ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ល​រកំ​ពិស​គ្រូ​មា«លី សា​ម៉េ​ត»តំណាង​អយ្យ​ការ​សម្រេច​​ចោទប្រកាន់​ស្ត្រី​២​នាក់​ទៀត បន្ទាប់​ពី​ACU​បញ្ជូន​ដល់​ដៃ​

5 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សា…

រាជធានី​ភ្នំពេញ ៖ នា​រសៀល​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង និង​ជា​អ្នកនាំពាក្យ​អយ្យការ​អម​សា លា​ដំបូង​រាជធានី​ភ្នំពេញ បាន​ប្រកាស​ព័ត៌មាន​ទាក់ទង​សំណុំរឿង​សម្ល​រកំ​ពិស​គ្រូ​មា លី សា​ម៉េ​ត ថា មាន​ស្ត្រី​២ នាក់​ត្រូវ​បាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ចាប់​បញ្ជូន​​ទៅ​ស្ថាប័ន​អយ្យការ​សាលា​ដំ​បូ ង​រាជធានី​ភ្នំពេញ ករណី​នេះ តំណាង​អយ្យការ​បាន​សម្រេច​ចោទប្រកាន់​លើជនសង្ស័យ ៤​នាក់ ៖
១.​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ហៅ ចែ​មួយ
២.​ឈ្មោះ ហេ​ី​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ហៅ​ស្រី​មុំ
៣.​ឈ្មោះ មួ​ង ឃី​ម
៤.​ឈ្មោះ លី សា​ម៉េ​ត ហៅ គ្រូ​មាពី​បទ​.​ប៉ុនប៉ង​សូកប៉ាន់ តាម​មាត្រា ២៧ និង​មាត្រា ៦០៥ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា ៣២ នៃ​ច្បាប់​ស្តី​ពី​ការ​ប្រឆាំង​អំពើពុករ​លួយ ។

ក្រោយ​ពី​ចោទប្រកាន់​ជា​ផ្លូវការ​តំណាង​អយ្យការ​អម​សាលា ដំបូង​រាជធានី​ភ្នំពេញ បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​ចៅក្រម​ស៊ើប សួរ ដើម្បី​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ដាក់​ពន្ធនាគារ​ជា​បណ្តោះ​អា សន្ន ។ សូម​ជម្រាប​ថា នៅ​ថ្ងៃ​ដដែល​នេះ​អង្គភាព​ប្រ​ឆាំ​អំពើ​ពុក រលួយ បាន​បញ្ជូន​ស្ត្រី​២ នាក់ ម្នាក់​ឈ្មោះ ឆាយ សុ​វ​ណ្ណា​រី ហៅ ចែ​មួយ និង​ម្នាក់​ឈ្មោះ ហេ​ី​ង ទិ​ត្យ​រាត្រី​លក្ខណ៍ ហៅ​ស្រី​មុំ ពាក់​ពន្ធ​សំណុំរឿង​សំ​ម្ល​រកំ​ពិស​គ្រូ​មា លី សា​ម៉េ​ត ។ ក្នុង​សំណុំ រឿង​នេះ​ដែរ កន្លង​មក​តុលាការ​ក៏​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ជិត​១០ នាក់​ហើយ​ដូច​ជា ៖

១.​លោក លី សា​ម៉េ​ត ហៅ​គ្រូ​មា
២.​លោក ដួង ដា​រា
៣.​លោក មួ​ង ឃី​ម
៤.​លោក អ៊ុត ធី
៥.​លោក ឡាយ វិសិដ្ឋ
៦.​លោក កាយ សុខ​កាន ។
ពាក់​ព័ន្ធ​សម្ល​រកំ​ពិស​ជាមួយ​គ្រ​មា លី សា​ម៉េ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ