ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហ្សេឡិន​ស្គី​ត្រៀម​កា.ត់​ទឹក​ដី​ឱ្យ​រុស្ស៊ី​ជា​ថ្នូរ​នឹង​ការ​ចូល​ជា​សមាជិក​ណាតូ

2 អាទិត្យ មុន

ទី​ក្រុង​កៀវ៖ ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ប្រហែល​ជា​ត្រូវ​បង្ខំ​ចិត្ត​កាត់​​​ដី​ទៅ​​ឱ្យ​រុស្ស៊ី​​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។ លោក​​​​ថ្លែង​ដោយ​ប្រាកដ​ប្រជា​ថា​តាម​មើល​ទៅ​អ៊ុយ​ក្រែន​ប្រហែល​ជា​ជៀស​មិន​ផុត​ពី​កាត់​ទឹក​ដី​ទៅ​ឱ្យ​រុស្ស៊ី​​ទេ​។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា​លោក​យល់​ព្រម​ត្រង់​ចំណុច​នេះ​លុះត្រា​​តែ​អ៊ុយ​ក្រែន​​ត្រូវ​បាន​ទទួល​យក​ជា​សមាជិក​អង្គ​ការណាតូ​ពេញ​សិទ្ធិ​។ លោក​ចង់​មាន​ន័យ​ថា​ការ​បាត់​បង់​ទឹក​ដី​លើក​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​គ្រប់​យ៉ាង​ឱ្យ​ជ្រះ​ស្រឡះ​តែ​ត្រឹម​នេះ​ និង​ដើម្បី​ធានា​ថា​គ្មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ ឬ​ការ​រស់​នៅ​ទាំង​អារម្មណ៍​ភ័យ​ខ្លាចត​ទៅ​ទៀត​ទេ​​​។ លោក​ថ្លែង​បន្ត​ទៀត​ថា​​ទឹក​​ដី​​អ៊ុយ​ក្រែន​ដែល​នៅ​សេស​សល់​ពី​ការ​កាន់​កាប់​របស់​រុស្ស៊ី​​ត្រូវ​តែ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ដាច់​ខាតដើម្បី​បិទ​បញ្ចប់​អ្វី​ដែល​លោ​ក​ហៅ​​ថា​…

ទី​ក្រុង​កៀវ៖ ​ប្រមុខ​ដឹក​នាំ​អ៊ុយ​ក្រែន​ លោក​ហ្សេឡិន​ស្គី ប្រហែល​ជា​ត្រូវ​បង្ខំ​ចិត្ត​កាត់​​​ដី​ទៅ​​ឱ្យ​រុស្ស៊ី​​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។ លោក​​​​ថ្លែង​ដោយ​ប្រាកដ​ប្រជា​ថា​តាម​មើល​ទៅ​អ៊ុយ​ក្រែន​ប្រហែល​ជា​ជៀស​មិន​ផុត​ពី​កាត់​ទឹក​ដី​ទៅ​ឱ្យ​រុស្ស៊ី​​ទេ​។ ប៉ុន្តែ​លោក​សង្កត់​ធ្ងន់​ថា​លោក​យល់​ព្រម​ត្រង់​ចំណុច​នេះ​លុះត្រា​​តែ​អ៊ុយ​ក្រែន​​ត្រូវ​បាន​ទទួល​យក​ជា​សមាជិក​អង្គ​ការណាតូ​ពេញ​សិទ្ធិ​។

លោក​ចង់​មាន​ន័យ​ថា​ការ​បាត់​បង់​ទឹក​ដី​លើក​នេះ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​គ្រប់​យ៉ាង​ឱ្យ​ជ្រះ​ស្រឡះ​តែ​ត្រឹម​នេះ​ និង​ដើម្បី​ធានា​ថា​គ្មាន​ការ​ប្រទាំង​ប្រទើស​គ្នា​ ឬ​ការ​រស់​នៅ​ទាំង​អារម្មណ៍​ភ័យ​ខ្លាចត​ទៅ​ទៀត​ទេ​​​។ លោក​ថ្លែង​បន្ត​ទៀត​ថា​​ទឹក​​ដី​​អ៊ុយ​ក្រែន​ដែល​នៅ​សេស​សល់​ពី​ការ​កាន់​កាប់​របស់​រុស្ស៊ី​​ត្រូវ​តែ​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ដាច់​ខាតដើម្បី​បិទ​បញ្ចប់​អ្វី​ដែល​លោ​ក​ហៅ​​ថា​ «​ដំណាក់​កាល​ដ៏​ក្ដៅ​គគុក​នៃ​សង្គ្រាម​»។

​​ទោះ​បី​លោក​មិន​បាន​និយាយ​ជា​ចំហ ប៉ុន្តែ​​​គេ​អាច​កាត់​យល់​ថា​ទឹក​ដី​ដែល​កង​ទ័ព​រុស្ស៊ី​កំពុង​កាន់​កាប់​សព្វ​ថ្ងៃ​នេះ​​គ្មាន​សង្ឃឹម​ថា​យក​បាន​មក​វិញ​ទេ​​។​ ​​លោ​ក​ដឹង​ថា​​នៅ​​ក្នុង​ផែន​ការ​សន្តិ​​ភាព​របស់​លោក​ត្រាំ​មាន​ចំណុច​១​និយាយ​ពី​ការ​បង្ខំ​ឱ្យ​អ៊ុយ​ក្រែន​​កាត់​ទឹក​ដី​ទៅ​ឱ្យ​រុស្ស៊ី​​ដើម្បី​ជា​ថ្នូរ​នឹង​សន្តិ​ភាព​។​ បើ​មិន​ដូច្នេះទេ​ គ្មាន​មហា​អំណាច​ណា​ទទួល​ខុស​ត្រូវ​លើ​ជោគ​វាសនា​-​អនា​គត​របស់​អ៊ុយ​ក្រែន​ឡើយ​។​

លោក​ហ្សេឡិនស្គី​ថ្លែង​ប្រាប់​ទូរ​ទស្សន៍​ស្កាយ​ញូ (Sky News) ថា​បើ​យើង​ចង់​បិទ​បញ្ចប់​ដំណាក់​ការ​ក្ដៅ​គគុក​នៃ​សង្គ្រាម​​នេះ​យើង​​ត្រូវ​​តែ​ចូល​ទៅ​ជ្រក​នៅ​ក្រោម​ម្លប់​ឆ័ត្រ​របស់​អង្គ​ការ​ណាតូ​ ហើយ​ឱ្យ​ណាតូ​ធានា​ថា​ទឹក​ដី​ដែល​នៅ​សេស​សល់​ពី​ការ​កាន់​កាប់​របស់​កង​ទ័ព​រុស្ស៊ី​មិន​បាត់​បង់​ទៀត​ទេ​។ លោ​កថ្លែង​បន្ត​ទៀត​ថា​យើង​ចង់​ធ្វើ​រឿង​នេះ​ឱ្យ​បាន​ឆាប់​រហ័ស​បំផុត​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។

លោក​និយាយ​ជា​លក្ខណៈ​បង្ហើរ​ចោល​ដូច​គេ​បន្លាយ​ខ្សែ​ខ្លែង​ដូច្នេះ​ដែរ។​​ លោក​ថា​ដី​ដែល​កំពុង​កាន់​កាប់​ដោយ​​កង​ទ័ព​រុស្ស៊ី​នោះបណ្ដោយ​តាម​ដំណើរ​សិន​ចុះ​។ យើង​​​នឹង​ចរ​ចា​យក​មក​វិញ​បាន​ ឬ​មិន​បាន​តាម​មធ្យោ​បាយ​ការ​ទូត​។ ​អ្វី​ដែល​សំខាន់​គឺ​​នៅ​ពេល​បាន​ចូល​ជា​សមាជិក​ណាតូ​រួច​ហើយ​ ណាតូ​នឹង​ធានា​ការ​ពារ​ទឹក​ដី​អ៊ុយ​ក្រែន​ដែល​នៅ​សេស​សល់​ពី​ការ​កាត់​ទៅ​ឱ្យ​រុស្ស៊ី​​។

​អ៊ុយ​ក្រែន​ត្រូវ​ការ​ការ​ការ​ពារ​ពី​ណាតូ​បំផុត​។ បើ​មិន​ដូច្នេះ​ទេ​ លោក​ពូទីន​នឹង​បន្ត​វាយ​ចូល​អ៊ុយ​ក្រែន​​​ដើម្បី​យក​​ទឹក​ដី​​បន្ថែម​​ទៀត​។ ចំពោះ​សំណួរ​ថា​​តើ​​លោក​​មាន​អត្ថា​ធិប្បាយបែប​ណា​​​ខ្លះ​ចំពោះ​លោក​ត្រាំ?​ លោក​​ហ្សេឡិន​ស្គី​យល់​ថា​លោក​ត្រូវតែ​ធ្វើ​ការ​ជា​មួយ​​លោ​កត្រាំ​ដើម្បី​មាន​ខ្នង​បង្អែក​ដ៏​ធំ​បំផុត​។ ​នៅ​ក្នុង​ព្រឹត្តិការណ៍​មួយ​​ទៀត លោក​ហ្សេឡិន​ស្គី​ក៏​បាន​និយាយ​ទូរ​ស័ព្ទ​ទៅ​ថ្នាក់​ដឹក​នាំ​មហា​អំណាច​នៅ​ទ្វីប​អឺរ៉ុប​២​រូប​​គឺ​អធិការ​បតី​អាល្លឺំម៉ង់​ និង​ប្រធានា​ធិបតិ​បារាំង​កាល​ពី​ពេល​ថ្មី​ៗ​នេះ​។ ​

​នៅ​ក្នុង​ការ​សន្ទនា​គ្នា​នោះ​ លោក​ហ្សេឡិន​ស្គី​សន្យា​ថា​នឹង​វាយ​រុញ​ច្រាន​កង​ទ័ព​រុស្ស៊ី​នៅ​ដុន​បាស់​​ ហើយ​នឹង​ព្យាយាម​​វាយ​យក​ទឹក​ដី​នៅ​តំបន់​ខឺស​មក​វិញ​បន្ទាប់​ពី​ខ្លួន​របូត​ទឹក​ដី​ខ្លះ​ៗ​នៅ​ទី​នោះ​ក្រោម​ទម្ងន់​ដៃ​របស់​រុស្ស៊ី​សហ​ការ​ជា​មួយ​កង​ទ័ព​កូរ៉េ​ខាង​ជើង​។ លោក​​សង្កត់​ធ្ងន់​ថា​បើ​ទុក​ជា​ថ្ងៃ​មុខ​មាន​ការ​ចរ​ចា​សន្តិ​ភាព​ជា​មួយ​រុស្ស៊ី​ក៏​សន្តិ​ភាព​នោះ​គួ​រតែ​ប្រកប​ដោយ​ភាព​យុត្តិ​ធម៌​ផង​ដែរ​។ ហេតុ​នេះ​ហើយ​អ៊ុយ​ក្រែន​នៅ​តែ​ចិញ្ចឹម​ចិត្ត​ថា​នឹង​ចូល​ជា​សមាជិក​អង្គ​ការ​ណាតូ​ឱ្យ​ទាល់​តែ​បាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ