ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ពុយ គា បង្ហើបពីលក្ខខណ្ឌតឹងតែងរបស់ថៃចំពោះកម្ពុជាក្នុងកិច្ចប្រជុំ GBC

6 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖…

រាជធានី​ភ្នំពេញ ៖ លោក ពុ​យ គា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា បាន​ប្រកាស​នៅ​លើ​បណ្តាញ​សង្គម​របស់​លោក​នា​ព្រឹក​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ មុន​កិច្ចប្រជុំ​កម្រិត​លេខាធិការដ្ឋាន GBC ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ល្ងាច​ថ្ងៃនេះ (​ម៉ោង​៤:០០​រសៀល​) នៅ​ខេត្ត​ច​ន្ថា​បុរី​ជាប់​ប៉ៃលិន ថៃ​បាន​បង្ហើរ​លក្ខខណ្ឌ​ដូច​ខាងក្រោម ៖

-​កិច្ចប្រជុំ​នេះ​នឹង​ធ្វើ​ឡើង ចាប់ពី​ថ្ងៃ​ទី​២៤-២៧ ខែធ្នូ ឆ្នាំ​២០២៥ ហើយ​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​នឹង​ប្រព្រឹត្ត​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ នៅ​ខេត្ត​ច​ន្ថា​បុរី ប្រទេស​ថៃ ។

-ប្រទេស​ថៃ បាន​បញ្ជាក់​ជា​ថ្មី​នូវ​គោលការណ៍​បី​របស់​ខ្លួន ៖
១. កម្ពុជា​ត្រូវ​តែ​ប្រកាស​បទ​ឈប់​បាញ់​ជា​មុន​សិន ។
២. បទ​ឈប់​បាញ់ ត្រូវ​តែ​ពិតប្រាកដ និង​បន្ត​ក្រោម​ការ​ត្រួតពិនិត្យ​ដោយ​ក្រុម​អ្នក​សង្កេតការណ៍ ។
៣. កម្ពុជា​ត្រូវ​តែ​សហការ​ដោយ​ស្មោះត្រង់​ក្នុង​ការ​ដោះ​មីន និង​សំខាន់​ជាង​នេះ​ទៅ​ទៀត ត្រូវ​តែ​អនុ​វត្តបទ​ឈប់​បាញ់​ភ្លាម​ៗ នៅ​ពេល​ដែល​ការ​ចរចា GBC ចាប់ផ្តើម ។

-ប្រសិនបើ​មន្ត្រី​នៅ​កម្រិត​លេខាធិការដ្ឋាន មិន​អាច​ឈាន​ដល់​ចំណុចរួម ក្នុងអំឡុងពេល​កិច្ចប្រជុំ​របស់​ពួក​គេ​ទេ ការ​ចរចា GBC ថ្នាក់​រដ្ឋមន្ត្រី​ការពារ​ជាតិ នៅ​ថ្ងៃ​សៅរ៍​នឹង​មិន​មាន​ទៀត​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ