ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា.ប់​ជន​រង​គ្រោះ​ដា.ច់​ដៃ​ម្ខាង នគរបាល​ស្រាវជ្រាវ​ឃាត់ខ្លួន​០២​នាក់

5 ថ្ងៃ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​០២​នាក់​ ដែល​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដាច់​ដៃ ម្ខាង​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​ដកហូត​វត្ថុ​តាង​កាំបិត​ផ្គាក់ និង​ដាវ​កែ​ច្នៃ​ថែម​ទៀត​ផង​។ ការ​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​បាន​កាលពីល្ងាច​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​អនុវត្ដ​តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ ឃឹម…

ខេត្តកំពង់ស្ពឺ​៖ ជនសង្ស័យ​ចំនួន​០២​នាក់​ ដែល​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដាច់​ដៃ ម្ខាង​ពេល​នេះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ក្រុង​ច្បារមន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​បាន​ដកហូត​វត្ថុ​តាង​កាំបិត​ផ្គាក់ និង​ដាវ​កែ​ច្នៃ​ថែម​ទៀត​ផង​។

ការ​ឃាត់ខ្លួន​ក្រុម​ជន​ដៃដល់​បាន​កាលពីល្ងាច​ថ្ងៃ​ទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤ ដោយ​អនុវត្ដ​តាម​បទបញ្ជា​លោក​ឧត្ដមសេនីយ៍ទោ ឃឹម សុក​ខៃ ស្នងការ នគរបាល​ខេត្ដកំពង់ស្ពឺ និង​បានការ​ដឹកនាំ​ផ្ទាល់​ពី​លោក​អធិការ​នគរបាល​ក្រុង​ច្បារមន កំលាំង​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​និង​ឈាន​ទៅ​កំណត់​ឃាត់ខ្លួន​មុខសញ្ញា​ជន​ដៃដល់​បង្ក​ហិង្សា​ដោយ​ចេតនា ដែល​បាន​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ នី ចាន់​ណា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ បណ្ដាល​ឲ្យ​ដាច់ កដៃ ដៃ​ខាងឆ្វេង​ម្ខាង កាលពី​វេលា​ម៉ោង​២៣​និង​៥៧​នាទី​ថ្ងៃ​ទី​២៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ កន្លង​ទៅ នៅ​ចំណុច​លើ​ផ្លូវ​លេខ​១០៤ មុខ​ផ្ទះសំណាក់​ជំនោរ​រាត្រី ស្ថិត​ក្នុងភូមិ​ផ្សារ​ចាស់ សង្កាត់​ស្វាយ​ក្រ​វ៉ា​ន់ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ គ្រាន់តែ​ទំនាស់​ពាក្យ​សម្តី​តិចតួច​សោះ​។

យោង​តាម​បណ្ដឹង​របស់​ក្រុម​គ្រួសារ​ជន​រង​គ្រោះ សមត្ថកិច្ច​នគរបាល​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​ច្រើន​ម៉ោង ហើយ​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន ចំនួន​០២​នាក់ ទី​០១-​ឈ្មោះ អៀង ភូមិ​រ៉ា ហៅ​វ៉ា​ន់ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ផ្សារ​សាមគ្គី សង្កាត់​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​(​ជា​ជន​ដៃដល់​កាប់​ទៅ​លើ​ជន​រង​គ្រោះ​) និង​ទី​០២-​ឈ្មោះ បូ កុសល ភេទ​ប្រុស អាយុ​២២​ឆ្នាំ​ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​រលាំង​ជ្រៃ ឃុំ​កា​ហែង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ នៅ​ចំណុច​ខាងត្បូង​ផ្សារ​រាត្រី​កំពង់ស្ពឺ យក​មក​ធ្វើការ​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ។

ជនសង្ស័យ​បាន​ផ្ដល់​ចម្លើយ​សារភាព​ថា​ រូបគេ​(​ខ្លួន​)​បាន​ជិះ​ម៉ូតូ ម៉ាក​ស៊ុ​យ​ស៊ូ​គី​ឡេ​ត ព​ណ៍​ខ្មៅ ពាក់​ផ្លា​ក​លេខ​1V-8974 ដឹក​ឈ្មោះ អៀង ភូមិ​រ៉ា ហៅ​វ៉ា​ន់ រួច​បាន​ធ្វើ​សកម្មភាព​យក​កាំបិត​ផ្គាក់​ដេញ​កាប់​ជន​រង​គ្រោះ​បណ្ដាល​ឲ្យ​ដាច់​កដៃ ប្រាកដ​មែន ព្រោះតែ​មាន​ទំនាស់​គ្នា ។

ក្រោយ​ឃាត់ខ្លួន​ជន​ដៃដល់​សមត្ថកិច្ច​នគរបាល​ដកហូត​វត្ថុ​តាង (១)​កាំបិត​ផ្គាក​០១​ដើម (២) ដាវ ០២​ដើម (៣)​ម៉ូតូ​០១​គ្រឿង ម៉ាក​ស៊ុ​យ​ស៊ូ​គី​ឡែ​ត ព​ណ៍​ខ្មៅ ផ្លា​ក​លេខ​1V-8974​។

បច្ចុប្បន្ន​ ក្រុម​ជន​ដៃដល់ រួម​ជាមួយ​វត្ថុ​តាង​សមត្ថកិច្ច​នគរបាល​បាន​បញ្ជូន​ខ្លួន​ទៅ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​បន្ដ​តាម​ផ្លូវច្បាប់​៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ