ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម១០ម៉ោងក្រោយកើតហេតុ បំបែកសំណុំរឿងធាក់ប្ល.ន់ម៉ូតូនារីម្នាក់ ឃាត់ខ្លួន៦នាក់

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៦​នាក់ ក្រោយ​ពេល​ក្រុម​នេះ​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​នារី​ម្នាក់​ប្លន់​ម៉ូតូ​១​គ្រឿង ប៉ុន្តែ​មិន​បាន​សម្រេច បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​រង​របួស បន្ទាប់​មក​ក្រុម​ជនសង្ស័យ​គេចខ្លួន​បាត់​អស់ តែ​បាន​ត្រឹម​រយៈពេល​១០​ម៉ោង​ប៉ុណ្ណោះ ក៏​ជាប់អន្ទាក់​នគរបាល​តែ​ម្ដង ។…

រាជធានីភ្នំពេញ ​៖ កម្លាំង​នគរបាល​ខណ្ឌ​កំ​បូល​បាន​ធ្វើការ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០៦​នាក់ ក្រោយ​ពេល​ក្រុម​នេះ​ធ្វើ​សកម្មភាព​ធាក់​ផ្ដួល​នារី​ម្នាក់​ប្លន់​ម៉ូតូ​១​គ្រឿង ប៉ុន្តែ​មិន​បាន​សម្រេច បណ្ដាល​ឲ្យ​ជន​រង​គ្រោះ​ដួល​រង​របួស បន្ទាប់​មក​ក្រុម​ជនសង្ស័យ​គេចខ្លួន​បាត់​អស់ តែ​បាន​ត្រឹម​រយៈពេល​១០​ម៉ោង​ប៉ុណ្ណោះ ក៏​ជាប់អន្ទាក់​នគរបាល​តែ​ម្ដង ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​ប្រមាណ​៩​យប់​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុងភូមិ​អង្គ​ត្រគៀត សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ ។

នគរបាល​ប្រាប់​ថា នារី​រង​គ្រោះ ឈ្មោះ ព្រី នោ​ត​អា​នី អាយុ​២០​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ស្នាក់​នៅផ្ទះ​លេខ​៧៥ ផ្លូវ​លេខ​១១ បុរី​ពិភព​ថ្មី​គម្រោង​១ ភូមិ​ស្ងួន​ពេជ្រ សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

ដោយឡែក​ជនសង្ស័យ​ទាំង​៦​នាក់​នោះ​រួម​មាន​១.​ឈ្មោះ រ៉ាត់ មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ២.​ឈ្មោះ ហូ​យ សង្ហា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ៣.​ឈ្មោះ ឆុ​ន លី​ហី​ម ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជន​ទាំង​៣​នាក់​នះ​ស្នាក់​នៅ​ភូមិ​ព្រៃរ​ងៀង សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។ ៤.​ឈ្មោះ ស្រុ​ន សុខ​នៅ ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ស្នាក់​នៅ​ភូមិ​ត្រាញ់​តា​បាញ់ សង្កាត់​ភ្លើង​ឆេះ​រទេះ ខណ្ឌ​កំ​បូល ។ ៥.​ឈ្មោះ ផ​ន សំ​រ៉ុ​ង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ៦.​ឈ្មោះ សា​រិ ម៉េ​ង ភេទ​ប្រុស អាយុ ១៨​ឆ្នាំ ជន​២​នាក់​នេះ​ស្នាក់​នៅ​ភូមិ​កន្ទោក​ត្បូង សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

នគរបាល​ប្រាប់​ឲ្យ​ដឹង​បន្ត​ថា នៅ​វេលា​យប់​ថ្ងៃ​កើតហេតុ​នារី​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុង​ស្កូ​ប​ពី​ព​ណ៍​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​1LY-3906 ចេញពី​ធ្វេ​ី​ការ​ត្រលប់​ទៅ​ផ្ទះ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣ ។ លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​មុខ​ច្រកចូល​វត្ត​អង្គ​ត្រៀ​ត ស្រាប់តែ​មាន​ជនសង្ស័យ​(​ក្មេង​ទំនេ​ី​ង​)​មួយ​ក្រុម ខាងលើ​ដេញ​តាម​ធាក់​ផ្ដួល បណ្ដាល​ឲ្យ​ដួល​រង​របួស​ក្នុង​បំណង​ប្លន់​យក​ម៉ូតូ ប៉ុន្តែ​ខណៈនោះ​ប្លន់​មិន​បាន​សម្រេច ដោយសារ​តែ គ​របាល​ស្ថិត​នៅ​ជិត​នោះ​ជួយ​អន្តរាគមន៍​ទាន់ ហើយ​ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់ ។

នគរបាល​បាន​បញ្ជាក់​ថា ក្រោយ​ពេល​កើតហេតុ​នគរបាល​ខណ្ឌ​កំ​បូល​បាន​ធ្វើការ​ស្រាវជ្រាវ ហើយ​រយៈពេល​១០​ម៉ោង​ក្រោយមក​គឺ​នៅ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០២៥ វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ទើប​កំណត់​បាន​មុខសញ្ញា​ជនសង្ស័យ​ទាំងនោះ​បាន ។ បន្ទាប់​មក​បាន​ធ្វើការ​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ចំនួន​៦​នាក់ រួច​នាំ​ទៅ​កាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ​កំ​បូល ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​ប​ញ្ជូ​ល​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ