លើយគ្នាតាមទូរស័ព្ទ រវាងលោក វ៉ា សា វ៉ង ចៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍ សែនជ័យ ជាមួយស្ត្រី ម្នាក់ បានចរចាគ្នារឿងលុយកាក់ ពាក់ព័ន្ធនិងគ្រឿងញៀន ។ នៅ ក្នុងសារសំឡេងនោះ លោកចៅសង្កាត់ចោមចៅ២ ក៏បានចរចា ទារប្រាក់ពីស្ត្រីជាមុខសញ្ញាគ្រឿងញៀនរូបនោះ ហើយស្ត្រីរូប នោះថា មានតែ១០,២០ ម៉ឺនរៀល ក្រោយមកលោកចៅសង្កាត់ បង្ខំឱ្យយក១០០ ដុល្លារសិន ហើយគាត់នឹងចេញឲ្យគេហូប បាយ១៥០ ដុល្លារ ជាថ្នូរ នឹងការមិនចាប់ខ្លួនពាក់ព័ន្ធបទល្មើស គ្រឿងញៀន ។

បន្ទាប់ពីបែកធ្លាយសារសម្លេងនោះ ត្រូវបានអ្នកលេងបណ្តាញសង្គមបង្ហោះចែកចាយបន្តគ្នាព្រោងព្រាត ។ ទន្ទឹមនឹងនោះលោកចៅសង្កាត់ចោមចៅទី២ ក៏បានធ្វើការបំភ្លឺដែរថា សារសំឡេងនោះ ពិតជារបស់គាត់ប្រាកដមែន ។ នៅក្នុងសារសំឡេងនោះ លោក ចៅសង្កាត់បញ្ជាក់ថា ទំនងលោកស្ថិតនៅក្នុងស្ថានភាពស្រវឹង ផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ