ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈប់​បា.ញ់​គ្នា​បាន​តែ​១​ថ្ងៃ​ អ៊ី​ស្រា​អែ​ល និង​ហេស​បូ​ឡា​ផ្ទុះ​អា.វុធ​ជា​ថ្មី

6 ថ្ងៃ មុន

ទី​ក្រុង​បេរូត៖ ​នៅ​ទី​បំផុត បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និងក្រុម​ហេស​បូឡា​ដែល​ទម្រាំ​អាច​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ពិបាក​នោះ​សែន​ពិបាក​ ហើយ​ទើប​តែ​ចូល​ជា​ធរមាន​បាន​​ប៉ុន្មាន​សិប​ម៉ោង​ប៉ុណ្ណោះ​ ឥឡូវ​នេះ​ឮ​សូរ​ថា​​លែង​ត្រូវ​គ្នា​ទៀត​ហើយ​។ គេ​ឮ​សំឡេង​ផ្ទុះ​អាវុធ​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ​ជា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​មូល​ដ្ឋាន​របស់​​​ហេស​បូឡា​។​ ​​អ៊ីស្រាអែល និង​ហេស​បូឡា​បាន​​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកថា​ភាគី​ម្ខាង​ទៀត​ជា​អ្នក​រំលោភ​ទៅ​លើ​បទ​ឈប់​បាញ់​​​។…

ទី​ក្រុង​បេរូត៖ ​នៅ​ទី​បំផុត បទ​ឈប់​បាញ់​រវាង​អ៊ីស្រាអែល​ និងក្រុម​ហេស​បូឡា​ដែល​ទម្រាំ​អាច​ចរ​ចា​ត្រូវ​រ៉ូវ​គ្នា​ពិបាក​នោះ​សែន​ពិបាក​ ហើយ​ទើប​តែ​ចូល​ជា​ធរមាន​បាន​​ប៉ុន្មាន​សិប​ម៉ោង​ប៉ុណ្ណោះ​ ឥឡូវ​នេះ​ឮ​សូរ​ថា​​លែង​ត្រូវ​គ្នា​ទៀត​ហើយ​។ គេ​ឮ​សំឡេង​ផ្ទុះ​អាវុធ​ជា​ថ្មី​ម្ដង​ទៀត​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ​ជា​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​ទៅ​លើ​មូល​ដ្ឋាន​របស់​​​ហេស​បូឡា​។​

​​អ៊ីស្រាអែល និង​ហេស​បូឡា​បាន​​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មកថា​ភាគី​ម្ខាង​ទៀត​ជា​អ្នក​រំលោភ​ទៅ​លើ​បទ​ឈប់​បាញ់​​​។ យោ​ធា​អ៊ីស្រាអែល​ថ្លែង​ថា​ខ្លួន​បាន​​វាយ​ប្រហារ​តាម​​អាកាស​ដោយ​បាញ់​គ្រាប់​រ៉ុក​កែត​រយៈ​មធ្យម​ទៅ​លើ​មូល​ដ្ឋាន​របស់​​ហេស​បូឡា​​​នៅ​ប្រទេស​លី​បង់​​ភាគ​ខាង​ត្បូង​។ អ៊ីស្រាអែល​​​ក៏​បាន​វាយ​ប្រហារ​ទៅ​លើ​ក្បួន​រថ​យន្ត​របស់​យុទ្ធ​ជន​ហេស​បូឡា​ដែល​អ៊ីស្រាអែល​កំណត់​ថា​ជា​គោល​ដៅ​គួរ​ឱ្យ​សង្ស័យ​​ធ្វើ​ដំណើរ​ទៅ​​​ភាគ​ខាង​ត្បូង​។​

អ៊ីស្រាអែល​​ចាត់​ទុក​ថា​​នោះ​ជា​ការ​រំលោភ​បទ​ឈប់​បាញ់​។ ជា​កិច្ច​ឆ្លើយ​តប អ្នក​តំណាង​រាស្ត្រ​របស់​ក្រុម​ហេស​បូឡា​ ​លោក​ហាសាន ហ្វា​ឡាល់​ឡា (Hassan Fadlallah) ចោទ​ប្រកាន់​បក​ទៅ​វិញ​ថា​គឺ​​​អ៊ីស្រាអែល​​​ទេ​ដែល​ជា​អ្នក​រំលោភ​​បទ​​ឈប់​បាញ់​។

​លោក​ថ្លែ​ងថា​អ្នក​ដែល​រង​ការ​វាយ​ប្រហារ​ពី​អ៊ីស្រាអែល​​នោះ​សុទ្ធ​សឹង​ជា​ជន​ស៊ីវិល​ដែល​ធ្វើ​ដំណើរ​វិល​ត្រ ឡប់​ពី​កន្លែង​ផ្លាស់​ប្ដូរ​ទី​លំ​នៅ​​ចូល​​ទៅ​ក្នុង​ស្រុក​ភូមិ​របស់​ពួក​គេ​វិញ​នៅ​តំបន់​ព្រំ​ដែន​។ ​ដូច្នេះ លោក​ហ៊ាន​ធានា​អះ​អាង​ថា​អ៊ីស្រាអែល​ជា​អ្នក​រំលោភ​បទ​ឈប់​បាញ់​​១០០%​។ ដោយ​ឡែក​ កង​ទ័ព​ជាតិ​របស់​រដ្ឋា​ភិបាល​លីបង់​ (ផ្សេង​ពី​ក្រុម​ហេស​បូឡា​) ក៏​​ចោទ​ប្រកាន់​​ថា​អ៊ីស្រាអែល​​​បាន​រំលោភ​បទ​ឈប់​បាញ់​ពិត​មែន​។ រំលោភ​នេះ​គឺ​រំលោភ​​ជា​ច្រើន​ដង​​តាំង​ពី​ថ្ងៃ​ពុធរហូត​ដល់​​ថ្ងៃ​ព្រហស្បតិ៍​។


​​ការ​​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​​ដើម្បី​និយាយ​យក​ត្រូវ​រៀង​ខ្លួន​នេះ​ជា​ការ​​បង្ហាញ​ថា​បទ​ឈប់​បាញ់​នេះ​​ពោរ​ពេញ​ដោយ​ភាព​ផុយ​ស្រួយជា​ទី​បំផុត​។ ស្រួល​មិន​ស្រួល​ ភាគី​ទាំង​២​អាច​នឹង​ផ្ទុះ​សង្គ្រាម​ទ្រង់​ទ្រាយ​ធំ​សា​ជា​ថ្មី​បើ​ពួក​គេ​​មិន​ចេះ​ថ្នាក់​ថ្នម​សភាព​ការណ៍​។​ ​​ការ​វាយ​ប្រហារ​របស់​អ៊ីស្រាអែល​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ជា​​ការ​ផ្ទុះ​អាវុធ​​លើក​ដំបូង​ចាប់​តាំង​ពី​បទ​ឈប់​បាញ់​ចូល​ជា​ធរ​មាន​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ​៕

​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ